ព័ត៌មានទាន់ហេតុការណ៍៖

តារាចម្រៀងកូរ៉េ CL ធ្វើឲ្យកក្រើកព្រឹត្តិការណ៍តន្រ្តីSmart Mega Concert

ចែករំលែក៖

ភ្នំពេញ៖ តារាចម្រៀង លំដាប់កំពូល កញ្ញា CLដែលជាប់រហ័សនាមម្ចាស់ក្សត្រីK-Popបានធ្វើឲ្យកក្រើកព្រឹត្តិការប្រគំតន្រ្តីSmart Mega Concert ដែលធ្វើឡើងនៅរាត្រីថ្ងៃទី០៩ខែធ្នូនេះនៅកោះពេជ្រ ក្រោមអ្នកចូលរួមទស្សនាផ្ទាល់រាប់ម៉ឺននាក់។

សំឡេងហ៊ោកញ្ជ្រៀវបន្លឺជាប់ឥតដាច់ចេញពីព្រឹត្តិការណ៍ប្រគំតន្រ្តីSmart Mega Concert ចាប់ តាំងម៉ោង៧រហូតដល់ម៉ោងជាង១០យប់ដោយសារតែមានការសម្ដែងពិសេសពីតារាចម្រៀងកូរ៉េល្បីឈ្មោះកញ្ញា CL ជាមួយនឹងវត្តមានតារាចម្រៀងOriginal Song ល្បីឈ្មោះប្រចាំប្រទេសកម្ពុជាជាច្រើនរូប។ដើម្បីបង្កើតអនុស្សាវរីយ៍ដ៏មានតម្លៃនិងជូនជាកាដូសម្រាប់អ្នកគាំទ្រជាទីស្រឡាញ់លើកដំបូងនៃការច្រៀងផ្ទាល់នៅកម្ពុជាCL បានលើកយកបទចម្រៀងជាច្រើនបទមកបកស្រាយជាមួយនឹងការរាំយ៉ាងរស់រវើក ក្រោមសំឡេងហ៊ោកញ្ជ្រៀវពីក្រុមអ្នកគាំទ្រនៅកម្ពុជា។

កញ្ញា CL បាននិយាយថានាងពិតជារំភើបគ្រាដែលមកច្រៀងលើកដំបូងនៅកម្ពុជា ហើយកម្ពុជាពិតជាស្រស់ស្អាត។ បទចម្រៀងដែលនាងច្រៀងហើយក្រុមយុវជនទៅទស្សនាហើយអាច្រៀងតាមបានមានដូចជាបទ”The Baddest Female” , បទ”Doctor Pepper”បទ” MTBD” បទ” Hello Bitches” បទ”I am the Best”ជាដើម។

គួរបញ្ជាក់ដែរថា ក្រៅពីតារាចម្រៀងលំដាប់កំពូលនៅប្រទេសកូរ៉េ ក៏មានវត្តមានតារាចម្រៀងកម្ពុជាជាច្រើនរូបបានបង្ហើបទចម្រៀងដ៏គួរឲ្យចាប់អារម្មណ៍ក្រោមសំឡេងហ៊ោកញ្ជ្រៀវកងរំពឹងដែរ។ តារាចម្រៀងទាំងនោះមានដូចជាអ្នកនាងអេដាកញ្ញា Nikki Nikkiលោក ថេណាលោក ប្រុសឡាក្រុមតន្រ្តីSmallWorldSmallBandក្រុមMustache P-Sand PipoChhouk YT ក្រុមរាំជាដើម៕ វឌ្ឍនា


ចែករំលែក៖