ព័ត៌មានទាន់ហេតុការណ៍៖

ធ្លាយរឿង ដួង ម៉ានិច វះកាត់កែបបូរមាត់

ចែករំលែក៖

ភ្នំពេញ៖ ការកែច្នៃសម្រស់ធម្មជាតិស្ទើរតែក្លាយទៅជារឿងធម្មតាទៅហើយសម្រាប់មនុស្សបច្ចប្បន្នពិសេសសិល្បករដែលត្រូវការសម្រស់ជាចាំបាច់។ថ្មីៗនេះដួងម៉ានិចក៏បានស្វែងរកសេវាកម្មវះកាត់បបូរមាត់ឲ្យតូចស្តើងជាងមុនផងដែរ។ប្រភពពីអ្នកក្នុងចង្កោមសិល្បៈលើកឡើងថាដួងម៉ានិច្ចបានចេញទៅវះកាត់បបូរមាត់របស់នាងកាលពីថ្មីៗនេះដើម្បីពង្រួមបបូរមាត់ដែលរីកធំឲ្យរួមតូចបន្តិច។

តារាសម្តែងស្រីល្បីឈ្មោះកញ្ញា ដួង ម៉ានិច កំពុងកាក់កបខ្លាំងនឹងការងាសម្តែងភាពយន្តជាច្រើនបន្តបន្ទាប់។ ទន្ទឹមនឹងការហក់ឡើងខ្លាំងនេះក៏លេចចេញដំណឹងថាតារាស្រីរូបនេះបានបញ្ចប់ការវះកាត់បបូរមាត់យ៉ាងជោគជ័យ។ កន្លងមកតារាស្រីដែលធ្លាប់ឆ្លងកាត់ការកែសម្រស់មានច្រើនប៉ុន្តែសម្រាប់អ្នកវះកាត់កែបបូរមាត់គឺមិនមានច្រើនទេ ហើយតារាស្រីដែលគេដឹងច្បាស់នោះគឺកញ្ញាថន លក្ខិណា។ នាងបានជួបនិងពិភាក្សានឹងគ្រូពេទ្យជំនាញនៅប្រទេសថៃ ជាយូមកហើយ មុនពេលសម្រេចចិត្តវះកាត់កាលពីមួយរយៈចុងក្រោយនេះ។ ប្រភពបន្តថា ការវះកាត់នេះបានធ្វើឲ្យបបូរមាត់នាងរួមតូចជាងមុនបន្តិចដែលកាន់តែលើកសម្រស់នាងកាន់តែស្រស់សោភា។

ទោះជាយ៉ាងណាគេនៅមិនទាន់អាចស្វែងរកការបញ្ជាក់បន្ថែមពីតារាស្រីរូបនេះបាននៅឡើយទេ។ ប៉ុន្តែប្រភពពីអ្នកសិល្បៈលើកឡើងថា ការវះកាត់បបូរមាត់នេះកាន់តែធ្វើឲ្យយីអ៊ុនរបស់តារាស្រីរូបនេះឡើងមួយកម្រិតទៀតដែលជាក់ស្តែងនាងទើបនឹងទទួលបានការសម្តែងភាពយន្តភាគថ្មីមួយក្នុងតំណែងតួឯកគឺរឿង”ដែនដីស្នេហ៍អាថ៌កំបាំង”៕ វឌ្ឍនា


ចែករំលែក៖