ព័ត៌មានទាន់ហេតុការណ៍៖

សម្តេចតេជោ៖ នៅសល់តែ ១៨ថ្ងៃទៀត (១ មរា ២០១៨) កូនក្មួយកម្មការនីមានផ្ទៃពោះដែលត្រូវសម្រាលកូន គឺនឹងទទួលថវិកាឧបត្ថម្ភ 

ចែករំលែក៖

ភ្នំពេញ៖ សម្តេចតេជោហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជាបានថ្លែងនៅលើបណ្តាញសង្គមហ្វេសប៊ុកយ៉ាងដូច្នេះថា៖

«នៅសល់តែ ១៨ថ្ងៃទៀត (១ មរា ២០១៨) កូនក្មួយកម្មការនីមានផ្ទៃពោះដែលត្រូវសម្រាលកូន គឺនឹងទទួលថវិកាឧបត្ថម្ភ ទោះក្នុងប្រព័ន្ធ ឬក្រៅប្រព័ន្ឋក្តីគឺទទួលបាន :

1)-សម្រាលបានកូន(១) គឺទទួលថវិកា៤០ម៉ឺនរៀល និងពិនិត្យផ្ទៃពោះដោយឥតគិតថ្លៃ។

2)-សម្រាលបានកូនភ្លោះ (២) គឺទទួលបានថវិកា៨០ម៉ឺនរៀល។

3)-សម្រាលបានកូន(៣) គឺទទួលបានថវិកា ១លាន២សែនរៀល បូកបន្ថែមប្រាក់ឧបត្ថម្ភ ៥លានរៀលទៀតពី សម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ឋបណ្ឌិត ។ (ទោះបីកូននោះកើតរស់ ឬកើតស្លាប់ គឺនៅតែទទួលបានថវិកាឧបត្ថម្ភគាំពារដូចគ្នា)» ៕

 


ចែករំលែក៖