ភ្នំពេញ៖ ជនជាតិវៀតណាម ១២នាក់ ក្នុងនោះ(ស្រី០៥នាក់) ត្រូវបានកម្លាំងការិយាល័យស៊ើបអង្កេត និងអនុវត្តនីវិធីនៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ បន្តដឹកនាំចុះត្រួតពិនិត្យជនបរទេស រកឃើញថា គ្មានលិខិតឆ្លងដែន ត្រឹមត្រូវចូលមករស់នៅប្រទេសកម្ពុជាដោយខុសច្បាប់ កាលពីវេលាម៉ោង១០ព្រឹក ថ្ងៃពុធ ១០រោច ខែមិគសិរ ឆ្នាំរកា នព្វស័ក ព.ស. ២៥៦១ ត្រូវនឹងថ្ងៃ ថ្ងៃទី១៣ ខែ ឆ្នាំ២០១៧ ស្ថិតនៅទីតាំងការដ្ឋានបូមខ្សាច់ សង្កាត់ស្វាយប៉ាក និង ច្រាំងចំរេះ ខណ្ឌឫស្សីកែវ ។
យោងតាមប្រភពមន្រ្តីដែរចុះប្រតិបត្តិការផ្ទាល់នោះ បានឲ្យដឹងថា ដោយបានការអនុញ្ញាតពី លោកឧត្តមសេនីយ៍ទោ ស្នងការរងទទួលផែនអន្ដោរប្រវេសន៍ ការិយាល័យស៊ើបអង្កេតនិងអនុវត្តនីតិវិធី ដឹកនាំដោយ អនុសេនីយន៍ឯក ឌី គឹមហេង ជានាយរងការិយាល័យ បានចុះសហការជាមួយនាយកដ្ឋានស៊ើបអង្កេត និងអនុវត្តនីវិធីនៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ និងកម្លាំងសមត្ថកិច្ចមូលដ្ឋាន ខណ្ឌឬស្សីកែវ មានការដឹកនាំដោយលោក សៀង សុខ ព្រះរាជអាជ្ញារងនៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញនឹងលោក លឹម ស៊ាងហៃ ក្រឡាបញ្ជី ចុះត្រួតពិនិត្យជនជនជាតិ វៀតណាមដែលលួចឆ្លងដែននិងកំពុងស្នាក់នៅធ្វើការងារខុសច្បាប់ ។
ជាក់ស្ដែងក្នុងប្រតិបត្តិការនោះ លទ្ធផលសមត្ថកិច្ចពិនិត្យឃើញមាន ជនជាតិវៀតណាម ចំនួន ១២នាក់ ក្នុងនោះ (ស្រី០៥នាក់) គ្មានលិខិតឆ្លងដែន ហើយត្រូវបានឃាត់ខ្លួនបញ្ជូនទៅអគ្គនាយកដ្ឋានអន្តោប្រវេសន៍ដើម្បីអនុវត្តនីតិវិធីបន្តនៃច្បាប់៕ អារុណរះ