ព័ត៌មានទាន់ហេតុការណ៍៖

ប្លន់ម៉ូតូហុងដាឌ្រីម២០១៧នៅខេត្តកណ្តាលយកមកប្លុងចោលក្នុងមូលដ្ឋានខណ្ឌដង្កោ

ចែករំលែក៖

​ភ្នំពេញ ៖ ​ប្រជាពលរដ្ឋ​ប្រទះ​ឃើញម៉ូតូ​ហុងដាឌ្រី​ម​​ស៊េរី​ឆ្នាំ​២០១៧ ពណ៌​ខ្មៅ​មួយ​គ្រឿងនៅ​ប្លុង​ចោល នៅ​ចំណុច​ផ្លូវ​ស្ងាត់​៦០​ម៉ែត្រ ភូមិ​បា​គូ សង្កាត់​ដង្កោ ខណ្ឌដង្កោ កាលពី​វេលា​ម៉ោង​០៧​និង​៤០​នាទី​យប់ ថ្ងៃអង្គារ ៩រោច ខែមិគសិរ ឆ្នាំរកា នព្វស័ក ព.ស. ២៥៦១ ត្រូវនឹងថ្ងៃ​ទី​១២ ខែធ្នូ ឆ្នាំ​២០១៧ ហើយក៏បានឮ​ដល់​សមត្ថកិច្ច​មូលដ្ឋាន​បាន​ចុះ​ទៅ​ដល់ ទើប​ដឹង​ថា​ម៉ូតូ​នេះ​ត្រូវ​បាន​ជនសង្ស័យ​ប្លន់​យក​ពី​ខេត្តកណ្ដាល មក​ប្លុង​ចោល​សោះ ។

ម៉ូតូ​ត្រូវ​បាន​គេ​ប្រទះ​ឃើញ​នោះ​ម៉ាក​ហុងដា​ឌ្រី​ម ស៊េរី​ឆ្នាំ​២០១៧ ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ កណ្ដាល ១W-៤៣៤៨ ។

តាម​សម្តី​សមត្ថកិច្ច​ខណ្ឌដង្កោ​បាន​ឲ្យ​ដឹង​ថា មុន​នឹង​ប្រទះឃើញ​ម៉ូតូ​មួយ​គ្រឿង​នៅ​ចំណុច​ខាងលើ​នេះ គឺ​មាន​ប្រជាពលរដ្ឋ​ម្នាក់​ជា​អ្នក​បើករថយន្ត​កុងតឺន័រ បាន​បើករថយន្ត​មក​ឈប់​នៅ​កន្លែង​កើតហេតុ រួច​ហើយ​បាន​ចុះ​ពីលើ​រថយន្ត ក៏​ស្រាប់តែ​ប្រទះ​ឃើញ​ម៉ូតូ​មួយ​គ្រឿង បាន​ប្លុង​ចោល​កៀន​ស្មៅ ហើយ​កន្លែង​ងងឹត​ទៀត ដោយ​ឃើញ​បែប​នេះ​ប្រជាពលរដ្ឋ​រូប​នោះ បាន​រាយការណ៍​ទៅ​សមត្ថកិច្ច​មូលដ្ឋាន​ឲ្យ​ចុះ​មក​មើល​កន្លែង​កើត​ហេតុតែ​ម្តង ។

ប្រភព​ដដែល​បាន​បន្ត​ទៀត​ថា បន្ទាប់​ពី​សមត្ថកិច្ច​បាន​ចុះ​ទៅ​ដល់​កន្លែង​កើតហេតុ បាន​មើល​ភិនភាគ​ម៉ូតូ​ឃើញ​ថា ម៉ូតូ​ជា​ម៉ូតូ​ដែល​ជនសង្ស័យ​បាន​ធ្វើ​សកម្មភាព​ប្លន់​យក​ពី​បុរស​ម្នាក់​នៅ​ស្រុក​កណ្ដាលស្ទឹង ខេត្តកណ្ដាល ហើយ​ជន​ជនសង្ស័យ​បាន​ជិះ​រត់គេច​ខ្លួន​ចូល​មក​ភ្នំពេញ តែ​ដោយសារ​តែ​ម៉ូតូ​ដែល​ជនសង្ស័យ​ប្លន់​បាន​ជិះ​មក​ដល់​ចំណុច​កើតហេតុ ធ្វើ​ឲ្យ​ម៉ូតូ​បាក់​ខ្នងកង់​ក្រោយ​ជិះ​ទៅ​មុខ​លែង​រួច ទើប​ជនសង្ស័យ​ប្លុង​ចោល​បែប​នេះ​ទៅ ។

ក្រោយ​ពេល​កើតហេតុ ម៉ូតូ​ត្រូវ​បាន​សមត្ថកិច្ច​យក​ទៅ​រក្សា​ទុក​នៅ​អធិការដ្ឋាន​ខណ្ឌដង្កោ ដើម្បី​រង់ចាំ​ប្រគល់​ឲ្យ​ម្ចាស់​វិញ ៕ ភារ៉ា ដង្កោ


ចែករំលែក៖