ព័ត៌មានទាន់ហេតុការណ៍៖

សម្តេចតេជោ៖ ចាប់ពីឆ្នាំ ២០១៨ ជំនួយការភូមិ អនុប្រធានភូមិ ប្រធានភូមិ និងក្រុមប្រឹក្សាឃុំសង្កាត់ទទួលបាននូវអត្ថប្រយោជន៍អំពីការពិនិត្យសុខភាពដោយមិនគិតថ្លៃនៅតាមមន្ទីរពេទ្យរដ្ឋ

ចែករំលែក៖

 

ភ្នំពេញ៖ សម្តេចតេជោហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជាបានថ្លែងនៅលើបណ្តាញសង្គមហ្វេសប៊ុកកាលពីព្រឹកថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០១៧​យ៉ាងដូច្នេះថា៖

«ថ្ងៃនេះ ខ្ញុំសូមប្រកាសជម្រាបដល់មន្ត្រីដែលជា ជំនួយការភូមិ អនុប្រធានភូមិ ប្រធានភូមិ និងក្រុមប្រឹក្សាឃុំសង្កាត់ដែលសរុបប្រមាណជាង ៦ម៉ឺននាក់ គឺចាប់ពីឆ្នាំ ២០១៨ គឺនឹងទទួលបាននូវអត្ថប្រយោជន៍អំពីការពិនិត្យសុខភាពដោយមិនគិតថ្លៃនៅតាមមន្ទីរពេទ្យរដ្ឋទាំងអស់ដូចបងប្អូនកូនក្មួយកម្មករដែរ។

ចំពោះមន្ត្រីដែលជាស្ត្រីឆ្លងទន្លេរចំនួន ១១,៥៧២នាក់ គឺនឹងទទួលបានប្រាក់ឧបត្ថម្ភពេលសំរាលកូន និងពិនិត្យផ្ទៃពោះដូចបងប្អូនកូនកម្មការនីផងដែរ»៕

រូបភាព៖ ហ្វេសប៊ុកសម្តេចតេជោ


ចែករំលែក៖