ការប្រទូសរ៉ាយគ្នារវាងជនជាតិអីុស្រាអែលដែលឈរជើងនៅតំបន់ភាគខាងលិចនឹងជនជាតិប៉ាឡេស្ទីន នៅតែបន្តកើតឡើងហើយប្រែក្លាយជាទ្រង់ទ្រាយធំជាងមុនទៅទៀតចាប់តាំងពីដើមខែតុលាមកម៉្លេះ។ កម្រិតវិវាទកាន់តែកើនឡើងអាចប្រែក្លាយទៅជាសង្គ្រាមជាតិសាសន៍រវាងប្រទេសទាំងពីរ។ មានសំណួរសួរថា ហេតុអ្វីបានជាអំពើហិង្សាកើនឡើងនៅក្នុងពេលនេះ?
អ្នកដែលទម្លាក់កំហុសទៅឲ្យភាគីអីុស្រាអែលបានលើកឡើងថាមូលហេតុ បណ្តាលឲ្យមានជម្លោះកើតឡើងដោយសារតែពលរដ្ឋប៉ាឡេស្ទីនខកចិត្ត ចំពោះការបរាជ័យនៃដំណើរឆ្ពោះទៅរកការទទួលស្គាល់ជាប្រទេសប៉ាឡេស្ទីនឯករាជ្យ និង បញ្ចប់ការគ្រប់គ្រងនៅភាគខាងលិចរបស់ប្រទេសអីុស្រាអែល។នៅពេលនេះអីុស្រាអែលបន្តសាងសង់លំនៅឋានជាច្រើនទៀតនៅលើទឹកដីដែលអីុស្រាអែលគ្រប់គ្រង។
ក្នុងពេលជាមួយគ្នានេះអ្នកដែលទម្លាក់កំហុសទៅឲ្យភាគីប៉ាឡេស្ទីនបានបញ្ជាក់ថា មូលហេតុបណ្តាលមកពីមេដឹកនាំ សាសនា និងនយោបាយប៉ាឡេស្ទីនជំរុញឲ្យមានហិង្សាដោយសារតែបានសម្លាប់ ជនជាតិជ្វីហ្វ២នាក់។ ជាកស្តែង លោក Muhammad Salah បានជំរុញឲ្យជនជាតិប៉ាឡេស្ទីនប្រើប្រាស់កាំបិតវាយប្រហារទៅលើជនជាតិអីុស្រាអែល។
គម្រោងចុះហត្ថលេខាងទៅលើកិច្ច ព្រមព្រៀងបញ្ចប់ជម្លោះរវាងមេដឹកនាំអីុស្រាអែលនឹងប៉ាឡេស្ទីនប្រាកដជារងការជំទាស់ពីពលរដ្ឋប្រទេសទាំងពីរ។ ប្រធានាធិបតីអីុស្រាអែលលោកនេតាន់យ៉ាហូ នឹងបាត់បង់កាគាំទ្រប្រសិនបើទទួលស្គាល់ ទឹកដីប៉ាឡេស្ទីន។
ការទម្លាក់កំហុសឲ្យគ្នាទៅវិញទៅមកជាដើមហេតុធ្វើឲ្យវិវាទប្រទេសទាំងពីរមិនអាចឈានដល់ទីបញ្ចប់នោះឡើយ ។ការវាយប្រហារលើផ្នូរជាទីសក្ការរបស់បណ្តាជនអុីស្រាអែល បានប៉ះពាល់ខ្លាំងដល់ សាសនា ដែលនឹងអាចនាំឱ្យមាន ការ បកស្រាយខុស ប្រែក្លាយការតស៊ូជាតិ និយម ទៅជាការប្រយុទ្ធប្រឆាំងដើម្បី សាសនា ហើយបើជាជម្លោះសាសនា នោះអាចបង្កជាមហន្តរាយធ្ងន់ធ្ងរបំផុត។ អង្គការសហប្រជាជាតិ បានស្នើសុំឱ្យគ្រប់ ភាគី អុីស្រាអែល និងប៉ាឡេស្ទីន គោរព និងកុំប៉ះពាល់កន្លែងសក្តិសិទ្ធិ។
លោកអូបាម៉ា ក៏បានបង្ហាញក្តីព្រួយ បារម្ភ និងធ្វើការថ្កោលទោសដែរ។ ដើម្បី ជាតំណាង លោក ចន ឃែរី នឹងជួបពិភាក្សា ដោយផ្ទាល់ជាមួយ លោក នេតាន់យ៉ាហ៊ូ នៅសប្តាហ៍ក្រោយនៅអាល្លឺម៉ង់ ហើយក្នុង ពេលរង់ចាំនេះ លោក ឃែរី បានទូរស័ព្ទ ដាច់ដោយឡែកពីគ្នាទៅលោក ប្រមុខដឹក នាំអុីស្រាអែល និងប៉ាឡេស្ទីន ឱ្យប្រឹងធ្វើយ៉ាងណានាំភាពស្ងប់ស្ងាត់ដល់តំបន់។ មេដឹកនាំអុីស្រាអែលនិងប៉ាឡេស្ទីន ក៏ទំនងជានឹងត្រូវជួបពិភាក្សាគ្នាដោយផ្ទាល់ក្នុងពេលឆាប់ៗនេះ ដែរ។
ក្រោយហេតុការណ៍ខាងលើ ប៉ាឡេ ស្ទីន បានស្នើសុំទៅអង្គការសហប្រជាជាតិការពារពីអន្តរជាតិ រាប់ទាំងការពង្រាយ កម្លាំងទ័ពមួកខៀវនៅក្រុងហ្ស៊េរុយសាឡឹមចាស់ នៅតាមមណ្ឌលសាសនាជាទីសក្ការរបស់អ្នកកាន់សាសនាអ៊ិស្លាម នៅហ្ស៊េរុយ សាឡឹមខាងកើត នៅវិហារ អាលអាក្សាទី លានសក្តិសិទ្ធិ ដែលជាសមរភូមិប្រឈម មុខគ្នារវាងជនជាតិប៉ាឡេស្ទីន និងកង រក្សាសន្តិសុខអុីស្រាអែល។ ប៉ុន្តែភាគីអុី ស្រាអែល ប្រឆាំងដាច់ខាតនិងបានបដិ សេធ វត្តមានបរទេសនៅវិហារអ៊ិស្លាម ព្រោះសំអាងថានឹងធ្វើឲ្យមានលម្អៀង។ ហ្ស៊េរុយសាឡឹម ជាក្រុងសក្តិសិទ្ធសម្រាប់ អ្នកកាន់សាសនាអ៊ិស្លាម ឬយូដាន។
ឯកអគ្គរដ្ឋទូតថ្មីរបស់អុីស្រាអែលប្រចាំអង្គការសហប្រជាជាតិ ចង់ឃើញក្រុម ប្រឹក្សាថ្កោលទោស ការញុះញង់ឱ្យមាន អំពើហិង្សាពីសំណាក់ប៉ាឡេស្ទីនជាង និងគាំទ្រការចរចាសន្តិភាពដោយផ្ទាល់ឡើងវិញ។ ប៉ុន្តែដំណើរការចរចាសន្តិភាពដើម បូព៌ានេះ បានអូសបន្លាយអស់ពេលជាច្រើនខែឆ្នាំ និងជួបបរាជ័យមិនដឹងជាប៉ុន្មានលើកប៉ុន្មានសាទេ។ ការផ្តល់សន្ទុះចុងក្រោយ ដែលជាគំនិតផ្តួចផ្តើមរបស់អាមេរិក ក៏ ត្រូវបានជាប់គាំង លែងមានដំណើរ ការទៀត តាំងពីជាងមួយឆ្នាំកន្លះមក ហើយ។
បារាំងបានផ្តល់គំនិតថ្មី ចង់បង្កើតក្រុមគាំទ្រអន្តរជាតិមួយក្រុម សម្រាប់ផ្តល់សន្ទុះជាថ្មីដល់ដំណើរការសន្តិភាពនេះ។ យើង រង់ចាំមើលថាតើនឹងអាចមានប្រសិទ្ធភាព បានប៉ុនណា ឬក៏ត្រូវបរាជ័យទាំងមិនទាន់ចាប់ផ្តើមដូចមុនៗទៀតក៏មិនដឹង?
សហគមន៍អន្តរជាតិបានសំណូមពរ ឲ្យមានការយល់យោគគ្នា ដើម្បីបន្ធូរបន្ថយ ភាពតានតឹង រវាងអុីស្រាអែល នឹង ប៉ាឡេ ស្ទីន ។ អាជ្ញាធរ អុីស្រាអែល បានសម្រេច បើកច្រកចេញចូល ឲ្យប្រជាជនប៉ាឡេស្ទីន អាចចូលទៅកាន់ទីលានវិហារអ៊ិស្លាម បុរាណ ដែលជាទីសក្ការបូជាធំបំផុត របស់ ប្រជាជនអ៊ិស្លាម។ នេះជាកាយវិការ ដែល ត្រូវបានគេមើលឃើញថា ដើម្បីបន្ធូរបន្ថយ សកម្មភាពហិង្សា របស់យុវជនប៉ាឡេស្ទីន ដែលក្តៅក្រហាយ ដោយសារតែការ ជិះជាន់ ហាមឃាត់ពីសំណាក់ អាជ្ញាធរអុី ស្រាអែល។
ប្រជាជនប៉ាឡេស្ទីនទាំងចាស់ទាំងក្មេង អ្នករស់នៅតំបន់ហ្សេរូសាឡឹមខាង កើត បានប្រជ្រៀតគ្នា ណែនណាន់តាន់ តាប់ ដើម្បីឡើងទៅកាន់វិហារអ៊ិស្លាម បុរាណ ដែលជាទីសក្ការបូជារបស់ ពួកគេ។ អស់រយៈពេល ២សប្តាហ៍មកហើយ ដែល អាជ្ញាធរអុីស្រាអែល បានបិទច្រកចេញ ចូលនេះ មិនឲ្យប្រជាជនប៉ាឡេស្ទីន អាយុក្រោម៥០ឆ្នាំ ឡើងទៅទេ ដើម្បីចៀសវាងកុំឲ្យមានអំពើភេរវកម្ម។
ទើបតែនៅថ្ងៃនេះ អុីស្រាអែល បាន បើកផ្លូវ លែងធ្វើការត្រួតពិនិត្យតឹងរឹុង ហើយអនុញ្ញាត ឲ្យប្រជាជនប៉ាឡេស្ទីន គ្រប់វ័យចូលទៅទីលានវិហារអ៊ិស្លាម បុរាណ។ តាមការផ្តល់ដំណឹង នេះគឺជា ការស្នើរសុំ ពីលោករដ្ឋមន្ត្រីការបរទេស សហរដ្ឋអាមេរិក ចន ឃែរី ដែលយល់ថា ការបិទទីលានវិហារអ៊ិស្លាមបុរាណ វាមិន បានផ្តល់ផលប្រយោជន៍អ្វីទេ ផ្ទុយទៅវិញ គឺវារឹតតែបញ្ឆេះកំហឹងយុវជនប៉ាឡេស្ទីន ឲ្យធ្វើអំពើហិង្សាកាន់តែខ្លាំង។
ជាការណ៍ពិតណាស់រដ្ឋាភិបាល លោក នេតាន់យ៉ាហ៊ូ បានរងការរិះគន់ជាខ្លាំង ក្នុងរយៈពេល ពីរសប្តាហ៍កន្លងមកនេះ។ រដ្ឋាភិបាលអុីស្រាអែល ត្រូវបានសហគមន៍ អន្តរជាតិស្តីបន្ទោសថា បានប្រើកម្លាំង ជ្រុលហួសហេតុ ក្នុងការបិទខ្ទប់អំពើហិង្សាផុសផុល របស់យុវជនប៉ាឡេស្ទីន ដែល ការនេះ វាបានបង្ករការលំបាក ដល់ប្រជា ជនប៉ាឡេស្ទីនទូទៅ ហើយព្រមទាំងដុត កំហឹងរបស់ពួកគេ ឲ្យរឹតតែក្តៅងំខ្លាំងឡើង ថែមទៀត។
សូមបញ្ជាក់ថា កន្លងមក ទីលាន វិហារអ៊ិស្លាមបុរាណនេះ តែងតែជាចំណុច ក្តៅ ដែលជះចេញជាអំពើហិង្សារវាងអុីស្រាអែល នឹងប៉ាឡេស្ទីន ព្រោះវាជាទីសក្ការបូជារបស់ប្រជាជនអ៊ិស្លាម ហើយ ទីនោះក៏ជាអតីតវិហារបុរាណ ជាទីសក្ការរបស់ប្រជាជនកាន់សាសនាជ្វីហ្វផងដែរ។ ដើម្បីបញ្ជៀសបញ្ហា ការគ្រប់គ្រងចាត់ចែងទីលានវិហារអ៊ិស្លាមបុរាណនេះ ត្រូវបាន ប្រគល់ ទៅឲ្យមូលនិធិមួយ របស់ប្រទេស ហ្សកដានី ក៏ប៉ុន្តែអុីស្រាអែល ជាអ្នកត្រួតពិនិត្យការចេញចូលទៅមក៕ ម៉ែវ សាធី