ព័ត៌មានទាន់ហេតុការណ៍៖

តុលាការនឹងបន្ត សួរ ចម្លើយ បន្ថែម លើ ជនត្រូវចោទ កឹម សុខា ពាក់ព័ន្ធ អំពើ ក្បត់ ជាតិ​ នៅ​ព្រឹកនេះ

ចែករំលែក៖

ភ្នំពេញ៖ នៅ​ថ្ងៃព្រហស្បតិ៍ ១១រោច ខែមិគសិរ ឆ្នាំរកា នព្វស័ក ព.ស២៥៦១ ត្រូវនឹងថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០១៧​ ​ លោក គី ឫទ្ធី ចៅក្រម ស៊ើបសួរ សាលា ដំបូង រាជធានី ភ្នំពេញ នឹង បន្ត សួរ ចម្លើយ បន្ថែម ជនត្រូវចោទ កឹម សុខា អតីតប្រធាន គណបក្ស សង្គ្រោះ ជាតិ ដែល កំពុង ជាប់ ឃុំ ក្នុង ពន្ធនាគារ ត្រពាំង ផ្លុង នៃ ខេត្ត ត្បូង ឃ្មុំ ពាក់ព័ន្ធ អំពើ ក្បត់ ជាតិ ។

ថ្មី ៗ នេះ ទាំង សាលាឧទ្ធរណ៍ និង តុលាការ កំពូល សម្រេច ទាត់ ចោល បណ្តឹង របស់ ក្រុម មេធាវី ការពារ ក្ដី លោក កឹម សុខា ដែល ប្តឹង ប្រឆាំងនឹង ដីកា សម្រេច ឃុំ ខ្លួន លោក កឹម សុខា ដោយ ស្ថាប័ន តុលាការ អះអាងថា ការ សម្រេច ឃុំ ខ្លួន លោក កឹម សុខា ជា រឿង ត្រឹមត្រូវ តាម ផ្លូវ ច្បាប់ ។

គួរ បញ្ជាក់ ថា កាល ពី ថ្ងៃ ទី ០៦ ខែ កញ្ញា ឆ្នាំ ២០១៧ លោក គី ឫទ្ធី ចៅក្រម ស៊ើបសួរ និង ជា អនុ ប្រធាន សាលា ដំបូង រាជធានី ភ្នំពេញ សម្រេច ចេញ ដីកា ឃុំ ខ្លួន លោក កឹម សុខា អតីតប្រធាន គណបក្ស សង្គ្រោះ ជាតិ ដាក់ ពន្ធនាគារ បណ្តោះអាសន្ន ដោយ ចោទ ប្រកាន់ ពី បទ ល្មើស «ក្បត់ ជាតិ » ដែល អាច ប្រឈម មុខ នឹង ការ ជាប់ ពន្ធនាគារ ពី ១៥ឆ្នាំ ទៅ ៣០ឆ្នាំ ។ សេចក្តីការណ៍ របស់ អយ្យការ អម សាលា ដំបូង រាជធានី ភ្នំពេញ បង្ហាញ ថា លោក កឹម សុខា ជាប់ ចោទប្រកាន់ ពី បទ «សន្និដ្ឋិភាព ជាមួយ បរទេស » តាម មាត្រា ៤៤៣ នៃ ក្រម ព្រហ្មទណ្ឌ ៕ចេស្តា


ចែករំលែក៖