អឺរ៉ុបកំពុងតែរងការវាយប្រហារដោយព្យុះព្រិល ជាទ្រង់ទ្រាយធំ ដោយប្រទេសជា ច្រើនរងផលប៉ះពាល់ បង្កឲ្យចរាចរណ៍ កកស្ទះ និងពលរដ្ឋជាច្រើនត្រូវជម្លៀសទៅកាន់តំបន់មានសុវត្ថិភាព។
នៅក្នុងប្រទេសអីុតាលីនៅថ្ងៃទី១៣ខែធ្នូ នេះ នៅភាគខាងជើងនិងភាគកណ្តាល នៃប្រទេសអីុតាលី អាកាសធាតុត្រជាក់ បានគ្របដណ្តប់ នៅតំបន់ភាគខាងជើង និងកណ្តាល។ មនុស្សប្រមាណ ១.០០០ នាក់ ត្រូវបានជម្លៀស ចេញពីតំបន់ Lentigione នៅភាគខាងជើងខេត្ត Reggio Emilia បន្ទាប់ពីមានទឹកជំនន់មួយ បាន កើនឡើងភ្លាមៗ នៅនឹងទន្លេដ៏ធំមួយ ក្នុងប្រទេស ដោយសារតែមានភ្លៀងធ្លាក់ ខ្លាំង។
ជាសរុបមនុស្សដល់ទៅ២.១០០នាក់ ត្រូវបានជម្លៀសចេញពីតំបន់Emilia Romagna ខណៈដែលផ្លូវរថភ្លើង ជាច្រើនខ្សែបានជាប់គាំងមកដល់ថ្ងៃទី២ នៅភាគខាង ជើង និងភាគកណ្តាលនៃប្រទេស។
ព្រិលធ្លាក់ខ្លាំងបំផុតមិនធ្លាប់មានរយៈពេល៤ឆ្នាំកន្លងមកនៅក្នុងប្រទេសអង់ គ្លេស ធ្វើឲ្យចរាចរណ៍កកស្ទះ កាលពី ថ្ងៃទី១១ ខែធ្នូ ។ ចំណែកនៅក្នុងប្រទេស អាល្លឺម៉ង់ មានជើងហោះហើរ ប្រមាណ ៣០០ជើងត្រូវលុបចោលដោយសារតែ អាកាសយានដ្ឋានធ្លាក់នៅក្នុងសភាពវឹកវរដោយសារតែព្រិលធ្លាក់ក្រាស់។
តំបន់ជាច្រើននៅក្នុងប្រទេសអង់គ្លេស ប្រឈមនឹងព្រិលធ្លាក់យ៉ាងក្រាស់ ពិសេស គឺតំបន់ភាគខាងលិចប្រទេសនេះ ។ មជ្ឈ មណ្ឌលព្យាករណ៍អាកាសធាតុ អង់គ្លេស បានប្រកាសឲ្យដឹងថា នៅក្នុងភូមិ Derbyshire ភាគខាងជើង ប្រទេសនេះគ្រប ដណ្តប់ដោយព្រិលយ៉ាងក្រាស់។ តំបន់ ជាច្រើន មានព្រិលធ្លាក់កម្រាស់ដល់ទៅ ៣០សង់ទីម៉ែត្រ។
អាកាសយានដ្ឋានទីក្រុង Birmingham ជើងហោះហើរទាំង អស់ត្រូវបាន លុប ចោល ។ បុគ្គលិក បានខិតខំបោស សម្អាត ព្រិលពីផ្លូវហោះហើរ។ អាកាស យាន ដ្ឋានទីក្រុង Biermingham គឺជា អាកាស យានដ្ឋានមមាញឹកបំផុតនៅរដូវ បុណ្យ ក្នុងប្រទេសអង់គ្លេស ដោយមាន អ្នក ដំណើររហូតដល់ទៅ ៣មឺុននាក់ ធ្វើដំណើរ ក្នុងមួយថ្ងៃៗជាមួយនឹងជើងហោះហើរ ជាង២០០ជើង ក្នុងមួយថ្ងៃផងដែរ៕ ម៉ែវ សាធី