ព័ត៌មានទាន់ហេតុការណ៍៖

ស្រវឹងស្រាដើរបាត់ពីផ្ទះ៣ថ្ងៃ រកឃើញសពអណ្តែតទឹកព្រែកក្រួស

ចែករំលែក៖

ខេត្តកណ្ដាល ៖ ជនរងគ្រោះម្នាក់បានបាត់ពីផ្ទះរយៈពេលបីថ្ងៃ ទើបរកសពឃើញអណ្តែតទឹក ក្បែរស្ពាន កាលពីព្រឹកថ្ងៃពុធ ១០រោច ខែ មិគសិរ ឆ្នាំរកា ព.ស២៥៦១ ត្រូវនឹងថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០១៧ ស្ថិតនៅចំណុចក្នុងទឹកស្ទឹងព្រែកក្រួស ក្នុងភូមិអន្លង់តាសេកលើ ឃុំព្រែកអំបិល ស្រុកស្អាង បន្ទាប់ពី។

មន្ត្រីនគរបាលស្រុកស្អាង បានឱ្យដឹងថា សាកសពជនរងគ្រោះ ឈ្មោះថា រុន រៀម ភេទប្រុស អាយុ២៤ឆ្នាំ ជនជាតិខ្មែរ មុខរបរកសិករ មានទីលំនៅភូមិឃុំកើតហេតុខាងលើ បានលង់ទឹក ស្លាប់ ក្រោយជនរងគ្រោះផឹកស្រាស្រវឹងដើរចេញបាត់ពីផ្ទះតាំងពីថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០១៧ មកម្ល៉េះ ដោយមិនប្រាប់គ្រួសារដឹងឡើយ ។

លុះរហូតដល់វេលាម៉ោង៩ និង៤៥នាទីព្រឹក ថ្ងៃទី១៣ ខែធ្នូ ទើបគេឃើញសពបុរសនេះអណ្ដែតទឹកស្ទឹងព្រែកក្រួសក្បែរស្ពាន ទើបនាំគ្នារាយការណ៍ជូនសមត្ថកិច្ចប៉ុស្តិ៍នគរបាលរដ្ឋបាល ព្រែកអំបឹលឲ្យដឹង ។

បន្ទាប់មកកម្លាំងជំនាញពិនិត្យសពរបស់អធិការដ្ឋាននគរបាលស្រុកស្អាងចុះទៅដល់ ដោយមានការចូលរួមពីនគរបាលប៉ុស្តិ៍រដ្ឋបាល មេភូមិ ក្រុមប្រឹក្សាឃុំ បានធ្វើកោសល្យវិច័យ ហើយពុំឃើញមានស្លាកស្នាមអ្វីគួរឲ្យកត់សម្គាល់ជាករណីមនុស្សឃាតឡើយ ទើបសន្និដ្ឋានថា ជនរងគ្រោះស្លាប់ដោយសារលង់ទឹកពិតប្រាកមែនហើយបានប្រគល់សពឲ្យទៅក្រុមគ្រួសារយកធ្វើបុណ្យតាមប្រពៃណី៕ ស្អាងជ័យ


ចែករំលែក៖