ព័ត៌មានទាន់ហេតុការណ៍៖

នគរបាលរលាប្អៀរឃាត់មនុស្ស៣នាក់ពាក់ព័ន្ធនឹងករណីគ្រឿងញៀន

ចែករំលែក៖

ខេត្តកំពង់ឆ្នាំង៖ ពុធ ១០រោច ខែមិគសិរ ឆ្នាំរកា នព្វស័ក ព.ស ២៥៦១ ត្រូវនឹងថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០១៧ វេលាម៉ោង១២ នៅចំណុចផ្ទះ ឈ្មោះ បៀ សារ៉ែន (ហៅប្រុស) ស្ថិតក្នុងភូមិព្រៃកោះ ឃុំជ្រៃបាក់ ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង កម្លាំងអធិការដ្ឋាននគរបាលស្រុករលាប្អៀរ និងកម្លាំងប៉ុស្តិ៍រដ្ឋបាលជ្រៃបាក់ បានសហការជាមួយកម្លាំងជំនាញការិយាល័យប្រឆាំងគ្រឿងញៀនខេត្ត បានឃាត់ខ្លួនមុខសញ្ញារក្សាទុក ជួញដូរ និងប្រើប្រាស់គ្រឿងញៀនចំនួន៣នាក់ គឺ÷

សមត្ថកិច្ចបញ្ជាក់ថា ជនសង្ស័យពាក់ព័ន្ធគ្រឿងញៀនដែលសមត្ថកិច្ចឃាត់ខ្លួន ឈ្មោះ បៀ សារ៉ែន ភេទប្រុស អាយុ២៣ឆ្នាំ នៅភូមិព្រៃកោះ ឃុំជ្រៃបាក់ ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង, ឈ្មោះ ទាវ ចាន់វីរះ ភេទប្រុស អាយុ២២ឆ្នាំ នៅភូមិទួលក្រឡាញ់ សង្កាត់កំពង់ឆ្នាំង ក្រុងកំពង់ឆ្នាំង ខេត្តកំពង់ឆ្នាំង និងឈ្មោះ ភាណ សុភមាលា ស្រី អាយុ២៥ឆ្នាំ នៅភូមិត្រពាំងអញ្ចាញ ឃុំស្វាយជ្រុំ ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង។

លទ្ធផលដកហូតវត្ថុតាង ម្សៅក្រាមពណ៌សថ្លា ចំនួន០៧កញ្ចប់, ម៉ូតូ ចំនួន០២ គ្រឿង និងឧបករណ៍សម្រាប់ជក់ថ្នាំ និងសម្ភារៈវេចខ្ចប់មួយចំនួនទៀត។

បច្ចុប្បន្នជនសង្ស័យទាំងបីខាងលើត្រូវសមត្តកិច្ចជំនាញសាកសួរួច និងកសាងសំណុំរឿងបញ្ជូនបន្តទៅតុលាការខេត្តកំពង់ឆ្នាំងដើម្បីចាត់ការតាមច្បាប់៕ ចន្ថា


ចែករំលែក៖