ព័ត៌មានទាន់ហេតុការណ៍៖

ស្ថានការណ៍នយោបាយនិងសន្តិសុខសំខាន់ៗនៅលើពិភពលោក

ចែករំលែក៖

នៅក្នុងរយៈពេលប៉ុន្មានថ្ងៃនេះស្ថានភាពសន្តិសុខនយោបាយនៅលើពិភពលោកមានការប្រែប្រួលខ្លាំងបំផុត មិនធ្លាប់មាន ពីមុនមក ក្នុងនោះមានការប្រកាសទទួលស្គាល់តំបន់ហ្ស៊េរុយសាឡឹម ជារដ្ឋធានី របស់អីុស្រាអែល រងការប្រឆាំងពីប្រទេសអ៊ិស្លាមទាំងអស់នៅលើពិភពលោក ។ ក្រៅពីនេះអាមេរិកបានបន្ទន់ឥរិយាបថជាមួយកូរ៉េខាងជើង ក្រោយពេលទីក្រុងព្យុង យ៉ាង បង្ហាញពីគោលជំហររឹងមាំនិងច្បាស់លាស់។ ក្រៅពីនេះ ស៊ីរីនិងអីុរ៉ាក់បាន ​ ប្រកាសទទួលជ័យជម្នះទាំងស្រុងទៅលើក្រុមភេរវកម្ម។

អំពីស្ថានភាពនយោបាយកាលពីថ្ងៃទី៦ខែធ្នូប្រធានាធិបតីអាមេរិកដូណាល់ ត្រាំទទួលស្គាល់តំបន់ហ្ស៊េរុយសាឡឹមជារដ្ឋធានីរបស់អីុស្រាអែល ហើយ និងប្តូរស្ថានទូតទៅកាន់ ទីនោះ គឺការ ប្រឆាំងយ៉ាងខ្លាំងទៅនឹង ប្រទេសក្នុងតំបន់ ដែលជាជំហានដ៏គ្រោះ ថ្នាក់បំផុត មិន អាចស្មានដល់។

សកម្មភាពខាងលើមិនត្រឹមតែបំផ្លាញដល់ដំណើរការពិភាក្សាស្វែងរកសន្តិភាព នៅតំបន់មជ្ឈិមបូព៌ា នោះទេគឺថែមទាំងធ្វើឲ្យអំពើហិង្សារវាង ជនជាតិប៉ាឡេស្ទីននឹងអីុស្រាអែលកាន់តែពុះពារខ្លាំងឡើងថែមទៀត ធ្វើឲ្យតំបន់មជ្ឈិមបូព៌ាធ្លាក់នៅក្នុង ដំណាក់កាលចលាចលជាថ្មី គំរាមកំហែងដល់សន្តិសុខតំបន់និងនៅលើពិភពលោក ។

ភាពគ្រោះថ្នាក់បានបង្ហាញយ៉ាងច្បាស់ ពេលសហគមន៍អន្តរជាតិ ចាប់តាំងពី អង្គការសហប្រជាជាតិ សម្ព័ន្ធអារ៉ាប់ និង សហគមន៍អឺរ៉ុប រហូតដល់សម្ពន្ធមិត្តរបស់ អាមេរិក និងប្រទេសអ៊ិស្លាមជាច្រើនទៀត បានចេញមុខប្រឆាំងនឹងសកម្មភាពខាងលើរបស់ទីក្រុងវ៉ាស៊ីនតោន។

តំបន់ហ្ស៊េរុយសាឡឹម ផ្នែកភាគខាង កើតត្រូវបានអីុស្រាអែលគ្រប់គ្រងនៅក្នុងសង្គ្រាម កាលពីឆ្នាំ១៩៦៧ ហើយតាំងពីនោះមកគឺជាប្រធានបទសំខាន់បំផុត ក្នុងការស្វែងរកសន្តិភាពនៅតំបន់មជ្ឈិមបូព៌ា រវាងអីុស្រាអែលនឹងប៉ាឡេស្ទីន ។ ពលរដ្ឋប៉ាឡេស្ទីនចង់ឲ្យតំបន់មជ្ឈិមបូព៌ា ជាផ្នែកមួយនៃទឹកដីរបស់ខ្លួននៅពេលអនាគត ។ ចំណែកអីុស្រាអែលបានចាត់ទុក ហ្ស៊េរុយសាឡឹមជារដ្ឋធានីរបស់ខ្លួនមិនអាចកាត់ផ្តាច់បានឡើយ។

អង់គ្លេសនិងអឺរ៉ុបឈានដល់កិច្ចព្រមព្រៀងគ្នាលើលក្ខខណ្ឌមួយចំនួនពីការ ចាកចេញៈ

ការចាកចេញពីអឺរ៉ុបរបស់អង់គ្លេស កំពុង តែឈានដល់ដំណាក់កាលសំខាន់ បំផុត នៅពេលដែលអង់គ្លេសនិងអឺរ៉ុបបានព្រម ព្រៀងគ្នាលើលក្ខខណ្ឌមួយចំនួនជាការបើក ផ្លូវសម្រាប់ឈានដល់ការចាក ចេញជាផ្លូវ ការ។ ជាមួយលទ្ធផលនេះសហ ភាពអឺរ៉ុប និងអង់គ្លេសអាចចាប់ផ្តើមបន្ត កិច្ចចរចាវគ្គបន្ទាប់ស្តីអំពីទំនាក់ទំនងរវាងគ្នានាពេល អនាគត ដែលជាដំណាក់កាល ដ៏ស្មុគស្មាញខ្លាំង។

លោកស្រីនាយករដ្ឋមន្ត្រីអង់គ្លេស The resa May និងប្រធានក្រុមប្រឹក្សាសហភាពអឺរ៉ុប លោក Jean Claude Junker បាន ប្រកាសតាំងពីព្រហាម ថ្ងៃសុក្រ ទី៨ ខែធ្នូ វេលាម៉ោង៧ព្រឹកបានរកឃើញការព្រម ព្រៀងគ្នាគ្រប់គ្រាន់ស្តីអំពីលក្ខខណ្ឌនៃការ ដើរចេញរបស់អង់គ្លេសពីសហភាពអឺរ៉ុប ហើយ។

នៅក្នុងកិច្ចព្រមព្រៀងនោះគឺបានផ្តោត ទៅលើចំណុចសំខាន់ៗមួយចំនួនជាអាទិ ភាព ដូចជាសិទ្ធិរស់នៅរបស់ពលរដ្ឋអឺរ៉ុប នៅអង់គ្លេស (បីលាននាក់) និងពលរដ្ឋ អង់គ្លេសមករស់នៅក្នុងសហភាពអឺរ៉ុប១ លាននាក់នៅតែត្រូវបានរក្សាទុកដដែល ក្រោយពីអង់គ្លេសដើរចេញពីសហភាព អឺរ៉ុប។

អំពីស្ថានភាពនៅឧបទ្វីបកូរ៉េ ចិននិងកូរ៉េខាងត្បូងស្វែងរកដំណោះស្រាយដោយ ខ្លួនឯងៈ

ប្រធានាធិបតីកូរ៉េខាងត្បូងលោក ម៉ូនជេអីុនបានបំពេញទស្សនកិច្ចទៅកាន់ ប្រទេសចិនដើម្បីពិភាក្សាស្តីពីស្ថានភាពនៅកូរ៉េខាងជើង ។នេះជាដំណើរទស្សន កិច្ច ជាលើកដំបូងរបស់លោក ទៅកាន់ ប្រទេសចិន ក្នុងនាមជាប្រធានាធិបតី ដោយមានកិច្ចប្រជុំ ជាមួយប្រជាជនកូរ៉េ ខាងត្បូងនៅទីនោះ ហើយលោក នឹងចូល រួមផងដែរ នៅក្នុងតុជំនួញ ដែលពាក់ព័ន្ធ នឹងអ្នកដឹកនាំធុរកិច្ច និងសេដ្ឋកិច្ចមកពី ប្រទេសទាំងពីរ និងវេទិកាពាណិជ្ជកម្មរួម ដែលលោកនឹងថ្លែងសុន្ទរកថា ពិសេស​មួយផងដែរ។

អ្នកដឹកនាំកំពូលៗ មកពីក្រុមហ៊ុនកូរ៉េ ខាងត្បូង ដែលនាំមុខគេជាច្រើននាក់ កំពុងអមដំណើរ លោកប្រធានាធិបតី ក្នុងដំណើរទស្សនកិច្ចជាលើកដំបូងរបស់លោក ទៅកាន់ប្រទេសចិន ហើយបណ្ដាក្រុមហ៊ុន ធំៗ ទាំងនោះរួមមាន ក្រុមហ៊ុន Samsung ក្រុមហ៊ុន Hyundai Motor ក្រុមហ៊ុនLG ក្រុមហ៊ុន SK និងក្រុមហ៊ុន Hanwha។

អំពីសន្តិសុខ ៈ

អីុរ៉ាក់និងស៊ីរីបានប្រកាស ទទួលបាន ជ័យជម្នះទាំងស្រុងទៅលើក្រុមភេរវកម្ម IS ដណ្តើមទីតាំងទាំងអស់មកគ្រប់គ្រងវិញ។ ជាមួយគ្នានេះរុស្ស៊ីក៏បានប្រកាសដកទ័ពចេញពីស៊ីរីបញ្ចប់សង្គ្រាមនៅទីនោះ ។

រុស្ស៊ី ដកមន្ត្រីការទូត ចេញពីប្រទេស យេមែនៈ

មន្ត្រីនាំពាក្យក្រសួងការបរទេស រុស្ស៊ី លោកស្រី Maria Zakharova តាមសេច ក្តីរាយការណ៍ បាននិយាយនៅថ្ងៃអង្គារ សប្ដាហ៍នេះថា បុគ្គលិកការទូតរុស្ស៊ីទាំង អស់ បានធ្វើដំណើរចាកចេញពីប្រទេសយេមែនហើយ ព្រោះតែមានការប៉ះទង្គិច ប្រយុទ្ធគ្នាដ៏ខ្លាំងក្លា នៅក្នុងរដ្ឋធានី សា ណាអា។

យោងតាមប្រភពព័ត៌មាន ពីកាសែត អាមេរិក UPI ចេញផ្សាយនៅថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០១៧ បានឲ្យដឹងថា បុគ្គលិក​ការទូតខ្លះ និងឯកអគ្គរដ្ឋទូតរុស្ស៊ី ប្រចាំ នៅប្រទេសយេមែន ត្រូវគេរំពឹងថា នឹងធ្វើ ការងារជាបណ្ដោះអាសន្ន ពីទីក្រុងរីយ៉ាដ ប្រទេសអារ៉ាប៊ីសាអ៊ូឌីត។

សភាហ្វុីលីពីន អនុម័តបន្តច្បាប់ អាជ្ញា សឹករយៈពេល មួយឆ្នាំទៀត

កិច្ចប្រជុំពេញអង្គ របស់រដ្ឋសភាជាតិ ហ្វុីលីពីន នៅថ្ងៃពុធនេះ តាមសេចក្តីរាយ ការណ៍ បានអនុម័តយល់ព្រមឲ្យបន្តច្បាប់អាជ្ញាសឹក មួយឆ្នាំទៀត នៅលើកោះមីន ដាណាវ ប្រទេសហ្វីលីពីនភាគខាងត្បូង ដែលនេះ គឺជាការគាំទ្រចលនា របស់ប្រធា នាធិបតី រ៉ូឌី្រហ្គោ ឌុយទែរតេ ដើម្បីដោះ ស្រាយបញ្ហាក្រុមជ្រុល និយមមូស្លីម។

មន្ត្រីសន្តិសុខបានប្រាប់សភាជាតិថា ពួកសកម្មប្រយុទ្ធ ដែលមានភក្តីភាព ចំពោះរដ្ឋអ៊ិស្លាមជ្រុលនិយម កំពុងតែ បង្កើនក្រុមជាថ្មី និងជ្រើសរើសអ្នកប្រយុទ្ធ ក្មេងៗ ឲ្យធ្វើការវាយប្រហារក្នុងតំបន់ ដែលមានមនុស្សរស់នៅ២២លាននាក់ ដែលភាគច្រើននៃពលរដ្ឋទាំងនោះ គឺ ជាពួកមូស្លីម។

ចិនព្រមានតៃវ៉ាន់មិនឲ្យពឹងផ្អែកបរទេស បន្ទាប់ពីគំរាមវាយប្រហារ ៈ

ក្រោយពីមន្ត្រីការទូតជាន់ខ្ពស់ចិន ព្រមានថា តៃវ៉ាន់នឹងរងការវាយប្រហារ​ភ្លាមៗ ប្រសិនបើមាននាវាចម្បាំង សហរដ្ឋ អាមេរិក ណាមួយ ចូលមកទស្សនកិច្ច កោះស្វ័យគ្រប់គ្រងនោះ។ រដ្ឋាភិបាលចិន នៅថ្ងៃពុធកន្លងទៅ ក៏បាននិយាយបន្ថែម ថា តៃវ៉ាន់នឹងទទួលបរាជ័យ ក្នុងកិច្ច ប្រឹងប្រែងរបស់ខ្លួន ដើម្បីទទួលបានការ គាំទ្រពីបរទេស សម្រាប់បុព្វហេតុខ្លួនឯង។

នៅពេលដែលត្រូវគេសួរ អំពីចំណាប់ អារម្មណ៍ នៅសន្និសីទកាសែតប្រក្រតីមួយ លោក An Fengshan ជាមន្ត្រីនាំពាក្យ ឲ្យការិយាល័យកិច្ចការតៃវ៉ាន់របស់ចិន បាននិយាយថា តៃវ៉ាន់ គឺជាបញ្ហាខាងក្នុង សម្រាប់ចិន ហើយចិន បានប្រឆាំងជំទាស់ ចំពោះគ្រប់ទម្រង់ទំនាក់ទំនងយោធា រវាង ទីក្រុងតៃប៉ិ នឹងទីក្រុងវ៉ាស៊ីនតោន៕ ម៉ែវ សាធី


ចែករំលែក៖