ព័ត៌មានទាន់ហេតុការណ៍៖

វិភាគអន្តរជាតិ៖ ប្រទេសជាច្រើន ចង់ឲ្យចិនមកវិនិយោគទុននៅក្នុងប្រទេសរបស់ខ្លួនដើម្បីពង្រឹងសេដ្ឋកិច្ច

ចែករំលែក៖

ប្រទេសជាច្រើននៅជុំវិញពិភពលោកមិនថានៅអឺរ៉ុប អាហ្វ្រិក ឬអាស៊ីនោះឡើយចង់ឲ្យចិនបង្កើនវិនិយោគទុនមកលើប្រទេសរបស់ខ្លួនដើម្បីបង្កើនវិស័យសេដ្ឋកិច្ច ពិសេសគឺប្រទេសតំបន់អាស៊ាន មានឥណ្ឌូ នេស៊ីជាដើម។

ការវិនិយោគរបស់ចិននៅក្នុងប្រទេសឥណ្ឌូនេស៊ីមានសារសំខាន់យ៉ាងខ្លាំងដើម្បីជួយដល់សេដ្ឋកិច្ចប្រទេសនេះកាន់តែរីក ចម្រើន។រដ្ឋាភិបាល ឥណ្ឌូនេស៊ី បាន ប្រកាសថា ខ្លួនពិតជាសង្ឃឹមថា ក្រុមអ្នក វិនិយោគចិន នឹងធ្វើដំណើរ ចូលមកដាក់ ទុន បន្ថែមនៅក្នុងតំបន់ភាគខាងជើង ប្រទេសរបស់ខ្លួន នៅពេលខាងមុខ ។

មន្ត្រីជាន់ខ្ពស់របស់ ឥណ្ឌូនេស៊ីលោក Ridwan Djamaluddin បានថ្លែងប្រាប់ ទៅកាន់ ក្រុមអ្នកសារព័ត៌មានថា ឥណ្ឌូនេ ស៊ីបានបំពេញឯកសារ និងរៀបចំផែន ការមេរួចរាល់ ហើយកាលពីព្រឹត្តិការណ៍ វេទិកា Belt and Road ដែលបានប្រារព្ធ ឡើងនៅក្នុង ប្រទេសចិនកាលពី ខែឧសភាកន្លងទៅ។ទីកន្លែងដែលឥណ្ឌូនេស៊ី ធ្វើ ការដាក់សំណើទៅកាន់ ក្រុមអ្នកវិនិយោគ ចិននោះ គឺមានទីតាំងស្ថិតនៅក្នុងតំបន់ Sumatra ភាគខាងជើង និងតំបន់ Kalimantan ព្រមទាំងតំបន់ខេត្ត Sulawesi ក៏ដូច ជាកោះបាលីផងដែរ ។

សំណើរបស់ឥណ្ឌូនេស៊ីកើតឡើងក្នុងពេលដែលរដ្ឋាភិបាលទីក្រុងប៉េកាំ បាន ស្នើរឲ្យ ក្រុមហ៊ុនធំៗកាត់បន្ថយការវិនិយោគនៅក្រៅប្រទេស ក្នុងគោលដៅជួយ បង្កើន កំណើតសេដ្ឋកិច្ចរបស់ចិន។

ចិនជាប្រទេសដែលមានសេដ្ឋកិច្ចលំដាប់ទីមួយនៅតំបន់អាស៊ី និងឈរលំដាប់ ទីពីរនៅលើពិភពលោក ។ នៅក្នុងឆមាស ទី១ឆ្នាំ២០១៧ សេដ្ឋកិច្ចស្ថិតនៅលំនឹង មិនមានកំណើនដូចជាការរំពឹងទុក ។ ចំណុចទាំងនោះហើយ ជាគោលដៅដែលចិនស្នើឲ្យក្រុមហ៊ុនរបស់ខ្លួនកាត់បន្ថយការវិនិយោគទៅក្រៅប្រទេសរបស់ក្រុមហ៊ុន ឯកជននិងរដ្ឋ នៅក្នុងប្រទេសចិន។

ក្រុមអ្នកឯកទេសសេដ្ឋកិច្ច បានលើក ឡើងថា ប្រសិនបើចិន មិនខិតខំវិនិយោគ នៅក្នុងស្រុកទេនោះ ដើម្បីបង្កើន កំណើន សេដ្ឋកិច្ចខ្ពស់ ចិន ប្រឈមនឹងការបាត់បង់ មហាអំណាចសេដ្ឋកិច្ចទី២លើពិភពលោក ។ ក្នុងពេលដែលសេដ្ឋកិច្ចជប៉ុន បានកើន ឡើងគួរឲ្យកត់សម្គាល់។

ជាមួយ នឹងការរីកចម្រើនសេដ្ឋកិច្ច ព្រមជាមួយនឹងលំហូរទឹកប្រាក់ នៅលើ ទីផ្សារហិរញ្ញវត្ថិុចិន ក្រុមហ៊ុនចិនជាច្រើន បានបោះទុនវិនិយោគគ្រប់វិស័យ នៅឯ បរទេស ព្រមទាំងបានប្រមូលទិញភាគ ហ៊ុន នៅតាមក្រុមហ៊ុនបរទេសធំៗ យ៉ាង សន្ធឹកសន្ធាប់។ រដ្ឋាភិបាលចិន ដែលធ្លាប់ តែអំពាវនាវ ជំរុញសកម្មភាពនេះ តែពេល នេះ បែរជាបានងាកមកបញ្ជា ឲ្យក្រុមហ៊ុន ទាំងនោះ កាត់បន្ថយ រាល់ការដាក់ទុនវិនិយោគនៅក្រៅប្រទេស ដែលហួសហេតុ មិនគិតពីហានិភ័យ ឬ មិនគិតដល់ ប្រយោជន៍ រួមរបស់សេដ្ឋកិច្ចចិន។

នៅចុង ឆ្នាំ២០១៦ គេធ្លាប់បានសង្កេត ឃើញថា រដ្ឋាភិបាលចិន ហាក់បានចាប់ ផ្តើមបញ្ឈប់នយោបាយ លើកកម្ពស់ និង ជំរុញឲ្យក្រុមហ៊ុនខ្លួន ដើរទៅបោះទុន វិនិយោគនៅបរទេស។ ពេលនេះ សេចក្តីសម្រេចផ្លូវការបានចេញមកហើយ តាម រយៈក្រឹត្យច្បាប់មួយ ដែលតម្រូវឲ្យក្រុមហ៊ុនចិនទាំងអស់ ចាប់ផ្តើមកាត់បន្ថយការបោះទុនវិនិយោគនៅបរទេស។

ចាប់ពីពេលនេះ ទៅ រាល់ការវិនិយោគ នៅក្រៅប្រទេស ដែលមិនស្របទៅតាមគោលនយោបាយការទូតរបស់រដ្ឋាភិបាលចិន ការវិនិយោគដែលមិនគោរព កិច្ចសហប្រតិបត្តិការសមភាពនៃផលប្រយោជន៍ការវិនិយោគដែលមិនផ្តល់ផលជាក់ស្តែង ដល់ វិធានម៉ាក្រូសេដ្ឋកិច្ចនោះ នឹងត្រូវតែកាត់ បន្ថយ។ ក្រឹត្យរបស់រដ្ឋាភិបាលចិននេះ បានលើកឡើងថា មានបំណងចង់ទប់ ស្កាត់ និងបង្ការផលវិបាក ទៅថ្ងៃមុខ។

ក្រឹត្យនេះក៏បានកំណត់ ពីការហាម ឃាត់ មិនឲ្យក្រុមហ៊ុនចិន បោះទុនវិនិយោគ ក្នុងវិស័យណា ដែលអាចប៉ះពាល់ដល់សន្តិ សុខជាតិ ដូចជាវិស័យបច្ចេកវិទ្យាផលិតសព្វាវុធ ដែលគ្មានច្បាប់អនុញ្ញាតត្រឹមត្រូវ វិស័យល្បែងភ្នាល់ស៊ីសង ឬក៏វិស័យផលិតភាពយន្តអាសអាភាសជាដើម។ បើតាម ប្រភពផ្លូវការ សុំមិនបញ្ចេញឈ្មោះ រដ្ឋាភិ បាលចិន ក៏បានហាមឃាត់ មិនឲ្យក្រុម ហ៊ុនខ្លួន បោះទុនរកស៊ីនៅតាមប្រទេស ណា ដែលមានសង្រ្គាម ឬប្រទេសដែល គ្មានចំណងការទូត ជាមួយនឹងចិន។

សូមបញ្ជាក់ថា ១០ឆ្នាំចុងក្រោយ ក្រុមហ៊ុនចិនជាច្រើន បានជះលុយវិនិ យោគ នៅក្រៅប្រទេស លើគ្រប់វិស័យ មានទាំងវិស័យកីឡា វិស័យសណ្ឋាគារ ទេសចរណ៍ វិស័យភាពយន្ត វិស័យអចលន ទ្រព្យ និងវិស័យក្លិបកម្សាន្តសប្បាយជា ដើម។ ក្លិបកីឡាបាល់ទាត់ធំៗនៅអឺរ៉ុប ត្រូវបានក្រុមហ៊ុនចិនទិញយក ឬក៏មាន ចំណែកភាគហ៊ុន។ ក្រុមហ៊ុនផលិតភាព យន្តនៅហូលីវូដ ឈ្មោះ Legendary ក៏ត្រូវ បានក្រុមហ៊ុនចិនទិញយកដែរ។

ភាព ពុះកញ្ជ្រោល ការសម្រុកបោះ ទុនរកស៊ី នៅតាមប្រទេសក្រៅនេះ ត្រូវ​បានអ្នកជំនាញសេដ្ឋកិច្ចជាច្រើន ក្រើន រំលឹកដល់រដ្ឋាភិបាលចិន ឲ្យប្រុងប្រយ័ត្ន ព្រោះការបោះទុនភាគច្រើន ធ្វើឡើង ដោយពុំបានគិតគូរពីហានិភ័យ ហើយធ្វើ ឲ្យប៉ោងដល់ កម្រិតប្រាក់កម្ចី ដែលមាន នៅលើទីផ្សារចិន។ ក្រុមហ៊ុនដែលបោះ ទុននៅក្រៅប្រទេសខ្លះ មានជាប់បំណុលក្នុងស្រុកយ៉ាងមហិមា។

យ៉ាងណាមិញ អាជ្ញាធរត្រួតពិនិត្យការផ្តល់កម្ចី និងចរាចរណ៍ហិរញ្ញវត្ថុចិន ក៏បាន ចាប់ផ្តើម ធ្វើការតាមដាន លើក្រុមហ៊ុនផ្តល់ កម្ចីមួយចំនួន ដែលបានបញ្ចេញតួលេខ ទឹកប្រាក់ ឲ្យគេខ្ចី លើសពីសមត្ថភាពខ្លួន។ បំណុល កម្ចី ការបោះទុនវិនិយោគ មានតែ តួលេខ ទាំងអស់នេះ អាចនឹងធ្វើឲ្យប្រព័ន្ធហិរញ្ញវត្ថុចិនរលំ នៅថ្ងៃណាមួយ បើសិន​ជាគ្មានវិធានការគ្រប់គ្រង ឲ្យបានសមហេតុ ផលទេនោះ៕ ម៉ែវ សាធី


ចែករំលែក៖