ព័ត៌មានទាន់ហេតុការណ៍៖

រថយន្ត​ដឹក​អេស្កា​​វ៉ាទ័រកាយ​ដី​បុក​ចូល​ស្នាក់​ការ​គយ​នៅ​រោងចក្រ​ប្រេង​កាត​

ចែករំលែក៖

ខេត្ត​ព្រះសីហនុ៖ នៅ​ព្រឹក​ថ្ងៃ​សុក្រ ១២រោច ខែមិគសិរ ឆ្នាំរកា នព្វស័ក ព ស ២៥៦១ ត្រូវនឹងថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០១៧​ វេលាម៉ោង​៨និង៣០នាទី​ រថយន្ត​ធុន​ធំ​ដឹក​អេស្កា​វ៉ាទ័រកាយដី​មួយ​គ្រឿង​ បាន​ជ្រុល​ចង្កូត​បុក​រះ​ចូល​ទី​ស្នាក់​ការ​គយ​ និង​រដ្ឋាករ​ប្រចាំ​ការ​នៅ​រោងចក្រ​ប្រេង​កាត​ នៅ​ភូមិ​៤​ ឃុំ​អូរត្រេះ​ ស្រុក​ស្ទឹងហាវ​​​ បណ្ដាល​ឲ្យខូចខាត​សម្ភារអស់​ច្រើន​បង្គួរ​ ក្នុង​នោះ​មាន​ ៖

១-ខូចខាត​ម៉ូតូ​១គ្រឿង​ម៉ាក​ HONDA​ C125 ពណ៌​ ខ្មៅ​ គ្មានស្លាកលេខ​ ខូចខាត​ ធ្ងន់​។

២-រថយន្ត​ម៉ាក​ LUXES RX300 ពណ៌​ ស​ ពាក់ស្លាកលេខ​ភ្នំពេញ​2AQ-8596​ មួយ​គ្រឿង​ ខូចខាត​ផ្នែក​ខាង​ក្រោយ​។

៣-មនុស្ស​ម្នាក់​ឈ្មោះ​ ភឿង​ សុភា​ ភេទ​ ប្រុស​ អាយុ​ ២៦​ឆ្នាំ​ រងរបួស​ស្រាល​ ជា​ម្ចាស់​ម៉ូតូ​។

៤-បាក់​រលំ​សំយ៉ាប​ខាងមុខ​ និង​ សំភារៈ​មួយ​ចំនួន​ទៀត​ របស់​ស្នាក់ការគយ​។

តាមសាក្សីនៅក្បែរកន្លែងកើតហេតុបានឲ្យដឹងថា​ វេលា​ម៉ោង​ដូច​ខាង​លើ​ រថយន្ត​ធុន​ធំ​មួយ​គ្រឿង​ ដែល​មាន​ស្លាក​លេខ​ភ្នំពេញ​3A-2542​ បាន​ដឹកគ្រឿងចក្រ​អេ​ស្កា មួយ​គ្រឿង​មក​ពី​វាល​រេញ​ចូល​មក​ខេត្ត​ព្រះសីហនុ​ តាម​ផ្លូវ​សម្តេច​សង្ឃ​ទេព​វង្ស​ ដល់​ផ្លូវ​ចុះ​ចំ​ណោត​ឆ្លង​ថ្នល់​រទេះភ្លើង​ មុខ​រោងចក្រ​ប្រេង​កាត​ ហ្វ្រាំង​មិន​ស៊ី​ ក៏​ជ្រុល​ចង្កូត​ទៅ​បុក​រះ​ចូល​ទី​ស្នាក់​ការ​គយ​តែម្តង​ទៅ​។

ករណី​នេះ​ សមត្ថកិច្ច​កំពុង​ចាត់ចែង​ យក​ចេញ​ពី​កន្លែង​កើត​ហេតុ​មក​រក្សាទុក​នៅ​អធិការ​ដ្ឋាន​នគរ​បាល​ស្រុក​ស្ទឹងហាវ​ ដេីម្បី​រង់ចាំ​ការ ដោះស្រាយបន្ត ៕ ឆ្លាម សមុទ្រ


ចែករំលែក៖