ភ្នំពេញ៖ នៅពេលនេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី កំពុងអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ក្នុងពិធីសម្ពោធពិព័រណ៍ផលិតផលនាំចេញ-នាំចូល និងខេត្ដ១ ផលិតផល១ កម្ពុជាលើកទី១២ ឆ្នាំ២០១៧ នៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ រាជធានីភ្នំពេញ។
ពិព័រណ៍ផលិតផលនេះ រៀបចំដោយក្រសួងពាណិជ្ជកម្ម ក្នុងគោលបំណង ជំរុញសកម្មភាព ពាណិជ្ជកម្ម, បង្កើតឱកាសទីផ្សារ, លើកកម្ពស់បរិយាកាសធុរកិច្ច និងវិនិយោគ ព្រមទាំងបង្ហាញអំពីគោលនយោបាយគាំពារវិស័យឯកជននៅកម្ពុជា។ ពិព័រណ៍នេះ ក៏មានរៀបចំជំនួបពាណិជ្ជកម្ម វេទិកាវិនិយោគ សិក្ខាសាលា ពិធីចុះហត្ថលេខាលើគម្រោងវិនិយោគនានា និងការប្រគំតន្ត្រី ដើម្បី ទាក់ទាញមហាជន ឲ្យចូលមកទស្សនា និងទិញទំនិញដ៏សម្បូរបែប ជាពិសេសផលិតផលក្នុងស្រុក ដែលមានការវេចខ្ចប់ត្រឹមត្រូវ តាមស្តង់ដារអនាម័យ មិនចាញ់ផលិតផលនាំចូល ពីបរទេសឡើយ។ លើសពីនេះ ព្រឹត្តិការណ៍ពាណិជ្ជកម្មដ៏សំខាន់នេះ ក៏ជាភស្តុតាងបញ្ជាក់ប្រាប់ពិភពលោក អំពីសភាពការ
ណ៍ពិតនៅកម្ពុជា ដែលពោរពេញដោយសុខសន្តិភាព និងការអភិវឌ្ឍគ្រប់ទីកន្លែង ៕
វីដេអូ៖ ហ្វេសប៊ុកសម្តេចតេជោ
[fbvideo link=”https://www.facebook.com/hunsencambodia/videos/1546568685391623/” width=”600″ height=”600″ onlyvideo=”1″] [fbvideo link=”https://www.facebook.com/hunsencambodia/videos/1546564412058717/” width=”600″ height=”600″ onlyvideo=”1″] [fbvideo link=”https://www.facebook.com/hunsencambodia/videos/1546561302059028/” width=”600″ height=”600″ onlyvideo=”1″] [fbvideo link=”https://www.facebook.com/hunsencambodia/videos/1546554332059725/” width=”600″ height=”600″ onlyvideo=”1″] [fbvideo link=”https://www.facebook.com/hunsencambodia/videos/1546522645396227/” width=”600″ height=”600″ onlyvideo=”1″]