ភ្នំពេញ៖ កម្លាំងសមត្ថកិច្ចខណ្ឌជ្រោយចង្វា សហការជាមួយកម្លាំងតាមបណ្ដាប៉ុស្ដិ៍ ក្នុងមូលដ្ឋាន ឃាត់ខ្លួនជនសង្ស័យ ពាក់ព័ន្ធករណីប្រើប្រាស់គ្រឿងញៀន២ករណី ផ្សេងគ្នាឃាត់ខ្លួនបាន៤នាក់ ដកហូតបានថ្នាំញៀន៥កញ្ចប់តូចនិងម៉ូតូ២គ្រឿង។
ករណីទី១: ធ្វើឡើងកាលពីម៉ោង១២រំលងអធ្រាតឈានចូលនៅថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០១៧ ត្រង់ចំនុចភូមិ៣សង្កាត់ជ្រោយចង្វា ខណ្ឌជ្រោយចង្វា រាជធានីភ្នំពេញ ឃាត់ខ្លួនបានជនសង្ស័យ២នាក់ ទី១មាន ឈ្មោះ ទីវ សិលា អាយុ២៣ឆ្នាំ ជនជាតិខ្មែរ មុខរបរធ្វើការក្រុមហ៊ុនដឹកជញ្ជូន ស្នាក់នៅកន្លែងកើតហេតុខាងលើ និងទី២ឈ្មោះម៉ៅ ទិត្យ អាយុ២៧ឆ្នាំ មុខរបរជាងកាត់សក់ ស្នាក់នៅកន្លែងកើតហេតុ វត្ថុតាងដកហូតបានរួមមាន៖ ក្រាមសថ្លាសង្ស័យជាសាធាតុញៀនចំនួន២កញ្ចប់ និងម៉ូតូមួយគ្រឿង។
ករណីទី២: ធ្វើឡើងកាលពីម៉ោង៩ព្រឹក ថ្ងៃសុក្រ ១២រោច ខែមិគសិរ ឆ្នាំរកា នព្វស័ក ព ស ២៥៦១ ត្រូវនឹងថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០១៧ ស្ថិតនៅភូមិ៣ សង្កាត់ជ្រោយចង្វា ខណ្ឌជ្រោយចង្វា ឃាត់ខ្លួនបានជនសង្ស័យ២នាក់៖ ទី១ឈ្នោះកូម សីម អាយុ៥១ឆ្នាំ ជនជាតិឥស្លាម មុខរបរកម្មករសំណង់ជនជាតិឥស្លាម ស្នាក់នៅភូមិ១ សង្កាត់ជ្រោយចង្វា និងទី២ឈ្មោះ គឹម សុខ អាយុ៣៦ ជនជាតិខ្មែរ មុខរបរកម្មករសំណង់ស្នាក់នៅភូមិ១សង្កាត់ជ្រោយចង្វា។
វត្ថុតាងដកហូតបានរួមមាន៖គ្រឿងញៀន៣កញ្ចប់តូច និងម៉ូតូមួយគ្រឿង។
លោក ឯក សេរីវុធ អធិការរងផ្នែកព្រហ្មទណ្ឌបានបញ្ជាក់ថា ពាក់ព័ន្ធករណីបង្ក្រាបជនប្រើប្រាស់គ្រឿងញៀននេះ កម្លាំងរបស់លោក បានបន្តប្រតិបត្តិការ លបឆ្មក់ ពួនស្ទាក់ ដើម្បីត្រួតពិនិត្យលើសមាសភាពដែលគួរសង្ស័យ នៅពេលរាត្រី ទើបអាចឈានទៅឃាត់ខ្លួនក្រុមជនសង្ស័យ ជាបន្តបន្ទាប់ចំនួន៦នាក់ ដោយរកឃើញថ្នាំញៀន៣កញ្ចប់ និងដកហូតម៉ូតូ៣គ្រឿង ក្រោយពីជនទាំងនេះ ជិះម៉ូតូមកពី ទិញគ្រឿងញៀន ដើម្បីយកទៅប្រើប្រាស់។
ក្រោយពេលឃាត់ខ្លួន សមត្ថកិច្ចបានបញ្ជូនជនសង្ស័យ និងវត្ថុតាងមកឃុំខ្លួនបណ្តោះអាសន្ននៅអធិការដ្ឋាននគរបាលខណ្ឌជ្រោយចង្វា ដើម្បីកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញចាត់ការតាមនីតិវិធី៕ ជ្រោយពេជ្រ