ព័ត៌មានទាន់ហេតុការណ៍៖

តុលាការកំពូលថៃកាត់ទោសមេដឹកនាំក្រុមអាវក្រហមជាប់គុក១២ខែ

ចែករំលែក៖

មេដឹកនាំអាវក្រហមរបស់ប្រទេសថៃ លោក ចាតុផន ប្រូផាន (Jatuporn Prompan) ត្រូវបានតុលាការជាន់ខ្ពស់ថៃ កាត់ ទោសឲ្យជាប់ពន្ធនាគារ រយៈពេល១ឆ្នាំ ដែលតុលាការបានប្រកាសសាលក្រម កាលពីថ្ងៃព្រហស្បតិ៍ ម្សិលមិញនេះ ពីបទ ចោទប្រកាន់ថា បានប្រមាថកេរ្តិ៍ឈ្មោះដល់ លោក អាប់ភីស៊ីត វាចាជីវ៉ា អតីតនាយក រដ្ឋមន្ត្រីថៃ ។

តុលាការជាន់ខ្ពស់បានប្រកាសអំពីលោក Jatuporn ដែលជាមេដឹកនាំរណសិរ្សបង្រួបបង្រួម សម្រាប់ប្រជាធិបតេយ្យ ប្រឆាំងនឹងអំពើផ្តាច់ការ ដែលគេស្គាល់ថា ក្រុមចលនាអាវក្រហមនោះ បានរកឃើញ ថាមានទោស តាមការចោទប្រកាន់ ហើយ ត្រូវបានកាត់ទោសដល់រូបគាត់ ឲ្យជាប់ ពន្ធនាគាររយៈពេល១ឆ្នាំ បន្ទាប់ពីមាន ពាក្យបណ្តឹងមួយ ដោយលោក អាប់ភីស៊ីត ប្រឆាំងនឹងរូប គាត់អស់រយៈពេល២-៣ឆ្នាំ មកនេះ ។

គួរបញ្ជាក់ដែរថា លោក អាប់ភីស៊ីត បានប្តឹងលោក ចាតុផន បានចោទប្រកាន់ គាត់ ជាសាធារណៈ ដែលបានបញ្ជាឲ្យមាន អំពើបង្ក្រាប ដល់ក្រុមបាតុករអាវក្រហម នៅក្នុងអំឡុងពេលដើរនៅលើដងវិថី តវ៉ាប្រឆាំងនឹងរដ្ឋាភិបាលរបស់គាត់ នៅក្នុងឆ្នាំ ២០០៩ និងរឿងស្វែងរក ការសុំឲ្យមាន ព្រះរាជប្រទានពីព្រះមហាក្សត្រ អភ័យ ទោសដល់អតីតនាយករដ្ឋមន្ត្រីថៃ គឺលោក ថាក់ស៊ីន ស៊ីណាវ៉ាត្រា ដែលត្រូវបាន បណ្តេញចេញពីតំណែងផងដែរ ៕ ម៉ែវ សាធី


ចែករំលែក៖