ព័ត៌មានទាន់ហេតុការណ៍៖

ក្រុមហ៊ុនផលិតស្រាបៀរកម្ពុជា(CBL)ប្រគល់រង្វាន់ផ្តាច់ព្រ័ត្រជូនដល់អ្នកណែនាំរោងការដែលបានណែនាំរោងការច្រើនជាងគេ

ចែករំលែក៖

ភ្នំពេញ៖ កាលពីថ្ងៃសុក្រទី១៥ ខែធ្នូ ឆ្នាំ២០១៧ នៅក្រុមហ៊ុនផលិតស្រាបៀរកម្ពុជា (CBL) បានរៀបចំកម្មវិធីប្រគល់រង្វាន់ផ្តាច់ព្រ័ត្រ សម្រាប់អ្នកណែនាំរោងការ ដែលបានណែនាំរោងការបានច្រើនជាងគេឲ្យជាវស្រាបៀរ Heineken, Tiger, ABC, Anchor, Gold Crown និងGold Crown Stout សម្រាប់កម្មវិធីអាពាហ៍ពិពាហ៍។ កម្មវិធីនេះ មានការអញ្ជើញចូលរួមពីថ្នាក់គ្រប់គ្រងក្រុមហ៊ុនភ្ញៀវកិត្តិយស និងអ្នកសារព័ត៌មានជាច្រើន។

លោក ជា ឈិត អ្នកណែនាំរោងការច្រើនជាងគេ ដែលបានឈ្នះរង្វាន់រថយន្តដឹកទំនិញខ្នាតតូចចំនួន១គ្រឿងថ្មីសន្លាង ជាមួយស្រាបៀរអាន់ឆ័រដបចំនួន១៥០កេស ហើយបានមានប្រសាសន៍ទាំងក្តីរំភើបថា គាត់ពិតជាមានអារម្មណ៍រំភើបរីករាយ ដែលត្រូវរង្វាន់ធំពីកម្មវិធីនេះហើយក្រុមហ៊ុនCBL ពិតជាបានប្រគល់រង្វាន់ជូនគាត់ពិតប្រាកមែន។ កម្មវិធីប្រគល់រង្វាន់ផ្តាច់ព្រ័ត្រនេះ បានរៀបចំឡើងក្នុងគោលបំណងថ្លែងអំណរគុណ និងបង្ហាញពីការយកចិត្តទុកដាក់ខ្ពស់របស់ក្រុមហ៊ុនចំពោះអ្នកដែលបានណែនាំរោងការឲ្យជាវស្រាបៀរ Heineken, Tiger, ABC, Anchor, Gold Crown និងGold Crown Stout សម្រាប់កម្មវិធីអាពាហ៍ពិពាហ៍។

សម្រាប់កម្មវិធីឈ្នះរង្វាន់លើកទឹកចិត្តសម្រាប់អ្នកណែនាំរោងការក្នុងឆ្នាំថ្មី២០១៨ក្រុមហ៊ុនCBL នឹងមានផ្តល់ជូនរង្វាន់កាន់តែអស្ចារ្យច្រើនជាងមុន។ បើលោកអ្នកជាម្ចាស់ហាងលក់ភេសជ្ជៈអ្នកទទួលរៀបចំម្ហូបអហារសម្រាប់កម្មវិធីរោងការ និងកម្មវិធីផ្សេងៗដេប៉ូ ចែកចាយ និងអ្នកណែនាំរោងការផ្សេងទៀតសូមទំនាក់ទំនងមកកាន់ក្រុមការងារបម្រើសេវាអតិថិជនរបស់ក្រុមហ៊ុនយើងខ្ញុំតាមរយៈលេខទូរស័ព្ទ011 222 400 / 011 333 500ដើម្បីទទួលបានព័ត៌មានថ្មីអំពីកម្មវិធីពិសេសនេះសម្រាប់ឆ្នាំថ្មី៕ វឌ្ឍនា


ចែករំលែក៖