ព័ត៌មានទាន់ហេតុការណ៍៖

សម្តេចតេជោ ហ៊ុន សែន អញ្ជើញបើកការប្រកួតកីឡាវាយកូនហ្គោលពានរង្វាន់ «សម្តេចតេជោ ហ៊ុន សែន» លើកទី២

ចែករំលែក៖

ភ្នំពេញ៖ នៅព្រឹកថ្ងៃសៅរ៍ ១៣រោច ខែមិគសិរ ឆ្នាំរកា នព្វស័ក ព.ស. ២៥៦១ ត្រូវនឹង ថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០១៧  សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងពិធីបើកការប្រកួតកីឡាវាយកូនហ្គោលពានរង្វាន់ «សម្តេចតេជោ ហ៊ុន សែន» លើកទី២ ដែលធ្វើឡើងនៅទីលានវាយកូនហ្គោលហ្គ្រែនភ្នំពេញ (Grand Phnom Penh Golf course)។

ការប្រកួតនេះគឺរយៈពេលពីរថ្ងៃ គឺថ្ងៃទី១៦-១៧ ខែធ្នូ ដោយមានកីឡាករ កីឡាការិនីចូលរួមជាង ២០០នាក់ ដែលមានជា ឯកអគ្គរាជទូត រដ្ឋទូតរបស់ប្រទេសនានាប្រចាំនៅកម្ពុជាចំនួន៧ រួមមាន៖ ឯកអគ្គរាជទូតជប៉ុន អគ្គរាជទូតថៃ អគ្គរដ្ឋទូតវៀតណាម អគ្គរាជទូតព្រុយណេ អគ្គរដ្ឋទូតម៉ាឡេស៊ី អគ្គរដ្ឋទូតឥណ្ឌូនេស៊ី និងអគ្គរដ្ឋទូតប៉ាគីស្ថាន។ ការរៀបចំប្រកួតកីឡាវាយកូនហ្គោលនេះ ដើម្បីរឹតចំណឹងសាមគ្គីភាព មិត្តភាព ហើយក៏ជាការជំរុញវិស័យកីឡាវាយកូនហ្គោលប្រចាំនៅកម្ពុជា ដើម្បីឆ្ពោះទៅការប្រកួតស៊ីហ្គេមឆ្នាំ២០២៣ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះផងដែរ។

សូមជូនពរបងប្អូនជនរួមជាតិសប្បាយរីករាយក្នុងថ្ងៃចុងសប្តាហ៍ និងជួបតែសំណាងល្អគ្រប់ៗគ្នា៕

វីដេអូ៖ ហ្វេសប៊ុកសម្តេចតេជោ

 

[fbvideo link=”https://www.facebook.com/hunsencambodia/videos/1547271728654652/” width=”600″ height=”600″ onlyvideo=”1″] [fbvideo link=”https://www.facebook.com/hunsencambodia/videos/1547240758657749/” width=”600″ height=”600″ onlyvideo=”1″]


ចែករំលែក៖