ខេត្តព្រះសីហនុ៖ នៅថ្ងៃសុក្រ ១២រោច ខែមិគសិរ ឆ្នាំរកា នព្វស័ក ព.ស.២៥៦១ ត្រូវនឹងថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០១៧ វេលាម៉ោង២និង០៥នាទីរំលងអធ្រាត្រ លើផ្លូវជាតិលេខ៤ ចន្លោះគីឡូម៉ែត្រ ១៨០-១៨១ ស្ថិតនៅក្នុងភូមិបឹងវែង ឃុំវាលរេញ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ មានបុរសម្នាក់ឈ្មោះមឿន អាយុ៣៨ឆ្នាំ មុខរបររត់ម៉ូតូឌុប មានទីលំនៅភូមិជើងគោ ស្រុកព្រៃនប់ បានរងរបួសធ្ងន់បាក់ជើងក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរ ជិះម៉ូតូ១គ្រឿងម៉ាក HONDA C125 ពណ៌ ខ្មៅ គ្មានស្លាកលេខ បើកបរមានទិសដៅពីភ្នំពេញ ឆ្ពោះមក ខេត្តព្រះសីហនុ លុះដល់ចំណុចខាងលើ ក៏បានបុកបះនឹងរថយន្ត ០១គ្រឿងម៉ាក SSANGYONG ពណ៌ លឿង ពាក់ស្លាកលេខព្រះសីហនុ2A-4491 ដែលមានទិសដៅផ្ទុយគ្នា។
គ្រោះថ្នាក់នេះអ្នកបើរថយន្តរត់គេចខ្លួនបាត់ក្រោយពេលកើតហេតុ។
ម៉ូតូនិងរថយន្តត្រូបានសមត្តកិច្ចយកមករក្សាទុកនៅអធិការស្រុករងចាំដោះស្រាយនៅពេលក្រោយ៕ ឆ្លាម សមុទ្រ