ព័ត៌មានទាន់ហេតុការណ៍៖

បើកលឿនបែកកង់រេចង្កូត ក្រឡាប់របួសធ្ងន់ស្រាល២នាក់

ចែករំលែក៖

ខេត្តតាកែវ៖ បុរសម្នាក់បានបើករថយន្តក្នុងល្បឿនលឿន បែកកង់មុខរេចង្កូតក្រឡាប់ បណ្តាលឲ្យរបួសធ្ងន់ស្រាល២នាក់ ដែលហេតុការនះកើតឡើងកាលពី ថ្ងៃអាទិត្យ ១៤ រោច ខែមិគសិរ ឆ្នាំរកា នព្វស័ក ព.ស. ២៥៦១ ត្រូវនឹង ថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០១៧ វេលាម៉ោង២១និង៣៥នាទី ស្ថិតលើផ្លូវជាតិលេខ៣ ចន្លោះគីឡូម៉ែត្រលេខ ៥៥-៥៦ ក្នុងភូមិទួលតាចិន ឃុំខ្វាវ ស្រុកសំរោង ខេត្តតាកែវ។

យោងតាមរបាយការណ៍របស់អធិការដ្ឋាននគរបាលស្រុកសំរោង បានឲ្យដឹងថា រថយន្តខាងលើម៉ាកសុំាយ៉ុង ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2AL-3865 ដែលបើកបរមកពីទិសខាងជើងទៅត្បូង ដោយឈ្មោះ តួយ ឆាយ ភេទប្រុស អាយុ១៨ឆ្នាំ រស់នៅភូមិច្រេស ឃុំបឹងស្រឡាពងត្បូង ស្រុកកំពង់ត្រាច ខេត្តកំពត រងបួសស្រាល នឹងអ្នករួមដំណើរម្នាក់ទៀតឈ្មោះ សែស ផាត់ ភេទស្រី អាយុ៣៩ឆ្នាំ ជាម្តាយ រស់នៅភូមិ ឃុំជាមួយគ្នា រងរបួសធ្ងន់ នឹងបានបញ្ជូនទៅកាត់មន្ទីពេទ្យបង្អែកខេត្តតាកែវ។

បច្ចុប្បរថយន្តត្រូវបានកម្លាំងជំនាញយកមករក្សាទុកនៅអធិការដ្ឋាននគបាលស្រុកសំរោង៕ ភ្នំដា


ចែករំលែក៖