ព័ត៌មានទាន់ហេតុការណ៍៖

ភ្ញាក់ផ្អើលខណៈឃើញសាកសពបុរសម្នាក់អណ្តែតលើទឹកបឹង

ចែករំលែក៖

ភ្នំពេញ៖ ប្រជាពលរដ្ឋនាំគ្នាភ្ញាក់ផ្អើលចោមរោមមើលឈូឆរខណៈប្រទះឃើញសាកសពបុរសម្នាក់អណ្តែតនៅលើផ្ទៃទឹកបឹងមួយកន្លែង។

ហេតុការណ៍នេះភ្ញាក់ផ្អើលនៅវេលាម៉ោង១១និង៣០នាទីព្រឹកថ្ងៃអង្គារ ២កើត ខែបុស្ស ឆ្នាំរកា នព្វស័ក ព.ស. ២៥៦១ ត្រូវនឹងថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០១៧ ស្ថិតនៅសង្កាត់ឃ្មួញ ខណ្ឌសែនសុខ រាជធានីភ្នំពេញ ។

ជនរងគ្រោះត្រូវបានស្គាល់ឈ្មោះ ខាំ វុទ្ធី ភេទប្រុស អាយុ៣២ឆ្នាំ មានស្រុកកំណើតស្រុកស្ទូង ខេត្តកំពង់ធំ។

ករណីនេះ គេនៅមិនទាន់ដឹងពីមូលហេតុបណ្តាលឲ្យជនរងគ្រោះស្លាប់ ហើយអណ្តែតទឹកបែបនេះនៅឡើយ ខណៈសមត្ថកិច្ចជំនាញបាននិងកំពុងពិនិត្យធ្វើកោសល្យវិច័យ៕ តុង សីហា


ចែករំលែក៖