ព័ត៌មានទាន់ហេតុការណ៍៖

នគរបាលខណ្ឌឫស្សីកែវ ឃាត់ខ្លួន​ជនសង្ស័យ២នាក់ និងថ្នាំញៀនចំនួន៨កញ្ចប់

ចែករំលែក៖

ភ្នំពេញ៖ នគ​របាល​ខណ្ឌឫស្សីកែវ ធ្វើការ​ឃាត់ខ្លួន​ជនសង្ស័យ២នាក់ជាក់ស្ដែង​ករណី​ជួញដូរ​ដោយ​ខុសច្បាប់ នូវ​សារធាតុ​ញៀនកាលពីរំលងអធ្រាត្រឈានចូល ថ្ងៃពុធ ៣កើត ខែបុស្ស ឆ្នាំរកា នព្វស័ក ព.ស. ២៥៦១ ត្រូវនឹងថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០១៧ ត្រង់ចំណុច​ផ្លូវ​បេតុង ក្រុម១៤ ភូមិ​បឹង​សាឡាង សង្កាត់​ឫស្សីកែវ ។

​ជនសង្ស័យទាំង២នាក់នេះ ទី១/ឈ្មោះ នួន ហា​ណា​ហ្វា ភេទ​ប្រុស អាយុ១៨ឆ្នាំ ជនជាតិខ្មែ​ឥស្លាម មាន​ទីលំនៅ​ផ្ទះ​គ្មាន​លេខ ផ្លូវជាតិ​លេខ៥ ភូមិឃ សង្កាត់​ច្រាំង​ចំរេះ២ ខណ្ឌឫស្សីកែវ មុខរបរ​មិន​ពិតប្រាកដ(ជួញដូរ) និងទី២/ឈ្មោះ លិ​ម ពេជ្រ ហៅ​ឡូយ ភេទ​ប្រុស អាយុ១៦ឆ្នាំ ជនជាតិខ្មែរ​ឥស្លាម មាន​ទីលំនៅ​ផ្ទះជួល សង្កាត់​ច្រាំង​ចំរេះ១ ខណ្ឌឫស្សីកែវ មុខរបរ​មិន​ពិតប្រាកដ។ វត្ថុតាង​ដកហូត​​ពីជនសង្ស័យ រួមមាន៖ ម្សៅ​ក្រាម​ពណ៌​ស​ថ្លា ចំនួន៨កញ្ចប់ ដែក​សំប៉ែត​កែច្នៃ​មួយ(សម្រាប់​កាច់​សោ.ក​ម៉ូតូ) កន្ត្រៃ​តូច​មួយ ដែកកេះ​មួយ និង​ម៉ូតូ​មួយគ្រឿង​ម៉ាក ហុងដា​ឌ្រី​ម ធុន​សេ១២៥ ស៊េរី​ឆ្នាំ២០១៣ ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ កំពង់ចាម ១Q-១៤០។

បច្ចុប្បន្ន កម្លាំង​ជំនាញ​ខណ្ឌឫស្សីកែវ កំពុង​បន្ត​ការស្រាវជ្រាវ​រក​បក្ខពួក និង​កសាង​សំណុំរឿង ដើម្បី​បញ្ជូន​ជនសង្ស័យ​ទៅ​សាលាដំបូង​រាជធានី​ភ្នំពេញ អនុវត្តន៍​តាម​នីតិវិធី៕ អរុណរះ


ចែករំលែក៖