ព័ត៌មានទាន់ហេតុការណ៍៖

អភិបាលក្រុងប៉ោយប៉ែតនឹងចាត់វិធានការលើមន្ត្រីជលផលក្រុងបើគ្មានវិធានការលើក្រុមអាជីវករដឹកត្រីពីកម្ពុជាទៅលក់នៅប្រទេសថៃដែលបង្កក្លិនស្អុយ

ចែករំលែក៖

ប៉ោយប៉ែត៖ មន្ត្រីជលផលក្រុងប៉ោយប៉ែត បើគ្មានវិធានការតឹងរ៉ឹងទៅលើក្រុមអាជីវករ ដែលដឹកត្រីពីតាមបណ្ដាខេត្តផ្សេងៗ ទៅលក់នៅលើទីផ្សារប្រទេសថៃ គ្មានការវេចខ្ចប់ឲ្យបានត្រឹមត្រូវ នេះតាមការលើកឡើងរបស់លោកអភិបាលក្រុងប៉ោយប៉ែតសាន ស៊ានហូ បន្ទាបពីលោកបើកកិច្ចប្រជុំមួយស្ដីអំពីបញ្ហាបរិស្ថាន កាលពីព្រឹក ថ្ងៃព្រហស្បតិ៍ ៤កើត ខែបុស្ស ឆ្នាំរកា នព្វស័ក ព.ស. ២៥៦១ ត្រូវនឹងថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០១៧ នៅសាលាក្រុងប៉ោយប៉ែត ហើយនៅក្នុងកិច្ចប្រជុំនោះ មានមន្ត្រីគ្រប់ស្ថាប័នរួមទាំងក្រុមឈ្មួញរកស៊ីត្រីផងដែរ។

លោកបញ្ជាក់ថា ក្រុមអាជីវករនាំត្រីចេញពីកម្ពុជាទៅប្រទេសថៃ ត្រូវបញ្ឈប់ការផ្ទេរត្រីនៅលើដីចំណីផ្លូវជាតិលេខ៥ និងបង្ហូរទឹកនៅលើស្ពានមិត្តភាពកម្ពុជា ថៃ ច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត ត្រូវរកទីតាំងណាមួយឲ្យបានសមរម្យមិនត្រូវ យកដីចំណីផ្លូវធ្វើអាជីវកម្មជាកន្លែងទីតាំងផ្ទេរត្រី មិនតែប៉ុណ្ណោះវេចខ្ចប់ត្រីមិនបានត្រឹមត្រូវធ្វើឲ្យស្រក់ទឹកតាមផ្លូវជាតិមានក្លិន ស្អុយ ឆ្អេះឆ្អាប ប៉ះពាល់ដល់សុខភាពពលរដ្ឋ ភ្ញៀវជាតិ និងអន្តរជាតិដែលធ្វើដំណើរឆ្លងកាត់ នៅតំបន់ច្រកទ្វារអន្តរជាតិប៉ោយប៉ែត ។ ចំពោះបញ្ហារទេះត្រី ហាមដាច់ខាត ការឈប់ចតបង្ហូរទឹកនៅលើស្ពានមិត្តភាពកម្ពុជា ថៃ ។

លោកបន្ថែមបញ្ហានេះ គឺមន្ត្រីជលផល ត្រូវណែនាំដល់អាជីវករដែលជាម្ចាស់ត្រី និងកម្មករ បើធ្វើមិនបានយកចិត្តទុកដាក់ទេ ក្នុងនាមលោកជាគណៈបញ្ជាការឯភាពក្រុងលោកនឹងស្នើសុំឲ្យអ្នកផ្សេងធ្វើការជំនួសវិញ។

គួររំលឹកថា កន្លងមក ក្រុមកម្មករ ដែលដឹកត្រីតាមរទេះចេញពីកម្ពុជាយកទៅលក់នៅប្រទេសថៃ គឺមុនចូលទឹកដីថៃ គឺក្រុមកម្មករបានបង្ហូរទឹកចេញពីរទេះត្រីនៅលើស្ពាន មិត្តភាពកម្ពុជា ថៃឲ្យអស់ បើមិនបង្ហូរទេ ខាងភាគីថៃមិនអនុញ្ញាតឲ្យដឹកចូលទៅលក់លើទីផ្សាររបស់គេឡើយ។ ទើបក្រុមកម្មករដែលដឹកត្រីបង្ហូរទឹកត្រីចេញមុនយកទៅលក់លើទីផ្សាររបស់ថៃ ដែលជាហេតុបង្កឲ្យមានភាពស្អុយនៅច្រកទ្វារព្រំដែន បើមិនដូច្នេះទេ ភាគីថៃនឹងផាក់ពិន័យ ឬមិនឲ្យយកទៅលក់ទីផ្សាររបស់គេ ដែលធ្វើឲ្យបាត់បង់សោភ័ណភាព និងឆ្អេះឆ្អាប់នៅប្រទេសគេឡើយ ៕ វណ្ណា


ចែករំលែក៖