ព័ត៌មានទាន់ហេតុការណ៍៖

ជនសង្ស័យប្រុសស្រី៤ រួមនិងថ្នាំញៀន១១កញ្ចប់តូច ត្រូវបានកម្លាំងនគរបាលខណ្ឌដង្កោបង្ក្រាប

ចែករំលែក៖

ភ្នំពេញ៖ កម្លាំងនគរបាលព្រហ្មទណ្ឌខណ្ឌដង្កោ ឃាត់ខ្លួនជនសង្ស័យ​ប្រុស​ស្រី​​៤នាក់​ បន្ទាប់​ពី​ឆែក​ឆេរ​រក​ឃើញ​នូវ​ថ្នាំញៀនប្រភេទ​ក្រាមពណ៌ស​ថ្លា​ចំនួន​១១កញ្ចប់តូច​ កាលពី​វេលាម៉ោង​៣រសៀល​ ថ្ងៃ​ពុធ ៣កើត ខែបុស្ស នព្វស័ក ព.ស២៥៦១ត្រូវនិងថ្ងៃទី២០​ ខែ​ឆ្នូ​ ឆ្នាំ​២០១៧​ ថ្ងៃទី​២០​ ខែ​ធ្នូ​ ឆ្នាំ​២០១៧​ ចំណុចផ្លូវ​ បេតុង​ ក្នុង​បុរី​សន្តិភាព​២​ ​ភូមិត្រាំងដោក​ សង្កាត់ពងទឹក​ ខណ្ឌដង្កោ​ ។
​​​
សមត្ថកិច្ចបានឲ្យដឹងថា ជនសង្ស័យ​ដែល​ត្រូវ​ឃាត់ខ្លួន​មានឈ្មោះ​ ទី១.​ ឈ្មោះ​ ឌឿន​ ម៉េង​ឆាយ​ ភេទប្រុស​ អាយុ​២០​ឆ្នាំ​ មុខរបប​ មិន​ពិតប្រកដ​ស្នាក់នៅ​ ផ្ទះជួល​ ក្នុង​បុរី​សន្តិភាព​២​ ភូមិត្រាំងដោក​ សង្កាត់ពងទឹក​ ខណ្ឌដង្កោ​ (ជាអ្នក​ជួញដូរ) ទី២.ឈ្មោះ​ អេង​ វ៉ាន់ណេត​ ភេទប្រុស​ អាយុ​១៩ឆ្នាំ​ មុខរបប​ មិន​ពិតប្រកដ​ ស្នាក់នៅ​ភូមិ​ត្រាំង​ដោក​ សង្កាត់ពងទឹក​ ខណ្ឌដង្កោ​ ។ទី៣.ឈ្មោះ​ សុខ​ ដាវី​ ភេទស្រី​ អាយុ​ ២៧ឆ្នាំ​ មុខរបប​ រត់​តុ​ ក្នុង​ហាង​ ៩៩៩​ ស្នាក់នៅ​ផ្ទះជួល​ សង្កាត់​ចោមចៅ​ ខណ្ឌ​ពោធ៍សែនជ័យ​ ។និងទី៤.​មានឈ្មោះ​ ឡុង​ ឌី​ ភេទស្រី​ អាយុ​៥៥ឆ្នាំ​ មុខរបប​ ទិញអេតចាយ​ ស្នាក់នៅ​ ផ្ទះជួល​ភូមិ​ត្រាំង​ដោក​ សង្កាត់ពងទឹក​ ខណ្ឌដង្កោ​ ។

លោក​ ជា​ង​ ហុកសែ​ អធិការ​រង​ ទទួលបន្ទុក​គ្រឿង​ញៀន​ បានអោយដឹងថា​ មុន​និង​ឈាន​ទៅ​ដល់​ការ​ឃាត់ខ្លួន​ជនសង្ស័យ​ទាំង​៤នោះ​បាន​ រូប​លោក​បានទទួល​ដំណឹង​ពី​ប្រជាពលរដ្ឋ​ រស់នៅ​ក្នុង​ភូមិ​ខាង​លើ​ថា​ មាន​ក្រុមក្មេង​ប្រុស​ស្រី​ បានពពាក់​ពពួន​ គ្នា​ចែកចាយ​និង​ប្រើប្រាស់​ យ៉ាង​ គគ្រឹក​ គគ្រេង​ ដោយលឺ​ដូច​រូប​លោក​ បានដឹក​នាំ​កម្លាំង​ នៃ​អធិការដ្ឋានខណ្ឌ​ដង្កោ​ ចុះ​ឃ្លាំ​មើល​នៅ​ចំនុច​ខាងលើ​ ក៏ប្រទះ​ឃើញ​ ជនសង្ស័យម្នាក់​ ឈ្មោះ​ ឌឿន​ ម៉េងឆាយ​ កំពុង​តែ​ឈរ​ រេរ៉នៅតាម​ផ្លូវ​ ដោយ​មាន​ការ​សង្ស័យ​កម្លាំង​សមត្ថកិច្ច​បានឃាត់​ខ្លួន​និង​សុំ​ធ្វើ​ការ​ឆែកឆេរ​ ស្រាប់​តែរក​ឃើញ​នូវ​ថ្នាំ​ ប្រភេទ​ក្រាមពណ៌ស​ថ្លា​ ចំនួន​១០កញ្ចប់តូច​ សង្ស័យ​ជា​សាធាតុ​ញៀន​ រួចហើយ​ក៍បាន​នាំខ្លួន​យក​ទៅ​ធ្វើ​ការ​សាកសួ​រ​នៅ​ប៉ុស្តិនគបាល​ ពងទឹក​ និង​ឈាន​ទៅ​ដល់​ការ​ឃាត់ខ្លួន​ជនសង្ស័យ​ប្រុស​ស្រី​ចំនួន​៣នាក់​ ជាបន្តបន្ទាប់បន្ថែមទៀត​ នៅ​ទៅតាំង​បី​ផ្សេង​គ្នា​ ព្រមទាំង​គ្រឿង​ញៀន​១កញ្ចប់តូច​ និង​ឧបករណ៍​សំរាប់​ប្រើប្រាស់​គ្រឿង​ញៀន​មួយចំនួនទៀត រួចបានយកមកទៅ​សាកសួរ​បន្ត​ទៀត​នៅអធិការខណ្ឌដង្កោ ។

នៅ​ចំពោះ​មុខ​សមត្ថកិច្ច​ ជនសង្ស័យ​ទាំង​នោះ​បាន​ សារភាពថា​ ពួក​គេពិត​ជាបានធ្វើសកម្មភាព​ ចែកចាយ​និង​ប្រើប្រាស់​គ្រឿង​ញៀន​ទាំង​នេះ​ពិត​ប្រាកដមែន​ ។

សមត្ថកិច្ចបាន​ដកហូត​ ថ្នាំប្រភេទ​ក្រាមពណ៌ស​ថ្លា​ ចំនួន​១១កញ្ចប់តូច​ ថង់​សំរាប់​ច្រក​ថ្នាំមួយ​ចំនួន​ និង​ឧបករណ៍​សំរាប់​ប្រើប្រាស់​គ្រឿង​ញៀន​មួយ​ចំនួន​ថែមទៀត​

បន្ទាប់​ពី​សាកសួររួច​ ជនសង្សយ័​ព្រមទាំង​ វត្ថុតាំង​ ត្រូវ​សមត្ថកិច្ច​ កសាង​សំនុំរឿង​បញ្ជួននិង ឃុំ​ខ្លួន​នៅ​អធិការដ្ធានខណ្ឌ​ដង្កោ​ ដើម្បី​រង់ចាំបញ្ជូន​បន្តទៅ​តុលាការ​ផ្ដន្ទាទោសតាមច្បាប់៕ ភារ៉ា ដង្កោ


ចែករំលែក៖