ព័ត៌មានទាន់ហេតុការណ៍៖

ឃាត់ខ្លួនជនសង្ស័យម្នាក់តាមពាក្យបណ្តឹងជនរងគ្រោះ ក្នុងរណីប្រទូសកេរខ្មាស់

ចែករំលែក៖

ខេត្តតាកែវ៖ នៅថ្ងៃពុធ ៣កើត ខែបុស្ស ឆ្នាំរកា នព្វស័ក ព.ស. ២៥៦១ ត្រូវនឹងថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០១៧ វេលាម៉ោង១៥និង៣០នាទី កម្លាំងជំនាញអធិការដ្ឋាននគរបាលស្រុកបាទីបានឃាត់ខ្លួនជនសង្ស័យ០១នាក់បន្ទាប់ពីទទួលបានពាក្យបណ្តឹងពីគ្រួសារកុមារីរងគ្រោះពាក់ព័ន្ធករណីប្រទូសកេរខ្មាស់។

តាមរបាយការណ៍របស់អធិការដ្ឋាននគរបាលស្រុកបាទីបានឲ្យដឹងថា ជនសង្ស័យមានឈ្មោះ សួន ជា ភេទប្រុស អាយុ៣២ឆ្នាំ មានទីលំនៅភូមិរំចេក ឃុំត្នោត ស្រុកបាទី បានទៅលេងផ្ទះរបស់កុមារីរងគ្រោះអាយុ១៣ឆ្នាំ(សិស្ស) ហើយបានធ្វើសកម្មភាពចាប់កុមារីរងគ្រោះឱប និងស្ទាបអង្អែល ខណៈដែលម្តាយឪពុកកុមារីរងគ្រោះមិននៅផ្ទះ តែត្រូវជនរងគ្រោះរើរួចនិងប្រាប់សាច់ញាតិឲ្យប្តឹងសមត្ថកិច្ចឲ្យចាប់ខ្លួនតែម្តង។

បច្ចុប្បន្នជនសង្ស័យកំពុងកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តចាត់ការតាមផ្លូវច្បាប់៕ ភ្នំដា


ចែករំលែក៖