ព័ត៌មានទាន់ហេតុការណ៍៖

ប្រធានាធិបតីអាមេរិក គំរាមកាត់ជំនួយទាំងអស់ដល់ប្រទេសដែលប្រឆាំងនឹងការសម្រេចរបស់អាមេរិកពីតំបន់ហ្ស៊េរុយសាឡឹម

ចែករំលែក៖

ប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ កាលពីថ្ងៃទី២០ ខែធ្នូបានប្រកាសថានឹងកាត់ជំនួយទាំងអស់ដល់ប្រទេស ណា ដែលបានបោះឆ្នោតគាំទ្រដល់សេចក្តីព្រាងច្បាប់របស់អង្គការសហប្រជាជាតិ ស្នើដល់ អាមេរិក ដកការសម្រេចទទួលស្គាល់ហ្ស៊េ រុយសាឡឹមជារដ្ឋធានីរបស់អីុស្រាអែល។ កិច្ចប្រជុំរបស់អង្គការសហប្រជាជាតិ មាន១៩៣ប្រទេសជាសមាជិក នឹងពិភាក្សាស្តីពីតំបន់ហ្ស៊េរុយសាឡឹមកំពុងតែមាន វិវាទ។

ប្រធានាធិបតីដូណាល់ ត្រាំបានបញ្ជាក់ នៅសេតវិមានថា« ពួកគេបានទទួលប្រាក់រាប់លានដុល្លារ រាប់ពាន់លានដុល្លារ ពី យើង ហើយពួកគេបោះឆ្នោតប្រឆាំងយើង ។ ពេលនេះយើងនឹងតាមដានមើលថាតើ ប្រទេសណាខ្លះដែល ប្រឆាំងអាមេរិក។ ទុកឲ្យពួកគេបោះឆ្នោតប្រឆាំងយើងទៅ យើងនឹងសន្សំសំចៃបានប្រាក់ជាច្រើន»។

តាមគម្រោង អង្គការសហប្រជាជាតិ ដែលមានប្រទេសជាសមាជិក១៩៣ប្រទេសនឹង ជួបប្រជុំគ្នា នៅថ្ងៃទី ២១ខែធ្នូ(ត្រូវ ថ្ងៃទី២២ ខែធ្នូ នៅកម្ពុជា) តាមសំណើរ បស់ប្រទេស អារ៉ាបនិង អ៊ិស្លាម ក្នុងគោល ដៅទាមទារឲ្យអាមេរិក ដកសេចក្តីប្រកាសគាំទ្រតំបន់ហ្ស៊េរុយសាឡឹមជារដ្ឋធានីរបស់អីុស្រាអែល។ សេចក្តីព្រាងច្បាប់របស់អង្គការសហប្រជាជាតិបានបោះឆ្នោតម្តង រួចមកហើយពីសមាជិកក្រុមប្រឹក្សា ដែល មាន១៥ប្រទេស ក្នុងនោះមាន១៤ប្រទេស គាំទ្រ លើកលែងតែអាមេរិកមួយប៉ុណ្ណោះ។

មន្ត្រីការបរទេស បណ្តាប្រទេសនៅក្នុងអង្គការសហប្រជាជាតិ បានលើកឡើងថា បើទោះបីអាមេរិកគំរាម បែបនេះ ក៏ពិបាក ក្នុងការផ្លាស់ប្តូរ សន្លឹកឆ្នោតខ្លាំងណាស។ដោយប្រទេសជាច្រើន មិនគាំទ្រអាមេរិក ទទួលស្គាល់តំបន់ហ្ស៊េរុយសាឡឹមជារបស់អីុស្រាអែលនោះឡើយ ។ ពិភពលោក ទាំងមូលបានដឹងច្បាស់ថា ដែនដីនោះជា រដ្ឋធានីរបស់ប៉ាឡេស្ទីនដែលអីុស្រាអែលគ្រប់គ្រង។ កន្លងមកប្រទេសកាន់សាសនាអ៊ិស្លាម៥៧ប្រទេសបានជួបប្រជុំគ្នានៅទីក្រុងអីុស្តង់ប៊ុលប្រទេសទួរគី ដោយគាំទ្រ ហ្ស៊េរុយសាឡឹមជារដ្ឋធានីរបស់ប៉ាឡេ ស្ទីន។

តាមតួលេខរបស់ អង្គការផ្តល់ជំនួយ របស់រដ្ឋាភិបាលអាមេរិក USAID បានឲ្យ ដឹងថា នៅក្នុងឆ្នាំ២០១៦ អាមេរិកបាន ផ្តល់ជំនួយជាទឹកប្រាក់១៣ពាន់លានដុល្លារដល់ប្រទេសតំបន់ អាហ្វ្រិក លើវិស័យ សេដ្ឋកិច្ចនិងយោធា។ ផ្តល់ជំនួយទឹកប្រាក់១,៦ពាន់លានដុល្លារដល់ តំបន់អាស៊ាន ។ ១៣ពាន់លានដុល្លារដល់មជ្ឈិមបូព៌ា និង អាហ្វ្រិកខាងជើង ។៦,៧ពាន់លានដុល្លារដល់ប្រទេសអាស៊ីខាងត្បូង និងអាស៊ីភាគកណ្តាល។១,៥ពាន់លានដុល្លារដល់ប្រទេសតំបន់អឺរ៉ុប។

សកម្មភាពគំរាមកាត់ជំនួយរបស់ប្រធានាធិបតីអាមេរិក ទទួលរងការរិះគន់យ៉ាង ខ្លាំង ហើយមិនសមជាប្រទេសមហាអំណាចនោះឡើយ។តំណាងប្រទេសជាសមាជិកនៅក្នុងអង្គការសហប្រជាជាតិមានសិទ្ធិ ពេញលេញនៅក្នុងការសម្រេច គាំទ្រឬ មិនគាំទ្រ ដោយអាមេរិក មិនអាចដាក់ គំនាបបែបនេះបានឡើយ។

ពាក់ព័ន្ធនឹងវិបត្តិនៅមជ្ឈិមបូព៌ា ជំហរ របស់រុស្ស៊ី ស្តីពីជម្លោះរវាងប្រទេស អុី ស្រាអែល នឹងប៉ាឡេស្ទីន ដោយជំរុញមិន ឲ្យចាត់ វិធានការណាមួយ ដែលអាចនាំឱ្យ មានភាពតានតឹងឡើយ។

យោងតាមសារព័ត៌មាន Sputnik ចេញ ផ្សាយនៅថ្ងៃទី២០ ខែធ្នូ បានឲ្យដឹងថា រុស្ស៊ីមិនអាចដោះស្រាយទំនាស់ រវាងអុី ស្រាអែល នឹងប៉ាឡេស្ទីនបានទេ ក៏ប៉ុន្តែ រុស្ស៊ី និងសហរដ្ឋអាមេរិកអាចបន្ត ជំនួយ តាមរយៈការបន្តគោល នយោបាយដ៏ល្បី ល្បាញរបស់ខ្លួន និងទំនាក់ទំនងទ្វេភាគី រវាងអុីស្រាអែល នឹងប៉ាឡេស្ទីន ក្របខ័ណ្ឌ នៃទម្រង់ពហុភាគី។ នេះបើតាមលោក “Dmitry Peskov អ្នកនាំពាក្យវិមានក្រឹមឡាំងបានប្រាប់អ្នកយក ព័ត៌មាន ដោយ លោកសង្កត់ធ្ងន់ថា គ្មាននរណាម្នាក់អាច ដោះស្រាយ បញ្ហានេះសម្រាប់អុីស្រាអែលនិងប៉ាឡេស្ទីនបានឡើយ។

អ្នកនាំពាក្យរបស់វិមានក្រឹមឡាំង បាន បញ្ជាក់ថា ប្រធានាធិបតីរុស្ស៊ី លោកវ្លាឌី មៀរ ពូទីន ក៏មិនបានកំណត់ពេលវេលា កិច្ចប្រជុំទ្វេភាគីជាមួយមេដឹកនាំ អុីស្រា អែល និងប៉ាឡេស្ទីនរហូតដល់ ចុងឆ្នាំនេះ ទេ៕ ម៉ែវ សាធី


ចែករំលែក៖