ព័ត៌មានទាន់ហេតុការណ៍៖

ចំការអំពៅរបស់ក្រុមហ៊ុនកុយសារ៉េនខូអិលធីឌីចំនួន៤២ហិចតាឆេះមត់សង្ស័យគេលួចដុត

ចែករំលែក៖

ខេត្តស្វាយរៀង៖ យ៉ាងហោចណាស់ចំការអំពៅប្រមាណ៧ហិចតា ត្រូវបានអគ្គីភ័យឆាបឆេះបង្កឲ្យមានការភ្ញាក់ផ្អើលដល់ក្រុមក​ម្មករនាំគ្នាជួយពន្លត់ ខ្លះដងទឹកជះ ខ្លះរាយការណ៍មកសមត្ថកិច្ចមូលដ្ឋាន ប៉ុន្តែមិនអាចគ្រប់គ្រងស្ថានការណ៍បាននោះទេ។

ហេតុការណ៏នេះបានកើតឡើងកាលពីវេលាម៉ោង១០ព្រឹក ថ្ងៃចន្ទ ២កើត ខែបុស្ស ឆ្នាំរកា នព្វស័ក ព.ស. ២៥៦១ ត្រូវនឹងថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០១៧ ស្ថិតនៅចំការអំពៅរបស់ក្រុមហ៊ុនកុយសារ៉េន(ខូអិលធីឌី)នៅភូមិតាម៉ោញ ឃំុព្រៃតាអី ស្រុករំដួល។

យោងតាមសមត្ថកិច្ចនគរបាលស្រុករំដួលបានប្រាប់កាសែតនគរវត្តថា ពិតជាមានករណីឆេះចំការអំពៅប្រមាណ៧ហិចតាពិតប្រាកដមែន តាមជំហានដំបូងសមត្ថកិច្ចសង្ស័យគេលួចដុតនៅក្នុងចំការប្រមាណ៤២ហិចតានេះ។ ណាមួយពេលថ្ងៃក្ដៅផង ក៏បង្កឲ្យមានការឆាបឆេះឡើងឆាប់រហ័សបែបនេះ ។ ទោះបីជាយ៉ាងណាសមត្ថកិច្ចកំពុងស្រាវជ្រាវ និងសាកសួរដល់កម្មករបន្តទៀតរកមូលហេតុពិតប្រាកដ ៕ យឹម សុថាន


ចែករំលែក៖