កម្លាំងក្រុមហេសប៊ូឡាហ៍បានត្រៀមលក្ខណៈធ្វើសង្គ្រាម ដើម្បីធានាក្នុងការ ទប់ស្កាត់ការវាយប្រហារ ពីកម្លាំងទាហាន អីុស្រាអែល និងសាវឌីអារ៉ាប៊ី។ អីុស្រា អែល និងសាវឌីអារ៉ាប៊ី បានចាត់ទុកអីុរ៉ង់គឺជាការគំរាមកំហែងធំបំផុតនៅក្នុងតំបន់មជ្ឈិម បូព៌ា។
ភាពតានតឹងនៅក្នុងតំបន់មជ្ឈិមបូព៌ាកាន់តែខ្លាំងឡើង ដោយពេលនេះ មិនមែននៅក្នុងប្រទេសអីុរ៉ាក់និងស៊ីរី ទៀតឡើយ គឺរវាងអីុរ៉ង់នឹង សាវឌីអារ៉ាប៊ី ហើយអាច បង្កឲ្យមានការផ្ទុះសង្គ្រាមបានគ្រប់ពេល វេលា។ កម្លាំងទាហានជនជាតិស៊ីអីុត នៅ លីបង់ គឺក្រុមហេសប៊ូឡាហ៍ ទទួលបាន ការគាំទ្រពីអីុរ៉ង់ កំពុងតែប្រឆាំងនឹងអីុស្រា អែល និង សាវឌីអារ៉ាប៊ី។
កន្លងមករដ្ឋមន្ត្រីប្រទេសសាវឌីអារ៉ាប៊ី និងប្រទេសជាសម្ពន្ធមិត្តបានជួបប្រជុំគ្នានៅក្នុងប្រទេស អេហ្ស៊ីប ហើយបានសម្រេច រួមកម្លាំងគ្នាប្រឆាំង នឹងអីុរ៉ង់ ជាមួយក្រុមហេសបូឡាហ៍។ក្រោយកិច្ចប្រជុំនោះប្រទេសតំបន់អារ៉ាប់បាន សម្រេចចោទប្រកាន់ អីុរ៉ង់ និងក្រុមហេសប៊ូឡាហ៍ថាជាអ្នកគាំទ្រក្រុមភេរវកម្ម។
អគ្គលេខាធិការសម្ព័ន្ធអារ៉ាប់ លោក Ahmed Aboul Gheit បានបញ្ជាក់ថា កាំជ្រួចមីស៊ីលដែលអីុរ៉ង់ ផ្តល់ឲ្យក្រុម ហេសប៊ូឡាស៍ និងហ៊ូធី គឺជាការគំរាម កំហែងដល់ទីក្រុងទាំងអស់ របស់បណ្តា ប្រទេសនៅក្នុងតំបន់អារ៉ាប់។
ក្នុងពេលជាមួយគ្នានេះ នាយករដ្ឋមន្ត្រី អីុស្រាអែលលោក ណេតាន់ យ៉ាហ៊ូ បាន បញ្ជាក់ថា អីុរ៉ង់ បានបង្កើតទីតាំងយោធានៅក្នុងប្រទេសស៊ីរី ចំនួន១៣កន្លែង ដោយប្រើប្រាស់ទីតាំងទាំងនោះធ្វើជាឈ្នាន់ សម្រាប់វាយប្រហារអីុស្រាអែល។
ពាក់ព័ន្ធនឹងវិបត្តិរវាងអីុរ៉ង់នឹង សាវឌី អារ៉ាប៊ីនេះ សហរដ្ឋអាមេរិកបានចេញ ប្រកាស អំពីការព្រមានក្នុងការធ្វើដំណើរទៅកាន់សាវឌីអារ៉ាប៊ី ពីសំណាក់ប្រជា ពលរដ្ឋ របស់ខ្លួនក្រោយទទួល បាននូវការ គំរាមកំហែង ដោយក្រុមភេវរកម្ម និងការ ប្រើប្រាស់គ្រាប់មីស៊ីល វាយប្រហារដោយកងកម្លាំងឧទ្ទាមរបស់យេមែ៉នផង។
នៅក្នុងការប្រកាសដោយចាប់បន្តពីការព្រមានចុង ក្រោយដែលធ្លាប់បានធ្វើឡើងកាលពីពេលកន្លងមកថ្មីៗ ដោយក្នុងនោះ សហរដ្ឋអាមេរិក បានរៀបរាប់ថាមានទី ក្រុងជាច្រើន ដែលបានក្លាយទៅជាគោលដៅវាយប្រហារដូចជាRiyadh, Jeddah និងDhahranជាដើម។
គួរបញ្ជាក់ថា អំពើហិង្សាដែលកំពុងបន្តកើតមាននៅក្នុងប្រទេសយេមែន បានបង្ក និង រីករាលដាល ទៅដល់ប្រទេសសាវឌី អារ៉ាប៊ីផង នៅក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយ នេះដោយសាវឌីអារ៉ាប៊ី ធ្លាប់បាន ទទួលរងនូវការបាញ់ប្រហារដោយគ្រាប់ មីស៊ីលចម្ងាយឆ្ងាយជាច្រើនពីសំណាក់ក្រុមឧទ្ទាមយេម៉ែនរួចមកហើយ។
ការណ៍ដែលអាមេរិកស្នើពលរដ្ឋរបស់ខ្លួនកាត់បន្ថយការបើកកម្សាន្តទៅកាន់ ប្រទេសអារ៉ាប់នេះគឺដោយសារតែ រដ្ឋធានីទាំងអស់របស់អារ៉ាប់មិនមានសុវត្ថិភាពឡើយ អាចរងការបាញ់ប្រហារពីកាំជ្រួច មីស៊ីល អីុរ៉ង់ជាមិនខាន។
ក្រោយការវាយប្រហារដោយមីស៊ីល ចូលទៅក្នុងរដ្ឋធានី រីយ៉ាដប្រទេសសាវ ឌីអារ៉ាប៊ី មិនបានសម្រេចដោយសារបាន មីស៊ីលវាយស្ទាក់កម្ទេចចោលនោះមកបានធ្វើឲ្យប្រទេសសាវឌីអារ៉ាប៊ីបើកកិច្ចប្រជុំ ប្រទេសសហភាពអារ៉ាប់ស្តីពីការជ្រៀតជ្រែករបស់អីុរ៉ង់ចូលកិច្ចការផ្ទៃក្នុងរបស់ ប្រទេសនៅក្នុងតំបន់។
នៅក្នុងកិច្ចប្រជុំរបស់ប្រទេសសម្ព័ន្ធ អារ៉ាប់ កាលពីថ្ងៃទី១៩ នៅទីក្រុង កៃរ៉ូ ប្រទេស អេហ្ស៊ីប រដ្ឋមន្ត្រីការបរទេស សាវ ឌីអារ៉ាប៊ីលោក Adel Jubeir បានព្រមានថា កាំជ្រួចមីស៊ីលរបស់ អីុរ៉ង់បាន គំរាមកំហែង ដល់ប្រទេសទាំងអស់នៅក្នុងតំបន់។ លោកបន្តទៀតថា កាំជ្រួចមីស៊ីល របស់អីុរ៉ង់ គឺធ្វើឲ្យទីក្រុង ទាំងអស់ នៅ អារ៉ាប់ ស្ថិតក្នុងគ្រោះថ្នាក់។ អីុរ៉ង់បាន ជ្រៀតជ្រែកចូលកិច្ចការផ្ទៃក្នុងប្រទេសតំបន់មជ្ឈិមបូព៌ា និងគាំទ្រក្រុមឧទ្ទាមហ៊ូធី នៅ យេម៉ែន និងក្រុម ហេសប៊ូឡាហ៍នៅលីបង់ ក្រុមទាំងនោះត្រូវបានអារ៉ាប់ចាត់ទុកជា ក្រុមភេរវកម្ម ។
កន្លងមកសាវឌីអារ៉ាប៊ីបានចោទប្រកាន់អីុរ៉ង់ថាបានគាំទ្រនៅពីក្រោយជួយដល់ក្រុមភេរវកម្មហ៊ូធី ក្នុងការវាយប្រហារសាវឌី អារ៉ាប៊ី ។ ប៉ុន្តែរដ្ឋមន្ត្រីការបរទេសអីុរ៉ង់បានច្រានចោលការចោទប្រកាន់ទាំងនោះ។
នៅពេលនេះដែរ ប្រទេសសាវឌីអារ៉ាប៊ី និងរដ្ឋមន្ត្រីការបរទេសអារ៉ាប់ ៤ដទៃទៀត តាមសេចក្តីរាយការណ៍ បានរិះគន់អុីរ៉ង់ និងក្រុមហេសប៊ូឡាហ៍ នៅក្នុងកិច្ចប្រជុំ បន្ទាន់ មួយ ក្នុងទីក្រុងកៃរ៉ូ កាលពីថ្ងៃអាទិត្យ ដោយអំពាវនាវឲ្យមានសាមគ្គីភាពជាធ្លុង មួយប្រឆាំងនឹងការជ្រៀតជ្រែករបស់អីុរ៉ង់ ។
យោងតាមប្រភពព័ត៌មាន ពីកាសែត រ៉យទ័រ ចេញផ្សាយនៅថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០១៧ បានឲ្យដឹងថា រដ្ឋមន្ត្រីការបរទេសសាវឌីអារ៉ាប៊ី បានប្រាប់កិច្ចប្រជុំនោះថា “ប្រទេសសាវឌីអារ៉ាប៊ី នឹងមិនឈរនៅ ស្ងៀមមិនស្ទាក់ស្ទើរ ដើម្បីការពារសន្តិសុខជាតិរបស់ខ្លួនឡើយ ហើយយើងត្រូវត ែឈរ (លើគោលជំហរ) រួមគ្នា” ។
គួរបញ្ជាក់ថា ភាពតានតឹងក្នុងតំបន់ បានកើនឡើងខ្លាំងក្លា ក្នុងពេលប៉ុន្មាន សប្ដាហ៍ថ្មីៗនេះ រវាងសាវឌីអារ៉ាប៊ី ដែល កាន់និកាយស៊ុននី នឹងអុីរ៉ង់ ដែលកាន់ និកាយស៊ីអុីត ជុំវិញការសុំលាឈប់ពី តំណែងដ៏គួរឲ្យភ្ញាក់ផ្អើល របស់នាយក រដ្ឋមន្ត្រីលីបង់ គឺលោក Saad al-Hariri នឹងធ្វើឲ្យមានការកើនឡើងនូវភាពតានតឹង ក្នុង ប្រទេស យេម៉ែន ។
ជាមួយគ្នានេះដែរ អុីរ៉ង់ បានចោទ ប្រកាន់ប្រទេសលោកខាងលិច នៅពី ក្រោយប្រទេសអារ៉ាប់ ដើម្បីជំរុញឲ្យមានការប្រឆាំងនឹងអីុរ៉ង់ ទាក់ទងនឹងកាំជ្រួច មីស៊ីល ក្នុងនោះមានអីុស្រាអែល និង ប្រទេស ក្នុងតំបន់អឺរ៉ុប ដូចជាបារាំងជា ដើម។
កន្លងមកអីុស្រាអែលក៏បានប្រកាសថា ដើម្បីទប់ស្កាត់ឥទ្ធិពលនេះ អុីស្រាអែល ក៏បាន ត្រៀមខ្លួនជាស្រេចនឹងធ្វើការផ្លាស់ប្តូរចារកិច្ចគ្នាជាមួយសាវឌីអារ៉ាប៊ី ព្រមទាំងបណ្តាប្រទេសអារ៉ាប់កាន់និកាយស៊ុននីតផ្សេងទៀត។ នេះជាសេចក្តីប្រកាសរបស់អគ្គសេនាធិការយោធាអុីស្រាអែល នៅក្នុងបទសម្ភាសន៍ជាមួយសារព័ត៌មានសាវឌីអារ៉ាប៊ី។
ការព្រមផ្តល់បទសម្ភាសន៍ឱ្យសារព័ត៌មានសាវឌីអារ៉ាប៊ី ជាសញ្ញាវិជ្ជមានមួយ ស្តែងឱ្យឃើញថា អុីស្រាអែលកំពុងខិតទៅរកក្រុងរីយ៉ាដទៅហើយ ! តែនៅថ្ងៃនេះ អុីស្រាអែលបានថែមទាំងប្រកាសត្រៀម ខ្លួនសហការផ្លាស់ប្តូរបទពិសោធន៍ និងចារកិច្ចជាមួយរាជាណាចក្រសាវឌីអារ៉ាប៊ីទៀត នេះពិតជាករណីដ៏កម្រមិនធ្លាប់មានទេ សម្រាប់ប្រទេសដែលពុំមានទំនាក់ទំនងការទូតនឹងគ្នានោះ៕ ម៉ែវ សាធី