ព័ត៌មានទាន់ហេតុការណ៍៖

ព្រះសង្ឃមួយអង្គឡើងដើមដូងដល់ចុងរបូតដៃធ្លាក់មកដីរបួសធ្ងន់ និងសុគតពេលបញ្ជូនដល់មណ្ឌលសុខភាព

ចែករំលែក៖

ខេត្តកំពង់ឆ្នាំង ៖ ព្រះសង្ឃមួយអង្គបានសុគត់ពេលបញ្ជូនដល់មណ្ឌលសុខភាព បន្ទាប់ពីព្រះសង្ឃអង្គនេះ បានឡើងដើមដូងរបូតដៃធ្លាក់មកដី ពេលឡើងដល់កដូង ។ ហេតុការណ៍នេះ បានកើតឡើងកាលពីវេលាម៉ោងវេលាម៉ោង៥ល្ងាច ថ្ងៃសុក្រ ៥កើត ខែបុស្ស ឆ្នាំរកា នព្វស័ក ព.ស. ២៥៦១ ត្រូវនឹងថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០១៧ នៅចំណុចភូមិឆកកណ្តោល ឃុំជៀប ស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង។

សមត្ថកិច្ចបានឲ្យដឹងថា ព្រះសង្ឃរងគ្រោះនេះ មានព្រះនាម ទួន សុចេស ព្រះជន្ម១១ព្រះវស្សា គង់នៅវត្តដំរីស ស្ថិតក្នុងស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង ។

សមត្ថកិច្ចបានឲ្យដឹងថា នៅមុនពេលលកើតហេតុ ព្រះសង្ឃអង្គនេះ បានឡើងបេះដូងនៅក្នុងវត្ត នៅពេលដែលកំពុងតែឡើងដល់ ក ដូងពេលនោះ ព្រះសង្ឃអង្គនេះក៏បានរបូតដៃធ្លាក់មកដីដែលមានកម្ពស់ប្រមាណជាង៦ម៉ែត្រ បណ្តាលឲ្យរងរបួសធ្ងន់ ភ្លាមៗនោះ ប្រជាពលរដ្ឋ និងពុទ្ធបរិស័ទ ក្រុមគ្រួសារ បានដឹកយកទៅមណ្ឌលសុខភាពជៀប ភ្លាមៗផងដែរ ប៉ុន្តែដោយសារអាការៈធ្ងន់ ព្រះសង្ឃរងគ្រោះ បានសុគត់នៅនឹងមណ្ឌលសុខភាពតែម្តង ៕ ចន្ថា


ចែករំលែក៖