ព័ត៌មានទាន់ហេតុការណ៍៖

ជំនួញឈើនៅខេត្តរតនគិរី មានទាំងឈ្មួញវៀតណាម និងឈ្មួញខ្មែរ ប្រមូលទិញ ដឹកជញ្ជូន នាំចេញដោយសេរី ខ្វះតែវត្តមានសមត្ថកិច្ចបង្ក្រាប ខណៈងប់ងល់នឹងលាភពេញបន្ទុក

ចែករំលែក៖

ខេត្ដរតនគីរី៖ នាវេលាម៉ៅង២និង៣០នាទី ថ្ងៃសៅរ៍ ៦កើត ខែបុស្ស ឆ្នាំរកា ព.ស.២៥៦១ ត្រូវនឹងថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០១៧ សេចក្ដីរាយការណ៍បានឲ្យដឹងថា មានទីតាំងលាក់ទុកស្តុកឈើប្រណីតប្រភេទធ្នង់ជាច្រើននៅមាត់ទន្លេ ស្ថិត នៅចំណុចចម្ការស្វាយចន្ទី​ ឈ្មោះ ស៊ុម ក្នុងភូមិទាមក្រោម ឃុំភ្នំកុក ស្រុកវើនសៃ ខេត្ដរតនគីរី។

សេចកី្តរាយការណ៍បានបន្តថា ឈើទាំងនេះ គេដឹងថាម្ចាស់ ជាជនជាតិវៀតណាម ដែលតែងតែមកប្រមូលទិញឈើប្រណីត មកលាក់ស្តុកទុកនៅចំណុចខាងលើនេះ ពេលទិញបានចំនួនច្រើន ដាក់ក្បួន ឡានសាំយ៉ុងជាច្រើនគ្រឿងរបស់ពួកគេហើយ ទើបយកឡានមកដឹកជញ្ជូន យកទៅវៀតណាមតែម្ដង។

សេចក្តីរាយការណ៍បានរៀបរាប់ទៀតថា ជនជាតិវៀតណាមដែលចូលមកទិញឈើប្រណីតនៅស្រុកខាងនេះបានដោយរលូន និងគ្មានសមត្ថកិច្ចណាហ៊ានប៉ះពាល់បែបនេះ​ ដោយ សារពួកឈ្មួញទាំងនេះ មានប្រពន្ធលោកធំម្នាក់នៅក្នុងខេត្ដជាអ្នកចាំកាងការពារ៕


ចែករំលែក៖