ព័ត៌មានទាន់ហេតុការណ៍៖

សមត្ថកិច្ចបញ្ជូនខ្លួនអ្នកញៀនថ្នាំ ប្រុស ស្រី ទាំង១២នាក់ និងវត្ថុតាងមួយចំនួនបញ្ជូនទៅតុលាការ

ចែករំលែក៖

ខេត្តសៀមរាប៖ កម្លាំងការិយាល័យប្រឆាំងគ្រឿងញៀនខេត្ត សហការជាមួយ កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលសង្កាត់ស្លក្រាម, សង្កាត់គោកចក និង កំលាំងប្រជាការពារភូមិ បានចុះបង្ក្រាបករណីជួញដូរ និង ចាត់ចែងឱ្យប្រើប្រាស់ នូវសារធាតុញៀនខុសច្បាប់នៅក្នុងក្រុងសៀមរាប ឈានដល់ធ្វើការ​ឃាត់ខ្លួនបាន​ជន​សង្ស័យ ប្រុស ស្រី ចំនួន១២នាក់ កាលពីថ្ងៃ​ទី២១​ ខែធ្នូ ឆ្នាំ២០១៧ ស្ថិតនៅក្នុងលំនៅឋានក្រុមទី៤ និង តាមដងផ្លូវ ក្នុង ភូមិទ្រាំង សង្កាត់ស្លក្រាម និង ភូមិវាល សង្កាត់គោកចក ក្រុង/ខេត្តសៀមរាប និងបញ្ជូនទៅតុលាការនៅថ្ងៃទី២៥ ខែ ធ្នូ ឆ្នាំ២០១៧ ។

តាមប្រភពពីសមត្ថកិច្ចនគរបាលប្រឆាំងគ្រឿងញៀនខេត្តបានប្រាប់ថា ជនសង្ស័យ ប្រុស ស្រី ចំនួន១២នាក់មាន ៖ទី១/ឈ្មោះ ស៊ុន សុទ្ធា ហៅ ទ្រី ភេទប្រុសអាយុ២៩ឆ្នាំមុខរបរបើករ៉ឺម៉ក ដឹកភ្ញៀវ ទីលំនៅភូមិទ្រាំង សង្កាត់ស្លក្រាម ក្រុងសៀមរាប(ជួញដូរ)(មានសារធាតុញៀនក្នុងខ្លួន) ទី២/ឈ្មោះ ចាន់ ចិត្ត ភេទប្រុសអាយុ២៥ឆ្នាំ មុខរបរគ្មាន ទីលំនៅភូមិអញ្ចាញ សង្កាត់នគរធំ ក្រុងសៀមរាប (ចាត់ចែង) (មានសារធាតុញៀនក្នុងខ្លួន) ទី៣/ ឈ្មោះ សាត សុធារ៉ូ ភេទប្រុសអាយុ២០ឆ្នាំមុខរបរបុគ្គលិកផ្ទះសំណាក់ ទីលំនៅភូមិវត្តបូព៌ សង្កាត់សាលាកំរើក ក្រុងសៀមរាប(ចាត់ចែង) (មានសារធាតុញៀនក្នុងខ្លួន) ទី៤/ ឈ្មោះ លី រ៉ាវុន ភេទប្រុសអាយុ២៥ឆ្នាំមុខរបរគ្មាន ទីលំនៅភូមិក្រសាំង សង្កាត់ជ្រាវ ក្រុងសៀមរាប (ចាត់ចែង)(មានសារធាតុ ញៀនក្នុងខ្លួន) ទី៥/ ឈ្មោះ ទន់ ចន្ថា ភេទប្រុសអាយុ២៧ឆ្នាំមុខរបរគ្មានទីលំនៅភូមិគោកតាចាន់ សង្កាត់គោកចក ក្រុង សៀមរាប (ចាត់ចែង)(មានសារធាតុញៀនក្នុងខ្លួន) ទី៦/ឈ្មោះ ណុប តុលា ភេទប្រុសអាយុ២០ឆ្នាំមុខរបរគ្មានទីលំនៅភូមិវាល សង្កាត់គោកចក ក្រុង សៀម​រាប(ចាត់ចែង)(មានសារធាតុញៀនក្នុងខ្លួន)ទី៧/ឈ្មោះ ប៉ា ម៉ាលីន ភេទ ស្រី អាយុ២៧ឆ្នាំមុខរបរគ្មានទីលំនៅភូមិព្រះស្រែក្រោយ ឃុំកញ្ច្រៀច ស្រុកកញ្ច្រៀច ខេត្តព្រៃវែង (ចាត់ចែង)(មានសារធាតុញៀនក្នុងខ្លួន) ទី៨/ ឈ្មោះ មុត សំ ភេទប្រុស អាយុ២៤ឆ្នាំ មុខរបរគ្មាន ទីលំនៅភូមិទ្រាំង សង្កាត់ស្លក្រាម ក្រុងសៀមរាប (ចាត់ចែង)(មានសារធាតុញៀនក្នុងខ្លួន) ទី៩/ឈ្មោះ រ៉យ ទូច ភេទប្រុសអាយុ៣២ឆ្នាំ មុខរបរគ្មានទីលំនៅភូមិត្រពាំងសេះ សង្កាត់គោកចក ក្រុងសៀមរាប (ចាត់ចែង)(មានសារធាតុញៀនក្នុងខ្លួន) ទី១០/ឈ្មោះ ញឹប តារា ភេទប្រុស អាយុ២០ឆ្នាំមុខរបរជាងថតរូប ទីលំនៅភូមិគោកតាចាន់ សង្កាត់គោកចក ក្រុងសៀមរាប (ចាត់ចែង)(មានសារធាតុញៀនក្នុងខ្លួន) ទី១១/ឈ្មោះ លាង ព្រេក ភេទ​ប្រុស អាយុ២៣ឆ្នាំន​មុខរបរគ្មាន រស់នៅភូមិវាល សង្កាត់គោកចក ក្រុង​សៀម​រាប​(ប្រើ​ប្រាស់)​មានសារធាតុក្នុងខ្លួន និង ទី១២/​ឈ្មោះ ជា ផាន់ ហៅម៉ៅ ភេទប្រុសអាយុ​២០​ឆ្នាំ​មុខរបរគ្មាន រស់នៅភូមិត្រពាំងសេះ សង្កាត់​គោកចក ក្រុងសៀមរាប(មានសារ​ធាតុញៀន)​។​

ក្រោយពេលកើតហេតុកម្លាំងជំនាញបាន ដក​ហូតវត្ថុតាងរួ​មមាន៖ម៉្សៅ មេតំហ្វេតាមីន ប្រភេទ​​ម៉ាទឹកកក ចំនួន៧កញ្ចប់ ស្មើនឹង​ទម្ងន់​៩,​៣ ក្រាមមាន ឧបករណ៍ប្រើប្រាស់និងសំភារៈវេចខ្ចប់ថ្នាំញៀនមួយចំនួនធំ និង ទូរស័ព្ទដៃចំនួន១០គ្រឿង។

ជនសង្ស័យ ប្រុស ស្រី ទាំង១២នាក់ និង វត្ថុតាង ត្រូវបាន ជំនាញរៀបចំ កសាងសុំណុំរឿងបញ្ជូនទៅសាលាដំបូង ដើម្បីចាត់ការទៅនីតិវិធីបន្តតាមផ្លូវច្បាប់នៅថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០១៧ ៕ ប៊ុន​រិទ្ធី​


ចែករំលែក៖