ភ្នំពេញ៖ មន្រ្តីសាលាខណ្ឌពោធិ៍សែនជ័យជាជនទំនើង២នាក់ ត្រូវបានសមត្ថកិច្ចប្រាប់ថា៖ កម្លាំងនគរបាលខណ្ឌតាមចាប់ខ្លួន ក្រោយពួកគេបានបើករថយន្តទៅបុកនារីវ័យក្មេងម្នាក់ ហើយខឹងស្រ្តីរងគ្រោះ មានសំដីតវ៉ាខ្លាំងដាក់គ្នា និងបន្តបើករថយន្តមកតាម ហើយឈប់រថយន្តបើកទ្វារចុះមកលោតធាក់ រហូតដួលម៉ូតូរងរបួសទៀតផង។
មជ្ឈដ្ឋានអ្នកជិតខាងនិងឃើញហេតុការណ៍នេះ ជាមួយនិងកាមរាវីដេអូសុវត្ថិភាពបង្ហាញពីចរិកមន្ត្រីទាំង២ខាងលើជាជនទំនើង និងមានគាំទ្រពីចំណាត់ការដោយមន្ត្រីនគរបាលយុត្តិធម៍ខណ្ឌពោធិ៍សែនជ័យទាន់ពេលវេលា។
ជនសង្ស័យទាំង២ នាក់ជាមន្រ្តីទំនើងសាលាខណ្ឌពោធិ៍សែនជ័យ មានម្នាក់ឈ្មោះ ស៊ី សុវណ្ណរិទ្ធ អាយុជាង៣០ឆ្នាំ ជាមន្រ្តីនៅសាលាខណ្ឌពោធិ៍សែនជ័យ ហើយត្រូវបានកម្លាំងនគរបាលតាមចាប់ខ្លួន នៅថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០១៧នេះក្រោយនារីរងគ្រោះដាក់ពាក្យប្តឹង បន្ទាប់ពីកើតហេតុភ្លាមៗ នៅល្ងាចថ្ងៃម្សិលមិញ ស្ថិតនៅតាមផ្លូវ២០០៤ សង្កាត់កាកាប។
ស្រ្តីរងគ្រោះឈ្មោះ ឆែ សុផល អាយុជាង២០ឆ្នាំ បាននិយាយថា មុនពេលកើតហេតុ នាងកំពុងបើកម៉ូតូចេញពីកន្លែងធ្វើការនៅទួលគោក លុះមកដល់ផ្លូវ២០០៤ ត្រង់ស្ថានីយ៍ប្រេងតូតាល់ សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ ស្រាប់តែជនសង្ស័យទាំង២នាក់ បើករថយន្តម៉ាកកូរ៉ូឡា អេស ពណ៌កណ្តុរប្រមេះ ពាក់ស្លាកលេខភ្នំពេញ 2Q-4653 មកបុកនាងពីក្រោយ។
បន្ទាប់មក នាងក៏លាន់មាត់ជេរបន្តិចបន្តួច ហើយបន្តដំណើរមកមុខស្រាប់តែពួកគេទាំង២នាក់ បើករថយន្តតាម ហើយក៏ទាន់បើកទ្វារចុះមកទាត់ធាក់បណ្តាលឲ្យដួលរងបួសតែម្តង។
នៅពេលនេះ ជនសង្ស័យទាំង២នាក់ ស្ថិតក្រោមការសួរនាំ នៅអធិការខណ្ឌ ដើម្បីចាត់ការបន្តតាមនីតិវិធី និងបញ្ជូនទៅតុលាការ៕ សិលា