ព័ត៌មានទាន់ហេតុការណ៍៖

ឧត្តមសេនីយ៍ត្រី បោន ប៊ិន អញ្ជើញចុះសួរសុខទុក្ខមន្ត្រីក្រោមឱវាទ ដែលកំពុងសម្រាកព្យាបាលជម្ងឺ នៅមន្ទីរពេទ្យ

ចែករំលែក៖

បន្ទាយមានជ័យ៖ ព្រឹកថ្ងៃសៅរ៍ ០៦កើត ខែបុស្ស ឆ្នាំរកា នព្វស័ក ព.ស.២៥៦១ ត្រូវនឹងថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០១៧ លោកឧត្តមសេនីយ៍ត្រី បោន ប៊ិន មេបញ្ជាការកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ ដឹកនាំមន្ត្រីក្រោមឱវាទ អញ្ចើញចុះសួរសុខទុក្ខ លោកវរសេនីយ៍ត្រី ស៊ិន ដៀប មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថស្រុកភ្នំស្រុក ដែលមានជម្ងឺធ្លាយក្រពះ និងកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ជប៉ុន ។

លោកឧត្តមសេនីយ៍ មេបញ្ជាការ ក៏បានជួយឧបត្ថម្ភថវិកា សម្រាប់ជួយព្យាបាលចំនួន ២លានរៀលផងដែរដើម្បីជួយសម្រាលបន្ទុកដល់ក្រុមគ្រួសារ។ ជាមួយនោះលោកមេបញ្ជាការក៏បានឆ្លៀតឱកាសសួរសុខទុក្ខបងប្អូនចំនួន ១៥នាក់ដែលមានជម្ងឺ កំពុងសម្រាកព្យាបាលក្នុងបន្ទប់ជាមួយគ្នា និងបានឧបត្ថម្ភក្នុងម្នាក់ទទួលបានថវិកាចំនួន ៥ម៉ឺនរៀលផងដែរ។

ក្នុងនោះដែរ ភរិយារបស់លោកវរសេនីយ៍ត្រី ស៊ិន ដៀប ព្រមទាំងកូនៗក៏បានថ្លែងអំណរគុណចំពោះលោកមេបញ្ជាការ និងបញ្ជាការរងក្នុងនាមជាអាណាព្យាបាលជាម៉ែជាឪ ដែលបានចុះផ្ទាល់សួរសុខទុក្ខនឹងលើកកម្លាំងចិត្តដល់មន្ត្រីក្រោមឱវាទពិសេសទៀតនោះបានជួយឧបត្ថម្ភជាថវិកាដើម្បីព្យាបាលថែមទៀត៕ សុខខេមរា


ចែករំលែក៖