ព័ត៌មានទាន់ហេតុការណ៍៖

បានស៊ីពងក្រហមហើយនៅមិនស្ងៀមដើរអូតប្រាប់គេឯង ឮដល់ម្តាយនាងប្តឹងចាប់ដាក់គុក

ចែករំលែក៖

ភ្នំពេញ៖ យុវជនម្នាក់បានស្គាល់នារីសិស្សសាលាម្នាក់ តាមរយះទូរស័ព្ទ ហើយបានវាចាសុំស្នេហ៍រហូតឈានដល់ដឹកគ្នាដើរលេង រួចហួសចូលទៅដេកផ្ទះសំណាក់ រួមរ័ក្សបានសម្រេចចំនួន២ដង។

លុះរឿងរ៉ាវបានបែកធ្លាយនោះត្រូវម្តាយខាងស្រីប្តឹងសមត្ថកិច្ចឃាត់ខ្លួន កាលពីវេលាម៉ោង២និង៤០នាទីរសៀល ថ្ងៃសុក្រ ៥កើត ខែបុស្ស ឆ្នាំរកា ព.ស.២៥៦១ ត្រូវនឹងថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០១៧ ស្ថិតនៅភូមិ ព្រៃទា សង្កាត់ចោមចៅ៣ ខណ្ឌពោធិ៍សែនជ័យ ។

យុវជនខាងលើឈ្មោះ ឈុន ប៊ុនឈូ ភេទប្រុស អាយុ១៩ឆ្នាំ មុខរបរមិនពិតប្រាកដ មានទីលំនៅភូមិព្រៃទា សង្កាត់ចោមចៅ៣ ខណ្ឌពោធិសែនជ័យ មានស្រុកកំណើតនៅភូមិអង្គឃ្លី ឃុំត្រមែង ស្រុកឈូក ខេត្តកំពត។ ចំណែកនារីរងគ្រោះ មានអាយុ១៤ឆ្នាំ មុខរបរសិស្ស ។

បើតាមសម្តីក្មេងស្រីរងគ្រោះ ប្រាប់សមត្ថកិច្ច អោយដឹងថា នៅវេលាម៉ោង៨និង១៥នាទីយប់ មិនចាំថ្ងៃ នៅខែវិច្ឆិកា ២០១៧ នៅមុនពេលកើតហេតុ នាងទើបចេញពីសាលារៀនគួរ បន្ទាប់មកយុវជនខាងលើ បានទូរស័ព្ទបបួល ទៅហូបស៊ុបនៅរង្វង់មូលចោមចៅ ដោយហូបស៊ុបបណ្តើរ បុរសខាងលើ បានអោយទឹកសាំម៉ារ៉ៃផឹក អស់មួយដប ហើយបាននាំនាង ទៅដើលេងនៅកោះពេជ្រ នាងមានអារម្មណ៍មួយចំឡែកបែបសឺៗ ហើយនៅពេលដែលនាងដឹងខ្លួនស្រាប់តែនាងនៅក្នុងផ្ទះសំណាក់ ដោយអាក្រាតកាយផងដែរ ។

តែបើតាមសម្តីយុវជនវិញ បាននិយាយប្រាប់ថា ខណៈទូរស័ព្ទជួបគ្នា នាងបានសួរគាត់ថា មានម៉ូតូជិះអត់ គាត់បានឆ្លើយប្រាប់ថា អត់មានទេ ចាំទៅខ្ចីបងសិន រួចឌុបគ្នាទៅញាំស៊ុប ពេលជិះម៉ូតូទៅ នារីរងគ្រោះបានអោបចង្កេះគាត់ ហើយនាំគ្នាទៅដើរលេងនៅកោះពេជ្រ ពេលត្រឡប់មកវិញ បាននិយាយត្រូវរ៉ូវគ្នាទេ ហើយបាននាំគ្នាចូលផ្ទះសំណាក់ រួមរ័ក្សបាន២ដង ។

បើតាមការបញ្ជាក់ពីនគរបាលបានឲ្យដឹងថា ជនសង្ស័យក្រោយពីស្គាល់លេខទូរស័ព្ទក្មេងស្រីហើយ ព្យាយាមនិយាយលួងលោមសុំស្នេហ៍ ល្បួងនាងនាំចូលដេក ផ្ទះសំណាក់ភូមិសុខសាន្ត បានមួយយប់រួមរ័ក្សបានសម្រេច២ដង ខាងស្រីក៏គ្មានបំណងចង់ប្តឹងផ្តល់អ្វីដែរ តែអ្វីដែលមិននឹកស្មានដល់ថា ក្រោយពីបានខ្លួនជិត១ខែ ហើយ ជនជាប់ចោទ បានដើរនិយាយអួតប្រាប់បងប្រុសរបស់នារីរងគ្រោះ ទើបលិចឮ ដល់ម្តាយខាងស្រី ក៏ប្តឹងសមត្ថកិច្ចឃាត់ខ្លួនតែម្ដង។ ក្រោយ ពេលសាកសួរចប់នគរបាលប៉ុស្តិ៍ចោមចៅ៣ បានកសាងសំណុំរឿងបញ្ជូនទៅកាន់ជំនាញ ខណ្ឌពោធិ៍សែនជ័យ ដើម្បីចាត់ការតាមនីតិវិធី ៕ សុខាសែនជ័យ


ចែករំលែក៖