ខេត្តប៉ៃលិ៖ កាលពីវេលាម៉ោងរំលងអធ្រាត្រ ឈានចូលថ្ងៃចន្ទ ៨កើត ខែបុស្ស ឆ្នាំរកា ព.ស.២៥៦១ ត្រូវនឹងថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០១៧ មានករណីជនជាតិអូស្ត្រាលីម្នាក់ដេកគាំងបេះដូងស្លាប់ នៅវិហារកាតូលិក នៅចំណុចភូមិអូរពឺត បង្កការភ្ញាក់ផ្អើល។
សមត្ថកិច្ចឲ្យដឹងថា ជនរងគ្រោះឈ្មោះ RODGER PATRiCK JAMES ភេទ ប្រុស អាយុ 23ឆ្នាំ មកស្នាក់នៅវិហារនេះតាំងពីថ្ងៃទី 08 ខែ ធ្នូ ឆ្នាំ 2017 ដែលធ្វើដំណើរចូលតាមច្រកសៀមរាប ID NO:6396086 ។
សមត្ថកិច្ចបន្តថា ករណីស្លាប់ខាងលើនេះ បន្ទាប់ពីជំនាញនគរបាលខេត្តដែលបានសហការជាមួយការិយាល័យជំនាញអធិការក្រុងប៉ៃលិននិងមានក្រឡាបញ្ជីរបស់លោកព្រះរាជអាជ្ញារងថុល គឹមហឹង ព្រមទាំងលោកមេភូមិអូពឺតបានសហការចុះពិនិត្យធ្វើកោសល្យវិច័យលើសាកសជនរងគ្រោះបានស្លាប់ដោយសារគាំងបេះដូង។
ក្រោយពីបានពិនិត្យសាកសពជនជាតិអូស្ត្រាលីដែលគាំងបេះដូងស្លាប់រួច សមត្ថកិច្ចនគរបាលជំនាញបានប្រគល់សាកសពជូនទៅក្រុមគ្រួសាររបស់គាត់ទៅតាមនីតិវិធី៕ ស សារ៉េត