ព័ត៌មានទាន់ហេតុការណ៍៖

បញ្ជូនមកដល់តុលាការហើយតៃកុងរថយន្តបែនបើកបុកម៉ូតូស្លាប់មួយគ្រួសារនៅស្រុកអង្គស្នួល

ចែករំលែក៖

ខេត្តកណ្តាល៖ នៅរសៀលថ្ងៃចន្ទ ៨កើត ខែបុស្ស ឆ្នាំរកា ព.ស.២៥៦១ ត្រូវនឹងថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០១៧ កម្លាំងនគរបាលចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាននគរបាលខេត្តកណ្តាល បានបញ្ជូន តៃកុងរថយន្តបែន បើកបុកម៉ូតូស្លាប់មួយគ្រួសារនៅស្រុកអង្គស្នួល មកដល់សាលាដំបូងខេត្តកណ្តាលហើយ ដើម្បីបន្តរនីតិវិធីទៅតាមផ្លូវច្បាប់។

បច្ចុប្បន្នតៃកុងរថយន្តកំពុងស្ថិតក្រោមការសាកសួររបស់តំណាងអយ្យការអមសាលាដំបូងខេត្តកណ្តល។

ជនបង្កមានឈ្មោះ សេង ចាន់ឌឿន ភេទប្រុស អាយុ២៣ឆ្នាំ មុខរបរ តៃកុងឡាន ទីលំនៅភូមិព្រពាំងស្យា ឃុំ ស្វាយរំពារ ស្រុកបរសេដ្ឋ ខេត្តពង់ស្ពឺ។

សូមជម្រាបថា គ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើងថ្ងៃអាទិត្យ ៧កើត ខែបុស្ស ឆ្នាំរកា នព្វស័កព.ស ២៥៦១ ត្រូវនឹងថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០១៧ វេលាម៉ោង១៦និង៣០នាទីចំណុចភូមិព្រៃគោ ឃុំលំហាច ស្រុកអង្គស្នួល ខេត្តកណ្ដាល ផ្លូវជាតិលេខ៤១ គីឡូម៉ែត្រ០១លេខ០២ ដែលរថយន្តម៉ាក នីសសាន់ប្រភេទបែន ពណ៌ខៀវ ពាក់ស្លាកលេខ តាកែវ ៣A ២៧៧៧ បើកបរដោយឈ្មោះ សេង ចាន់ឌឿន ភេទប្រុស អាយុ ២៣ មុខរបរ តៃកុងឡាន ទីលំនៅភូមិព្រពាំងស្យា ឃុំ ស្វាយរំពារ ស្រុកបរសេដ្ឋ ខេត្តពង់ស្ពឺ ដែលបើកពីទិសខាងជើងទៅទិសខាងត្បូង (ថ្នល់ទទឹងទៅកំពង់ត្រាំ ) លុះដល់ចំណុចកើតហេតុ ខាងលើ បានបុកម៉ូតូមួយគ្រឿង ហុងដា ១២៥ ពណ៍ខ្មៅ ពាក់ផ្លាកលេខ ភ្នំពេញ 1CW-4614 បើកបរដោយឈ្មោះម៉ន ជីមី ភេទប្រុស អាយុ២៦ឆ្នាំមុខរប កម្មករ( ពាក់មួកសុវត្ថិភាព )បានឌុប ប្រពន្ធ កូន នឹងក្មួយ ទី១ ឈ្មោះ ហៀង គឹមសាន ភេទស្រី អាយុ២៤ឆ្នាំ មុខរបកម្មករ ត្រូវជាប្រពន្ធ( ពាក់មួកសុវត្ថិភាព ) ទី២ ឈ្មោះ ម៉ន សម្បត្តិ អាយុ០២ឆ្នាំ ត្រូវជាកូន ក្នុងបន្ទុកទី៣ ឈ្មោះ ខេម ស្រីម៉ី អាយុ ០៩ឆ្នាំ ត្រូវជាក្មួុយ( ពាក់មួកសុវត្ថិភាព )អ្នកទាំងបួន មានទីលំនៅភូមិត្រពាំងសុក្រម ឃុំបែកចាន ស្រុកអង្គស្នួល ខេត្តកណ្ដាល(ម៉ូតូមានកញ្ចក់)បើកពីទិសខាងត្បូងទៅទិសខាងជើង (កំពង់ត្រាំទៅថ្នល់ទទឹង)ក្នុងទិសដៅបញ្រ្ចាសទិសគ្នា ។

ករណីគ្រោះថ្នាក់ខាងលើនេះ សមត្ថកិច្ចសន្ឋិដ្ធានថា បណ្តាលមកពីអ្នកបើកបររថយន្តមិនប្រកាន់ស្ដាំ និងអ្នកបើកបរម៉ូតូ បើកបរក្នុងល្បឿនលឿនជែងក្នុងស្ថានភាពគ្រោះថ្នាក់ ៕ឆ ដា


ចែករំលែក៖