ព័ត៌មានទាន់ហេតុការណ៍៖

ដីអូរ ដីចំណីផ្លូវសាធារណៈនៅក្រុងព្រះសីហនុប្រឈមនឹងការបាត់បង់ជាបន្តបន្ទាប់

ចែករំលែក៖

ខេត្តព្រះសីហនុ៖ អូរជាច្រើនខ្សែ ដែលជាច្រកផ្លូវសម្រាប់រំដោះទឹកភ្លៀងក្នុងរដូវវស្សា​ត្រូវបានគេមើលឃើញថា មានសភាពរួមតួចចង្អៀតស្ទើរអស់ទៅហើយ ដោយសារតែការអនុវត្តច្បាប់មានភាពធូររលុងមិនមានការទទួលខុសត្រូវរាប់ចាប់ពីមន្ត្រីថ្នាក់អាជ្ញាធរមូលដ្ឋានឡើងទៅ។ អូរខ្លះត្រូវបានគេឃុបឃិតគ្នាចាក់ដីលុបវាតទីយកធ្វើជាកម្មសិទ្ធិ និង អូរខ្លះសាងសង់ផ្ទះពីលើបង្កឲ្យកកស្ទះចរន្ត ទឹកហូរជាប្រចាំនៅរដូវវស្សា។

មន្ត្រីសាលាក្រុងព្រះសីហនុម្នាក់សុំមិន បញ្ចេញឈ្មោះបានទទួលស្គាល់ថា វាជា រឿងពិតដោយសារតែមន្ត្រីអនុវត្តច្បាប់ មួយចំនួនមានភាពមិនស្មោះត្រង់ ហើយ ប្រព្រឹត្តអំពើពុករលួយដើម្បីផលប្រយោជន៍ ផ្ទាល់ខ្លួនជាហេតុធ្វើឲ្យវប្បធម៌រំលោភយក ដីអូរចេះតែកើតមានជាហូរហែ ហើយមិន អាចទប់ស្កាត់បានស្ទើរក្លាយជាប្រពៃណី ទៅហើយ។

មន្ត្រីសាលាក្រុងខាងលើបានបន្តទៀត ថា អូរសំខាន់ៗនៅទីប្រជុំជនក្រុងព្រះសី ហនុមានចំនួន១៤ខ្សែសម្រាប់បង្ហូរទឹក និងរំដោះជំនន់ទឹកភ្លៀងដោយអូរទាំង នោះសុទ្ធសឹងមានការកំណត់យ៉ាងច្បាស់ លាស់ពីទំហំក្នុងប្លង់ប្រព័ន្ធ គឺខ្លះមានទំហំ ទទឹងរហូតទៅដល់២៥ម៉ែត្រនិងខ្លះ២០ ម៉ែត្រខ្លះ១៥ម៉ែត្រនិងខ្លះ១០ម៉ែត្រ។ ប៉ុន្តែ ទំហំអូរទាំងនោះ គ្រាន់តែជាតួលេខ ប៉ុណ្ណោះ រីឯភាពជាក់ស្តែងអូរខ្លះដែលមាន​ទំហំ២០ម៉ែត្របានរួមតូចនៅសល់មិន បាន៣ម៉ែត្រនោះឡើយ ដោយសារតែការ ឃុបឃិតគ្នា។ អូរខ្លះចាក់ដីលុបរំលោភយក ត្រង់ៗតែម្តង និងខ្លះសាងសង់ផ្ទះពីរលើ យកដីអូរជាកម្មសិទ្ធិជាក់ស្តែងដូចជាដីអូរ តំបន់អូរមួយសង្កាត់លេខ៤ ចំណុចក្រុម ហ៊ុនសាងសង់ផ្ទះល្វែងលក់(BS)ដែល​ មានទំហំអូរ២០ម៉ែត្រនៅសល់ប្រមាណ ៤ម៉ែត្រប៉ុណ្ណោះ។ រីឯដីអូរតំបនទំនប់ស្រែ ត្រកួនក្នុងសង្កាត់លេខ២ ទំហំ១៧.៧៥ ម៉ែត្រត្រូវថៅកែផ្ទះសំណាក់ជីប៊ីធីចាក់ លុបរំលោភយកស្ទើរអស់។ បច្ចុប្បន្នទំហំ អូរនៅសល់មិនដល់៣ម៉ែត្រនោះឡើយនិង មានអូរខ្លះទៀតត្រូវគេចាក់ដីលុបបាត់អត្ត សញ្ញាណតែម្តង។

ទាំងនេះគ្រាន់តែជាការលើកឡើងខ្លះៗ ប៉ុណ្ណោះ ដើម្បីឲ្យមហាជនបានជ្រាប និង ជាសារមួយសម្រាប់ឲ្យថ្នាក់ដឹកនាំអាជ្ញាធរ ក្រុង-ខេត្តបានជ្រាបច្បាស់ និងមានវិធាន ការចំពោះមន្ត្រីជំនាញពាក់ព័ន្ធខិលខូចមួយ ចំនួន ដែលតែងធ្វើរបាយការណ៍ភូតកុហក កន្លងមក។

គួរបញ្ជាក់ផងដែរថា ក្រុមព្រះសីហនុ នាពេលបច្ចុប្បន្នឲ្យតែរដូវវស្សាមានភ្លៀង ធ្លាក់ ទោះតិច ឬច្រើនក្តីតែងតែជន់លិចជា ប្រចាំ បង្កផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់ បរិស្ថានក្នុងក្រុងទាំងមួល គឺកាកសំណល់ ផ្សេងៗរួមនឹងគំនរសំរាមត្រូវបានហូរ អណ្តែតត្រសែតពាសពេញលើផ្លូវសាធា រណៈមានក្លិនស្អុយគួរឲ្យខ្ពើមរអើម៕ ឆ្លាមសមុទ្រ

 


ចែករំលែក៖