ព័ត៌មានទាន់ហេតុការណ៍៖

សម្តេចតេជោ៖ សុខសប្បាយជាទេថ្ងៃនេះបងប្អូនជនរួមជាតិ?

ចែករំលែក៖

ភ្នំពេញ៖ សម្តេចតេជោហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជាបានថ្លែងនៅលើបណ្តាញសង្គមហ្វេសប៊ុកកាលពីថ្ងៃអង្គារ ៩កើត ខែបុស្ស ឆ្នាំរកា នព្វស័ក ព.ស.២៥៦១ ត្រូវនឹងថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០១៧យ៉ាងដូច្នេះថា៖

«សុខសប្បាយជាទេថ្ងៃនេះបងប្អូនជនរួមជាតិ?

នៅទីក្រុងភ្នំពេញព្រឹកនេះធាតុអាកាសត្រជាក់បន្តិច ដោយមានភ្លៀងរលឹមបង្អុរចុះមកផង គឺធ្វើអោយបងប្អូនងើបហាត់កីឡាពីព្រឹកនៅតាមទីធ្លារសួនសាធារណៈ និងស្តាតអូឡាំពិកមានការលំបាកខ្លះៗ។ ចំពោះបងប្អូនដែលរស់នៅ និងប្រកបរបរផ្សេងៗនៅតាមតំបន់សមុទ្រ សូមមានការប្រុងប្រយ័ត្នផងដែរចំពោះការប្រែប្រួលធាតុអាកាស និងកម្លាំងសម្ពាធខ្យល់។ សូមបើកបរឆ្ងាយជិតមានការប្រុងប្រយ័ត្នខ្ពស់។

អរគុណកូនក្មួយដែលបានផ្ញើរូបថត “សាលាបឋមសិក្សាកំពង់កែស” នៅស្រុកទឹកឈូ ខេត្តកំពត ដែលពូមីងបានកសាងកំឡុងឆ្នាំ ១៩៩៥។ ពូមីងបានចាត់ក្រុមការងារទៅពិនិត្យស្ថានភាពសាលា ហើយនឹងសាងសង់ជូនក្មួយៗ និងចៅៗបានសិក្សាទាន់ពេលវេលា។ ពូមីងមិនអោយកូនក្មួយៗនិងចៅៗអត់សាលារៀនទេ។

ជូនពរបងប្អូនជនរូមជាតិ ព្រមទាំងកូនក្មួយ និងចៅៗជួបតែសេចក្តីសុខ និងសំណាងល្អគ្រប់ៗគ្នា។ ជាពិសេសក្មួយៗ និងចៅៗត្រូវខិតខំរៀនសូត្រអោយបានពូកែ ហើយធ្វើជាសិស្សល្អ កូនល្អ ចៅល្អ និងជាពលរដ្ឋល្អរបស់ប្រទេសជាតិ»៕


ចែករំលែក៖