ព័ត៌មានទាន់ហេតុការណ៍៖

លោក លី ឆេង ត្រូវបានរដ្ឋសភាបោះឆ្នោតជ្រើសរើសជា សមាជិកគណៈកម្មការនីតិកម្ម និងយុត្តិធម៌ “គណៈកម្មការទី៦”

ចែករំលែក៖

ភ្នំពេញ៖ នៅព្រឹកថ្ងៃអង្គារ៍ ទី២៦ ខែធ្នូ ឆ្នាំ២០១៧នេះ នៅវិមានរដ្ឋសភា សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជាបានអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ដឹកនាំសម័យ ប្រជុំរដ្ឋសភាលើកទី៩នីតិកាលទី៥ ដោយមានសមាជិកសភាចូលរួមចំនួន ១១១រូប។

កិច្ចប្រជុំពេញអង្គរដ្ឋសភា បានបញ្ចប់ នៅព្រឹកថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០១៧នេះ ។ លោក យិន ប៊ុនណាង បានក្លាយជាតំណាងរាស្រ្តមណ្ឌលខេត្តកំពង់ចាមជំនួសលោក អ៉ឹម សិទ្ធី ដែលទទួលមរណភាព ហើយលោកនឹងចូលស្បថនៅព្រះបរមរាជវាំង ខណៈលោក លី ឆេង ត្រូវបានរដ្ឋសភាបោះឆ្នោតជ្រើសរើសជា សមាជិកគណៈកម្មការនីតិកម្ម និងយុត្តិធម៌ (គណៈកម្មការទី៦)។

ក្នុងនោះមានរបៀបវារៈនៃសម័យប្រជុំមានចំនួនពីរគឺ៖

១. ការប្រកាសសុពលភាពនៃអាណត្តិរបស់សមាជិកថ្មី នៃរដ្ឋសភា នីតិកាលទី៥ ចំនួន ០១រូប។

២. ការបោះឆ្នោតជ្រើសតាំង ឯកឧត្តម លី ឆេង ជាសមាជិកគណៈកម្មការនីតិកម្ម និងយុត្តិធម៌ នៃរដ្ឋសភា៕ ស រស្មី


ចែករំលែក៖