ព័ត៌មានទាន់ហេតុការណ៍៖

បុរសម្នាក់ស្រវឹងស្រា បើម៉ូតូបុករឺុម៉ក់ម៉ូតូរងរបួសធ្ងន់

ចែករំលែក៖

ភ្នំពេញ ៖ ដោយសារគ្រឿងស្រវឹងបានធ្វើឲ្យបុរសម្នាក់រងរបួលធ្ងន់ ខណៈដែលរូបគេបើកម៉ូតូមួយគ្រឿងទៅបុករឺុម៉ក់ម៉ូតូទាំងកំរោល បណ្ដាលឲ្យរឺុម៉ក់ក្រឡាប់ផ្ញារជើង ។

ហេតុការណ៍ គ្រោះថ្នាក់ ចរាចរណ៍ ខាងលើនេះ បាន កើតឡើង កាលពី វេលា ម៉ោង ៩ និង ០០នាទី យប់ ថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០១៧ តាម បណ្ដោយ ផ្លូវ លេខ២៧៣ កែង និង ផ្លូវ៦០៨ ស្ថិតនៅ សង្កាត់ បឹងកក់ ទី១ ខណ្ឌទួលគោក រាជធានី ភ្នំពេញ។

យោងតាមប្រភពពីសាក្សី នៅកន្លែងកើតហេតុ បានឲ្យដឹងថាគេ ឃើញ បុរស ម្នាក់ ជិះ ម៉ូតូ ១គ្រឿង ម៉ាក zoomer x ពណ៌ ក្រហម លា យស ពាក់ ស្លាក លេខ កំពត 1K-3245 បានធ្វើ ដំណើរ តាម បណ្ដោយ ផ្លូវ២៧៣ ក្នុងទិសដៅ ពី លិចទៅ កើត ខណៈពេល ទៅដល់ ចំណុច កន្លែងកើតហេតុ កែង ផ្លូវ ៦០៧ បាន ចាប់ ហ្វ្រាំង គេច ពី រថយន្ត ១គ្រឿង ផុត បាន ប្រហែង ជា ពីរ ម៉ែត្រ ក៏ ជ្រុល ទៅបុក និង ម៉ូតូ រ៉ឺម៉ក កង់ បី ១គ្រឿង ពាក់ ស្លាក លេខ ភ្នំពេញ 1CF-8709 ជិះ ដោយ បុរស ម្នាក់ ធ្វើដំនើ របត់ ចុះទៅ ផ្លូវ៦០៨ ទិសដៅ ពី ជើង ទៅ ត្បូង បណ្ដាលឱ្យ ម៉ូតូ zoomer x បុក ចំពាក់ កណ្ដាល ក្រឡាប់ ផ្ងារជើង តែម្ដង សំណាង មិន រងរបួស ម្ចាស់ ម៉ូតូ រ៉ី ម៉ក កង់ បី រីឯ ម្ចាស់ ម៉ូតូ zoomer x បាន រងរបួស បែក មុខ បែក មាត់ ហូរឈាម បណ្ដាលឱ្យ រងរបួស ធ្ងន់ ត្រូវបាន បញ្ជូនទៅ មន្ទីរពេទ្យភ្លាមៗ បង្កអោយមាន ការភ្ញាក់ផ្អើល ដល់ បងប្អូន ប្រជាពលរដ្ឋ ចោមរោម មើល ក្នុង ហេតុការណ៍ នេះ ផងដែរ។

ក្រោយកើតហេតុដោយ ភាគី ខាង ម៉ូតូ zoomer x រងរបួស ធ្ងន់ បញ្ជូនទៅ មន្ទីរពេទ្យ ដោះស្រាយ គ្នា មិនកើត ត្រូវ សមត្ថកិច្ច ជំនាញ ផ្នែក ចរាចរណ៍ ធ្វើការ វាស់វែង និង យក ម៉ូតូ ទាំង ២គ្រឿង ទៅ រក្សាទុក នៅ អធិការ ខណ្ឌទួលគោក ដើម្បី ធ្វើការ ដោះស្រាយ គ្នា នៅពេល ក្រោយ៕ស រស្មី


ចែករំលែក៖