ព័ត៌មានទាន់ហេតុការណ៍៖

កម្ពុជា ចូលរួមរំលែកទុក្ខជាមួយប្រជាពលរដ្ឋហ្វីលីពីន

ចែករំលែក៖

ភ្នំពេញ៖ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជាបានថ្លែងនៅលើបណ្តាញសង្គមហ្វេសប៊ុក កាលពីព្រឹកថ្ងៃពុធ ១០កើត ខែបុស្ស ឆ្នាំរកា នព្វស័ក ព.ស.២៥៦១ ត្រូវនឹងថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០១៧ យ៉ាងដូច្នេះថា៖

«កម្ពុជា ចូលរួមរំលែកទុក្ខជាមួយប្រជាពលរដ្ឋហ្វីលីពីន

ក្នុងរយៈពេលប៉ុន្មានថ្ងៃកន្លងមកនេះ កម្ពុជាក៏បានទទួលរងនូវចំហាយសំពាធព្យុះ ដែលធ្វើអោយមានខ្យល់ត្រជាក់ និងភ្លៀងធ្លាក់ជាបន្តបន្ទាប់។ ទន្ទឹមនឹងនេះដែរ ប្រទេសមួយចំនួនក្នុងតំបន់ក៏កំពុងប្រឈមនូវបាតុភូតធម្មជាតិនេះ គឺរួមទាំងប្រទេសហ្វីលីពីនដែលមានអ្នកស្លាប់ជាង ២០០ នាក់។

ឆ្លៀតក្នុងឱកាសនេះ ក្នុងនាមរាជរដ្ឋាភិបាលកម្ពុជា និងក្នុងនាមខ្ញុំផ្ទាល់ សូមចូលរួមរំលែកទុក្ខដ៏ក្រៀមក្រំបំផុតជាមួយប្រជាពលរដ្ឋហ្វីលីពីន និងរដ្ឋា ភិបាលហ្វីលីពីន ដែលបានទទួលរងគ្រោះមហន្តរាយធម្មជាតិ ហើយសង្ឈឹម ថា ស្ថានភាពនេះនឹងបានធូរស្រាលក្នុងពេលដ៏ខ្លីខាងមុខជាមិនខានឡើយ»៕

 


ចែករំលែក៖