ខ្សែប្រយុទ្ធអន្តរជាតិអេហ្ស៊ីប Mohamed Salah បានថ្លែងថាគាត់អាចជួយ ក្រុមហង្សក្រហម Liverpoolឲ្យឈ្នះពានរង្វាន់ខណៈក្រុមនេះពុំទាន់បានឈ្នះ ជើងឯកណាមួយឡើយក្នុងរយៈពេល៥ឆ្នំាចុងក្រោយនេះ។
កីឡាករវ័យ២៥ឆ្នាំ Mohamed Salahទើបតែផ្លាស់ពីក្រុម Romaមកកាន់ប្រទេស អង់គ្លេសលេងឲ្យក្រុមហង្សក្រហមដោយស៊ុតបាល់បាន២១គ្រាប់ក្នុងការប្រកួតគ្រប់កម្មវិធីទាំងអស់ ហើយឈរកំពូលតារាងអ្នករកគ្រាប់បាល់បានច្រើនជាងគេនៅអង់គ្លេសPremier Leagueស្មើនឹងខ្សែប្រយុទ្ធ Harry Kaneរបស់ក្លិប Tottenham Hotspur។
អតីតកីឡាកររបស់ក្លិបតោខៀវChelseaនេះបាននិយាយប្រាប់សារពត័មាន Sky Sports Newsថា “ខ្ញុំចង់ឈ្នះជើងឯកនៅទីនេះ ខ្ញុំមកទីនេះដើម្បីលើកពាន និងដើម្បីរកជើងឯកឲ្យក្លិប និងអ្នកគាំទ្រ” ។
គួរបញ្ជាក់ថា ក្លិប Liverpool ដែលធ្លាប់ឈ្នះជើងឯក Champions Leagueចំនួន៥ សម័យពុំទាន់ឈ្នះពានណាមួយឡើយបើគិតចាប់តាំងពីឈ្នះជើងឯក League Cup កាលពីឆ្នាំ២០១២មក។
បច្ចុប្បន្នពួកគេកំពុងតែឈរលេខរៀងទី៤នៅក្របខ័ណ្ឌកំពូលរបស់អង់គ្លេសហើយឆ្លងទៅលេងវគ្គ១៦ក្រុមចុងក្រោយនៃកម្មវិធីChampions Leagueផងដែរ ៕ ដេវីត