ព័ត៌មានទាន់ហេតុការណ៍៖

ឆក់បានហើយជិះម៉ូតូរត់ទៅជួបគ្រោះថ្នាក់ចរាចរណ៍ត្រូវសមត្ថកិច្ចឃាត់បានម្នាក់

ចែករំលែក៖

ភ្នំពេញ៖ជនសង្ស័យ២នាក់បានធ្វើសកម្មភាពឆក់កាបូបពីនារីម្នាក់ខណះអង្គុយក្នុងរថយន្តបានសម្រេចហើយព្យាយាមជិះម៉ូតូរត់ទាំងភ័យផងអផងក៏ជ្រុលទៅបុកជាមួយអ្នកធ្វើដំណើរតាមផ្លូវដួលត្រូវបានសមត្ថកិច្ចឃាត់ជាប់ម្នាក់ចំណែកម្នាក់ទៀតគេចខ្លួបាត់។

ហេតុការណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង១៤និង១០នាទីរសៀល ថ្ងៃអង្គារ៍ ៩កើតខែបុស្ស ឆ្នាំរកា នព្វស័ក ពស ២៥៦១ ត្រូវនិង ថ្ងៃទី ២៦ ធ្នូ ២០១៧ នៅចំណុចផ្លូវបេតុងវត្តតាំងកសាង ភូមិក្បាលដំរី១ សង្កាត់កាកាប១ ខណ្ឌពោធិ៍សែនជ័យ។

សមត្ថកិច្ចបានឲដឹងថា ជនសង្ស័យឈ្មោះ សុខ រក្សា ហៅអាម៉ៅ ភេទប្រុស មុខរបរសិស្ស មានទីលំនៅភូមិអណ្តូងតាអក សង្កាត់សំរោងក្រោម ខណ្ឌពោធិ៍សែនជ័យ។ ចំណែកជនសង្ស័យដែលគេចខ្លួនត្រូវបានគេស្គាល់ឈ្មោះផាន់ ណា ភេទប្រុសអាយុប្រហែល ១៨ឆ្នាំ មុខរបរសិស្សវិទ្យាល័ឈូកវ៉ា ។

សាក្សីនៅកន្លែងកើតហេតុបានអោយដឹងថា មុនពេលកើតហេតុ ជនសង្ស័យមានគ្នា២នាក់បានជិះម៉ូតូម៉ាកហុងដារសេ១២៥ស៊េរី ២០១៨ ពាក់ស្លាកលេខភ្នំពេញ 1GS-8087ចេញពីភូមិអណ្តូងតាអក មកដល់ចំណុចកើតហេតុខាងលើជនសង្ស័យបានធ្វើសកម្មភាពឆក់យក កាបូបពីនារីម្នាក់ខណះកំពុងអង្គុយក្នុងរថយន្ត ពេលឆក់បានហើយជនសង្ស័យបានបន្ថែមល្បឿន ម៉ូតូគេចខ្លួនមកដល់ចំណុចក្រោយសួនកុមារពោធិ៍ចិនតុង ក៏បានជួបគ្រោះថ្នាក់ចរាចរណ៍ ក៏មានប្រជាពលរដ្ធស្រែកថាចោរៗផ្អើលដល់សមត្ថកិច្ចល្បាត បានទៅធ្វើការឃាត់ខ្លួនជនសង្ស័យបាន១នាក់ ចំណែកបក្សពួកជនសង្ស័យម្នាក់ទៀតបានគេចខ្លួនបាត់តែម្តង ។

បច្ចុប្បន្នជនសង្ស័យ បានប្រគល់អោយផ្នែកនគរបាលយុត្តិធម៌នៃអធិការដ្ធាននគរបាលខណ្ឌពោធិ៍សែនជ័យ ដើម្បីចាត់ការបន្តតាមច្បាប់៕ សុខាសែនជ័យ


ចែករំលែក៖