ព័ត៌មានទាន់ហេតុការណ៍៖

ស្រវឹងស្រាបើករថយន្តបុកក្បាលនាគចែកផ្លូវខ្ទេចមួយកំណាត់មុខ

ចែករំលែក៖

ភ្នំពេញ៖ បុរសម្នាក់បើករថយន្តចេញពីខារ៉ាអូខេមួយកន្លែងបំណងត្រឡប់ផ្ទះបានជ្រុលចង្កូចទៅបុកក្បាលនាគចែកផ្លូវពេញទំហឹងបណ្តាលឲ្យរថយន្តខ្ទេចមួយកំណាត់មុខ និងផ្ទុះពោងទាំងពី។ ចំណែកក្បាលនាគខូតខាតតិចតួច។

ហេតុកាលរណ៍នេះកើតឡើងកាលពីវេលាម៉ោង១២និង១០នាទីយប់រំលងអធ្រាត្រ ឈានចូលថ្ងៃអង្គារ ៩កើត ខែបុស្ស ឆ្នាំរកា នព្វស័ក ព.ស.២៥៦១ ត្រូវនឹងថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០១៧ ស្ថិតនៅតាមបណ្តោយផ្លូវសហពន្ធ័រុស្សី មុខមន្ទីរសំរាកព្យាបាល និងសម្ភព សង្ក័ម៉ារី ក្នុងសង្កាត់កាកាប ខណ្ឌពោធិសែនជយ័ រាជធានីភ្នំពេញ។

តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា មុនកើតហេតុគេឃើញបុរសម្នាក់បើករថយន្តម៉ាកបាឡែន ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខ ភ្នំពេញ2AC-8707បើកបរពីលិចទៅកើតទើប និងចេញពីខារ៉ាអូខេមួយកន្លែងបំណងបើករថយន្តត្រឡប់មកផ្ទះ លុះមកដល់ចំណែកកើតខាងលើ បានរ៉េចង្កូតទៅបុកក្បាលនាគចែកទ្រូងផ្លូវខ្ទេចមួយកំណាត់មុខ និងផ្ទុះពោងទាំងពីសំណាងល្អ ម្ចាស់រថយន្តមិនមានរងរបួស ចំណែកក្បាលនាគខូតខាតតិចតួច។

ក្រោយកើតហេតុ សមត្ថកិច្ចមូលដ្ឋានបានចុះមកដល់បានទំនាក់ទំនងទៅសមត្ថកិច្ចជំនាញបានចុះមកដល់ដោយសមត្ថកិច្ចបានពិនិត្យនៅនិងកន្លែងហេតុ មិនមានកាខូចខាតធ្ងន់ធ្ងរនោះទេ ទើបសមត្ថកិច្ចស្ទូចរថយន្តបង្កទៅរក្សាទុកនៅអធិការដ្ឋាននគរបាលខណ្ឌពោធិសែនជយ័រង់ចាំដោះនៅពេលក្រោយ៕ សុខាសែនជ័យ


ចែករំលែក៖