ព័ត៌មានទាន់ហេតុការណ៍៖

រថយន្តដឹកជ្រូកបើកគេចម៉ូតូបែរជាមកកៀររថយន្តលុច្សស៊ីស៣៣០ខ្ទេចមួយចំហៀង

ចែករំលែក៖

ភ្នំពេញ៖ រថយន្តដឹកជ្រូក១គ្រឿងជារបស់ក្រុមហ៊ុន រាជសីហ៍ ឡូជីស្ទីក បានបើកគេចពីឧបសគ្គបែជាទៅជួបឧបសគ្គ បើកកៀររថយន្តឡិចស៊ីស RX330 មួយគ្រឿងបណ្តាលអោយខ្ទេចមួយចំហៀងខាងមុខ តែពុំមានអ្នករងរបួសនោះទេ ។

ករណីគ្រោះថ្នាក់ចរាចរនេះបានកើតឡើង នៅវេលាម៉ោង៤ និង៣០នាទីរសៀល ថ្ងៃអង្គារ ៩កើត ខែបុស្ស ឆ្នាំរកា នព្វស័ក ព.ស.២៥៦១ ត្រូវនឹងថ្ងៃ២៦ ខែធ្នូ ឆ្នាំ២០១៧ ចំណុចភូមិអូរអណ្ដូង សង្កាត់ព្រែកប្រា ខណ្ឌច្បារអំពៅ បណ្តាលឲ្យរថយន្តលុច្សស៉ីស១ចំហៀងខាងមុខរងការខូចខាត។

អ្នកឃើញហេតុការបានអោយដឹងថា មុនពេលគ្រោះថ្នាក់ រថយន្តលុច្សស៊ីស RX330 បើកក្នុងទិសដៅពីត្បូងទៅជើង តាមបណ្តោយផ្លូវលេខ៣៦៩។ ពេលជិតមកដល់ផ្លូវបំបែកបត់ចូលផ្ទះ គាត់ក៏ឃើញរថយន្ត ស្រាប់តែមាន រថយន្តដឹកជ្រូក១គ្រឿង បត់ចេញពីផ្លូវបេតុងឡើងមកផ្លូវ៣៦៩ គ្រានោះក៍មានម៉ូតូ១គ្រឿងបើកប្រជែងរថយន្តដឹកជ្រូក ធ្វើអោយអ្នកបើកបររថយន្តដឹកជ្រូកបួងចង្កូតគេចពីម៉ូតូទៅកៀរថយន្តលុច្សស៉ីស៣៣០ តែម្តង ។

ពាក់ព័ន្ធករណីនេះលោក ឯក សារ៉ន អធិការរងនគរបាលខណ្ឌច្បារអំពៅទទួលការងារសណ្តាប់ធ្នាប់ចរាចរ បានអោយដឹងថា ភាគីទាំង២មិនបានជូនដំណឹងអោយសមត្ថកិច្ចជំនាញទៅអន្តរាគមន៍នោះឡើយ ព្រោះមិនមានគ្រោះថ្នាក់ដល់អ្នកដំណើរខូចខាតតែរថយន្តប៉ុណ្ណោះហើយភាគីខាងរថយន្តដឹកជ្រូកចេញថ្លៃខូចខាតជូនរថយន្តរងគ្រោះ ៕ សណ្តោស


ចែករំលែក៖