ព័ត៌មានទាន់ហេតុការណ៍៖

អីុស្រាអែលទំនាក់ទំនងអូសទាញប្រទេសជាមិត្តប្តូរស្ថានទូតទៅកាន់តំបន់ហ្ស៊េរុយសាឡឹមវិញ

ចែករំលែក៖

សារព័ត៌មាន AFP បានដកស្រង់សម្តី​រដ្ឋមន្ត្រីការបរទេសអីុស្រាអែល លោកស្រី Tzipi hotovely បានបញ្ជាក់ថា «យើងកំពុងតែទំនាក់ទំនងជាមួយប្រទេស ចំនួន១០ដែលជាសម្ពន្ធមិត្តរបស់អីុស្រាអែល ក្នុងការផ្លាស់ប្តូរស្ថានទូតទៅកាន់តំបន់ហ្ស៊េរុយសាឡឹមវិញបន្ទាប់ពីអាមេរិក និង Guatemala បានប្រកាសដើរតាមអាមេរិកប្តូរស្ថានទូតទៅទីនោះដែរ។

អីុស្រាអែលបានបញ្ជាក់ថា បានទំនាក់ ទំនងជាមួយប្រទេស ចំនួន១០ដែលអាចប្តូរទីតាំងស្ថានទូតរបស់ខ្លួននៅកាន់តំបន់ហ្ស៊េរុយសាឡឹម ក្នុងពេលដែល ប្រទេស ហ្គាតេម៉ាឡា បានក្លាយជាប្រទេសទីមួយដើរតាមអាមេរិកទទួលស្គាល់តំបន់ហ្ស៊េ រុយសាឡឹមជារដ្ឋធានីរបស់អីុស្រាអែល ក្នុងចំណោមប្រទេសដែលអីុស្រាអែលបានស្នើឲ្យមានប្រទេសនៅតំបន់អឺរ៉ុប និង អាស៊ី។

ការទទួលស្គាល់តំបន់ហ្ស៊េរុយសាឡឹម ជារដ្ឋធានីរបស់អីុស្រាអែលទទួលរងការរិះគន់យ៉ាងខ្លាំងពីសហគមន៍អន្តរជាតិ ។ កន្លងមកថ្មីៗអង្គការសហប្រជាជាតិ បានសម្រេចបោះឆ្នោតស្នើឲ្យអាមេរិកដកសេចក្តីប្រកាសខាងលើមកវិញ។ អីុស្រាអែលគ្រប់ គ្រង តំបន់ហ្ស៊េរុយសាឡឹមភាគខាងកើត តំាងពីឆ្នាំ ១៩៦៧ រហូតមកទល់ពេលនេះ សហគមន៍អន្តរជាតិ មិនទទួលស្គាល់ជារដ្ឋធានីរបស់អីុស្រាអែលឡើយ ។

សហរដ្ឋអាមេរិក ទើបតែឆ្លងកាត់ទិវាដ៏ អាម៉ាស់បំផុត បន្ទាប់ពីត្រូវបានអង្គការ សហប្រជាជាតិបោះឆ្នោតអនុម័ត សេចក្តី សម្រេចចិត្តមួយ ដែលមានខ្លឹមសារថ្កោលទោសយ៉ាងធ្ងន់ធ្ងរ មកលើខ្លួន។ ការបោះឆ្នោតធ្វើសេចក្តីសម្រេចចិត្ត ថ្កោលទោស សហរដ្ឋអាមេរិកនេះ គឺបន្ទាប់ពីលោក ដូណាល់ ត្រាំ បានសម្រេចទទួលស្គាល់ ក្រុងហ្សេ៊រុយសាឡឹម ជារដ្ឋធានីរបស់ អុីស្រាអែល កាលពីថ្ងៃទី៦ធ្នូកន្លងទៅ។

លទ្ធផលឆ្នោត បង្ហាញថាប្រទេស ១២៨ ក្នុងចំណោមនោះមានមហាអំណាចធំៗនៅអឺរ៉ុប ដូចជាបារាំង និងអង់គ្លេស បានបោះឆ្នោតគាំទ្រសេចក្តីសម្រេចចិត្តនេះ។ ចំណែកអ្នកដែលបានបោះឆ្នោត ប្រឆាំង មាន៩ប្រទេស ក្នុងនោះ គឺមាន ជាអាទិ៍ សហរដ្ឋអាមេរិកខ្លួនឯងផ្ទាល់ និង អុីស្រាអែល។ ចំណែក ប្រទេស៣៥ផ្សេង ទៀត មានដូចជាកាណាដា មិុចស៊ិក ប៉ូឡូញ ហុងគ្រី ជាដើម បានបោះឆ្នោតអនុបវាទ។

នៅចំពោះមុខអង្គសន្និបាត អង្គការ សហប្រជាជាតិ ក្រោយប្រកាសលទ្ធផល ឆ្នោត លោកស្រី Nikki Haley អគ្គរដ្ឋទូតអាមេរិកប្រចាំអង្គការសហប្រជាជាតិ បាន ថ្លែងអរគុណ ប្រទេសទាំង៦៥ ដែលមិន បានបោះឆ្នោតគាំទ្រ ហើយលោកស្រី បានទាំងសន្យាថា នឹងកត់ឈ្មោះប្រទេសដែលបានបោះឆ្នោតគាំទ្រសេចក្តីសម្រេចចិត្តនេះ ទុកទាំងអស់ ។ ប្រមុខការទូតអាមេ រិករូបនេះ បានថ្លែងថា ៖ “សហរដ្ឋអាមេរិក នឹងចងចាំថ្ងៃនេះជាប់ជានិច្ច ថា អង្គការ សហប្រជាជាតិ ដែលអាមេរិកតែងតែផ្តល់ វិភាគទានឲ្យច្រើនជាងគេ បានធ្វើសេចក្តី សម្រេចចិត្ត ថ្កោលទោសសហរដ្ឋអាមេ រិក”។

ដោយឡែក នៅមុនថ្ងៃបោះឆ្នោតមួយ ថ្ងៃ លោកដូណាល់ ត្រាំ បានសរសេរសារ លើទំព័រTwitter ថា៖ “អង្គការសហប្រជាជាតិយកលុយអាមេរិកទៅចាយ មួយ ឆ្នាំៗរាប់រយលានដុល្លារ តែបែរជាបោះ ឆ្នោតស្តីបន្ទោសអាមេរិកទៅវិញ”។ លោក ត្រាំគំរាមថា៖ “ចង់ថ្កោលទោសអីក៏ថ្កោល ចុះ តែចាប់ពីពេលនេះទៅ អាមេរិក នឹង សន្សំលុយទុកវិញប្រសើរជាង”។

គួរបញ្ជាក់ថា ខ្លឹមសារជារួម នៃសេច ក្តីសម្រេចចិត្តនេះ គឺបានថ្កោលទោស ដល់ការទទួលស្គាល់ក្រុងហ្សេ៊រុយសាឡឹម ពី សំណាក់រដ្ឋាភិបាលអាមេរិក។ សម្រាប់ អង្គការសហប្រជាជាតិ លក្ខន្តិកៈនៃក្រុង ហ្សេ៊រុយសាឡឹម ត្រូវតែឆ្លងកាត់ការចរ ចាសន្តិភាព ទ្វេរភាគីរវាងអុីស្រាអែល នឹង ប៉ាឡេស្ទីន ទើបជារឿងយុត្តិធម៌ និងមាន សមភាព។

លោកប្រធានាធិបតីទួរគី បានចេញមុខ មកអំពាវនាវថា កុំឲ្យសហគមន៍អន្តរជាតិ ខ្លាចរអានឹងអំណាចទឹកលុយដុល្លារ របស់ សហរដ្ឋអាមេរិកឲ្យសោះ។ រីឯលោក Ma hmoud Abbas ប្រមុខដឹកនាំប៉ាឡេស្ទីន ​បានអបអរនឹងសេចក្តីសម្រេចចិត្តរបស់អង្គការសហប្រជាជាតិនេះ បើទោះបីជាវាគ្មានកម្លាំងគតិយុត្តិចាប់បង្ខំក៏ដោយ។ តែយ៉ាង ណា វាបង្ហាញថា សហគមន៍អន្តរជាតិ បានយល់ បានដឹង បានឮពីការតស៊ូស្វែង រកយុត្តិធម៌ របស់ប្រជាជនប៉ាឡេស្ទីន៕ ម៉ែវ សាធី

រដ្ឋមន្ត្រីការបរទេសអីុស្រាអែល លោកស្រី Tzipi hotovely


ចែករំលែក៖