ព័ត៌មានទាន់ហេតុការណ៍៖

នគរបាលប៉ុស្តិ៍បឹងធំឃាត់ខ្លួនជនសង្ស័យម្នាក់រួមទាំងថ្នាំញៀនមួយចំនួនធំ

ចែករំលែក៖

ភ្នំពេញ៖ ជនសង្ស័យម្នាក់ត្រូវបានកម្លាំងនគរបាលឃាត់ខ្លួន ដកហូតថ្នាំញៀនមួយចំនួនធំ កាលពីវេលាម៉ោង១១ព្រឹក ថ្ងៃពុធ ១០កើត ខែបុស្ស ឆ្នាំរកា នព្វស័ក ព.ស.២៥៦១ ត្រូវនឹងថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០១៧ នៅសង្កាត់បឹងធំ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។

សមត្ថកិច្ចបញ្ជាក់ថា ជនសង្ស័យឈ្មោះ ប៊ូ សុខរាយ ភេទប្រុស អាយុ ៣០ឆ្នាំ មានទីលំនៅភូមិខ្ចៅ សង្កាត់បឹងធំ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

សមត្ថកិច្ចបានឲ្យដឹងថា មុននឹងកាចុះបង្ក្រាបជនសង្ស័យខាងលើ មានប្រជាពលរដ្ឋបានរាយការសម្ងាត់មកសមត្ថកិច្ច ទើបកម្លាំងបានស៊ើបអង្កេតរហូតកំណត់មុខសញ្ញាបាន និងចុះឆែកឆេរផ្ទះជនសង្ស័យសុំការត្រួតពិនិត្យរកឃើញថ្នាំញៀនទើបកម្លាំងឃាត់ខ្លួនតែម្តង។

សមត្ថកិច្ចបានឲ្យដឹងថា ក្នុងកាបង្ក្រាបខាងលើនេះ កម្លាំងបានដក់ហូតថ្នាំញៀនក្រាមថ្លាចំនួន១កញ្ចប់ធំ និង២០កញ្ចប់តូច ព្រមទាំងរថយន្តម៉ាកកាមរីឆ្លាមមូយគ្រឿង ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខ ភ្នំពេញ2J 4275 ។

ក្រោយឃាត់ខ្លួន ជនសង្ស័យត្រូវបានបញ្ជូនទៅប៉ុស្តិ៍នគរបាលបឹងធំដើម្បីសាកសួរ និងបញ្ជូនទៅអធិកាដ្ឋានគរបាលខណ្ឌពោធិ៍សែនជ័យតាមកាតាមច្បាប់៕ សុខាសែនជ័យ


ចែករំលែក៖