ខេត្តកំពង់ស្ពឺ៖ ថ្ងៃពុធ ១០កើត ខែបុស្ស ឆ្នាំរកា នព្វស័ក ព.ស.២៥៦១ ត្រូវនឹងថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០១៧ កម្លាំងស្នាក់ការសន្តិសុខ៥៥១ និងកម្លាំងកងរាជអាវុអហត្ថខេត្ត សហការជាមួយមន្ត្រីសង្កាត់រដ្ឋបាលព្រៃឈើឧដុង្គ បានឃាត់រថយន្តមួយគ្រឿងម៉ាកហ៊ីយ៉ាន់ដាយ ពណ៌ខៀវលាយសរ ពាក់ស្លាកលេខ ភ្នំពេញ 3D.2466 មានផ្ទុកកូនឈើ ខ្លុង ត្បែងពេញមួយរថយន្ត ដែលមានចំនួនសរុប ៣៧២ដើម ។
ករណីនេះស្ថិតនៅតាមបណ្តោយផ្លូវជាតិលេខ៥ ចំណុចភូមិក្រាំងពន្លៃ ឃុំវាំងចាស់ ស្រុកឧដុង្គ ខេត្តកំពង់ស្ពឺ ។
ម្ចាស់ឈើមានឈ្មោះ ជៀម ភារា ភេទប្រុស អាយុ២៦ ឆ្នាំមុខរបរកស៊ី មានស្រុកកំណើតនៅភូមិសំរោងលើ ឃុំសំរោងលើ ស្រុកអង្គស្នួល ខេត្តកណ្តាល ។
បច្ចុប្បន្ន វត្ថុតាងយកទៅរក្សារទុកនៅផ្នែករដ្ឋបាលព្រៃឈើខេត្តកំពង់ស្ពឺ ដើម្បីចាត់ការតាមផ្លូវច្បាប់៕ សិលា