ភ្នំពេញ៖ បុរស៣នាក់បានឲ្យរងរបួសធ្ងន់ស្រាលទាំង៣នាក់ខណៈជិះម៉ូតូម៉ាកឌ្រីមសង់មួយគ្រឿង ទាំងស្រវឹងស្រាជោកជាំហើយបានទៅបុករង្វង់មូលវិមានឯករាជ្យ។
កាលពីវេលាម៉ោង៥និង៣០នាទីព្រឹក ថ្ងៃព្រហស្បតិ៍ ១១កើត ខែបុស្ស ឆ្នាំរកា នព្វស័ក ព.ស.២៥៦១ ត្រូវនឹងថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០១៧ ស្ថិតនៅតាមបណ្តោយផ្លូវព្រះនរោត្តម សង្កាត់ បឹងកេងកងទី១ ខណ្ឌចំការមន រាជធានីភ្នំពេញ។
បើតាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុ គេឃើញបុរស៣នាក់ ជិះម៉ូតូមួយគ្រឿងម៉ាកឌ្រីមសង់សេ១២៥ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1BW-4325 ទាំងស្រវឹងស្រាជោកជាំ ក្នុងល្បឿនលឿន លុះមកដល់ចំណុចកើតហេតុ ក៏ជ្រុលចង្កូតទៅបុករង្វង់មូលវិមានឯករាជ្យបណ្តាលឲ្យបុរសម្នាក់បោកក្បាលនឹងរង្វង់មូលរងរបួសធ្ងន់ ។ ចំណែក២នាក់ទៀតរងរបួសស្រាលត្រូវរថយន្តសាមុយដឹកយកទៅសង្គ្រោះនៅមន្ទីរពេទ្យសុខលាភមេត្រី ។
ក្រោយកើតហេតុសម្ថកិច្ចបានឲ្យបុរសម្នាក់ដែលរងរបួសស្រាល លើកដាក់ម៉ូតូលើកង់បីយកទៅផ្ទះវិញ ៕ ស រស្មី